ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វច្រើនប្រភេទយកធ្វើម្ហូបអាហារ កំពុងមាន​ហាង​ឆេង​ល្អ​ ខណៈឈ្មួញ​ប្រមូលទិញ

5 ខែ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ៖ សត្វឈ្លើង​ ហ៊ីង កណ្តូប ចង្រិត កន្តេះឡង់ និងសត្វខ្ញុងមាន២ប្រភេទ គឺ​ខ្ញុង១​

0:00
0:00

ខេត្ត​ឧត្តរមានជ័យ ៖ សត្វឈ្លើង​ ហ៊ីង កណ្តូប ចង្រិត កន្តេះឡង់ និងសត្វខ្ញុងមាន២ប្រភេទ គឺ​ខ្ញុង១​ប្រភេទ ខ្ញុងខ្មោច គេមិនយកមកធ្វើជាម្ហូបអាហារបានទេ តែ​សត្វខ្ញុង១ប្រភេទទៀតគេអាចយក​មកធ្វើជាម្ហូបអាហារបាន ។ សត្វជា​ច្រើនប្រភេទទាំងនេះ​កំពុងតែមានហាងឆេងល្អ​ ខណៈក្រុមឈ្មួញដើរ​ប្រមូលទិញពីប្រជាពលរដ្ឋ យកទៅលក់ឱ្យប្រទេសជិតខាងដែលមានតម្លៃ​ថ្លៃ​គួរសមដែរ ក្រុមឈ្មួញខ្មែរបានដឹកជញ្ជូនសត្វទាំងនេះ​ចេញតាមមាត់ច្រកទ្វារអន្តរជាតិជាំ ក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ទាក់ទិននឹង​ព័តមានខាងលើ​នេះ កោះសន្តិភាព​បាន​ធ្វើបទសម្ភាសជាមួយអាជីវករម្នាក់ឈ្មោះឈុន រី អាយុ៥១ឆ្នាំ មុខរបរអាជីវករលក់ត្រីនៅទីផ្សារអន្លង់វែងថ្មី រស់នៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពី​រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានរៀបរាប់ឱ្យ​ដឹង​ថា ជារៀងរាល់ព្រឹក គាត់​នៅ​ឈរចាំទទួលទិញពីប្រជាពលរដ្ឋ ដូចជាសត្វហ៊ីង កណ្តូប ខ្ញុង ចង្រិត កូនកង្កែបដែលគេហៅថាកូន​តាឡនតនលក់ដុំនិងលក់រាយផងដែរ ។ មានពេលខ្លះទៀត គាត់បានដើរ​តាមផ្ទះប្រជាពលរដ្ឋ ប្រមូលទិញលក់ទៅឱ្យក្រុមឈ្មួញខ្មែរយកទៅលក់ក្រៅប្រទេស ។

ឈ្មួញម្នាក់ឈ្មោះម៉ន នីតា មានទីលំនៅឯខេត្តស្ទឹងត្រែង បានរៀបរាប់នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឱ្យ​ដឹង​ថា គាត់ដើរប្រមូលទិញ​សត្វឈ្លើងពីប្រជាពលរដ្ឋ ក្នុង១គីឡូតម្លៃ៤ម៉ឺនរៀល យកទៅហាលឱ្យស្ងួតលក់ទៅឱ្យឈ្មួញវៀតណាម ក្នុង១គីឡូតម្លៃ៤០ម៉ឺនរៀល សត្វខ្ញុងខ្មោចទិញពីប្រជាពលរដ្ឋខ្មែរក្នុង១គីឡូតម្លៃ២០ម៉ឺនរៀល ហើយលក់ទៅឱ្យឈ្មួញវៀតណាមក្នុង១គីឡូតម្លៃ២៨ម៉ឺន
រៀល ។ ដោយឡែកសត្វខ្ញុងដែលនៅតាមដើមស្វាយចន្ទីទិញ១គីឡូតម្លៃ១ម៉ឺន ៥ពាន់រៀល លក់ទៅឱ្យឈ្មួញថៃ១គីឡូ២០០បាត ។

ឈ្មួញខាងលើបានបន្តថា សត្វហ៊ីងមាន៣ប្រភេទ គឺ​សត្វហ៊ីងជ័រ ហ៊ីងភ្នំ ហ៊ីងគ្រត ទិញក្នុង១គីឡូ​តម្លៃ៣ម៉ឺនរៀល លក់ទៅឱ្យឈ្មួញថៃ១គីឡូ៤០០បាត សត្វកណ្តូបទិញក្នុង១គីឡូតម្លៃ១ម៉ឺន៥ពាន់រៀល លក់ទៅឱ្យឈ្មួយថៃ១គីឡូតម្លៃ២០០បាត សត្វកន្តេះឡង់ទិញក្នុង១គីឡូ១ម៉ឺន៥ពាន់រៀល លក់ទៅឱ្យឈ្មួញថៃ២០០បាតក្នុង១គីឡូ កូនសត្វកង្កែបដែលគេតែងតែហៅថាតាឡនតន ទិញក្នុង១គីឡូតម្លៃ២ម៉ឺនរៀលលក់ទៅឱ្យឈ្មួញថៃ២៥០បាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ