យុវជនម្នាក់ត្រូវគ្រឿងចក្រធ្វើផ្លូវ កិ.នយ៉ាងរន្ធ.ត់
- ភ្នំពេញ
ខេត្តកំពត ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានគ្រឿងចក្រឡេពី
ខេត្តកំពត ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានគ្រឿងចក្រឡេពី
ខេត្តកំពត ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានគ្រឿងចក្រឡេពីល័រកៀរផ្លូវកិនយុវជនម្នាក់ដែលជាបើកបរគ្រឿងចក្ររ៉ូឡូពង្រាបផ្លូវ បណ្តាលឱ្យស្លាប់យ៉ាងរន្ធត់ នៅចំណុចផ្លូវលំកំពុងស្ថាបនាថ្មីមួយខ្សែ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២៤ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា: នៅមុនពេលកើតហេតុ គេឃើញគ្រឿងចក្ររ៉ូឡូពង្រាបផ្លូវឈប់ពីក្រោយគ្រឿង(ឡេពីលរ័)គៀរផ្លូវ ក្នុងទិសដៅមុខបែរពីកើតទៅលិចដូចគ្នា ។
ប្រភពខ្លះថាជនរងគ្រោះជាអ្នករួមដំណើរ តែប្រភពខ្លះថាជនរងគ្រោះជាបើកបរគ្រឿងចក្ររ៉ូឡូពង្រាបផ្លូវ បន្ទាប់មកគេឃើញជនរងគ្រោះឡើងជិះគ្រឿងចក្រ(ឡេពីលរ័) ស្រាប់តែគ្រឿងចក្រឡេពីល័របើកគៀរផ្លូវបានចម្ងាយជិត១០ម៉ែត្រឃ្លាតពីគ្រឿងចក្ររ៉ូឡូ គេមិនដឹងថាជនរងគ្រោះលោតចុះពីឡេពីល័រឬក៏របូតដៃធ្លាក់នោះទេ គេឃើញធ្លាក់មកដល់ដីមិនផុតពីកង់(ឡេពីលរ័)ក៏ត្រូវឡេពីលរ័កិនក្បាលបែកខួរស្លាប់យ៉ាងរន្ធត់។
ប្រភពដដែលឲ្យដឹងទៀតថា: ក្រោយពេលកើតហេតុ គ្រឿងចក្រ(ឡេពីលរ័) មិនបានឈប់នៅកន្លែងកើតហេតុនោះទេ អ្នកបើកបរបានបើកចេញពីកន្លែងកើតហេតុចម្ងាយប្រហែលជាង៥០០ម៉ែត្រទើបចតចោលក្បែរផ្លូវរថភ្លើងរួចចុះរត់គេចខ្លួនបាត់តែម្តង។
លោកវរ:សេនីយ៍ទោ ឆែម ហាក់ អធិការរងក្រុងទទួលផែនចរាចរបានឲ្យដឹងថា ពេលហេតុការណ៍ខាងលើកើតឡើង បន្ទាប់ពីមានពលរដ្ឋបានរាយការកំលាំងប៉ុស្តិ៍រដ្ឋបាលនិងកំលាំងចរាចរក្រុងបានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីពិនិត្យនៅកន្លែងកើតហេតុ ។ គ្រឿងចក្របង្កម៉ាកឡេពីល័រ ពណ៌លឿង គ្មានស្លាកលេខ និងអ្នកបើកបរក៏មិនស្គាល់អត្តសញ្ញាណដែរ ដោយសារក្រោយពីកើតហេតុ អ្នកបើកបរបានបើកគ្រឿងចក្រហួសពីកន្លែងកើតហេតុចម្ងាយជាង៥០០ម៉ែត្រទើបចុះរត់គេចខ្លួនមុនសមត្ថកិច្ចចុះទៅដល់។
តាមប្រភពបន្តថា ក្រោយពីកំលាំងសមត្ថកិច្ចធ្វើការវាស់វែងនិងពិនិត្យស្រាវជ្រាវពីអត្តសញ្ញាណជនរងគ្រោះក្នុងហេតុការខាងលើត្រូវបានដឹងថា ជនរងគ្រោះឈ្មោះវឿន ដេវិត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិវត្តពោធ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
តាមប្រភពពត៌មានក្រៅផ្លូវការផ្សេងៗមួយចំនួនបានឲ្យដឹងថា អ្នកបើកបរគ្រឿងចក្រឡេពីល័រនិងជនរងគ្រោះជាអ្នកបើកបរគ្រឿងចក្ររ៉ូឡូពង្រាបផ្លូវ ក៏ជាសាច់ញាតិនឹងគ្នាផងដែរ នេះបើតាមប្រភពពត៌មានពីអ្នកធ្លាប់ស្គាល់ជនរងគ្រោះ។
ក្រោយពីពិនិត្យស.ពរួច សមត្ថកិច្ចបានហៅរថយន្តសង្រ្គោះដឹកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯគ្រឿងចក្របង្កសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពតរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ