កំពង់ស្ពឺ ៖ ឃាត់ខ្លួនក្មេងទំនើងចូលចិត្ដបង្ហោះម៉ូតូតាមផ្លូវសាធារណៈក្នុងតំបន់ទេសចរណ៍ធម្មជាតិ កាលពីថ្ងៃទី១៧ មិថុនា ២០២៤ នៅចំណុចផ្លូវលេខ៤៦ ផ្លូវឡើងទៅឧទ្យានជាតិ ព្រះសុរាម្រិត កុសុមៈគិរីរម្យ ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហោះ ។
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឃាត់ក្មេងទំនើងបង្ហោះម៉ូតូបាន០៣នាក់ ប្រុស និងដកហូតម៉ូតូ០៣គ្រឿង ៖ ១.ឈ្មោះ ហន វិរៈ ភេទប្រុស អាយុ១៣ឆ្នាំ អនីតិជន រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ។ ២. ឈ្មោះ ផេង រ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ អនីតិជន រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ។ ៣. ឈ្មោះ ស្រូយ កំណប់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
ចំណែក ម៉ូតូ០៣គ្រឿងមានស្លាកលេខដូចខាងក្រោម៖
ម៉ូតូ01គ្រឿងម៉ាក សងសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2023 ពាក់ផ្លាកលេខកំពង់ស្ពឺ 1X.1399 ។
ម៉ូតូ01គ្រឿងម៉ាកសងសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2017 ពាក់ផ្លាកលេខ កំពង់ស្ពឺ 1G.8317 ។
ម៉ូតូ01គ្រឿងម៉ាកនិក ពណ៌ស ស៊េរីឆ្នាំ2019 ឡើងតែមឆ្នាំ2023 ពាក់ផ្លាកលេខកំពង់ស្ពឺ 1N.9789
បច្ចុប្បន្នក្រោយអនុវត្ដតាមគោលការណ៍ច្បាប់ ក្មេងទំនើង០២ ជាអនីតិជន បានអនុវត្ដសិទ្ធិអប់រំប្រគល់ជូនអាណាព្យាបាលដើម្បីធានាទទួលយកទៅអប់រំបន្ដ រីឯក្មេងទំនើង០១នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដចំណាត់ការនីតិវិធីបន្ដ៕
ចែករំលែកព័តមាននេះ