ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាន់​ហ្វ្រាំង​មិន​ជាប់ បុក​រះ​រថយន្ត​០១​គ្រឿង និង​ម៉ូតូ​០៣​គ្រឿង នៅ​មុខ​ភោជនីយដ្ឋាន ហេង ហួត

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ប្រភេទ ១​តោន​កន្លះ ជាន់​ហ្វ្រាំង​មិន​ជាប់ បួង​ចង្កូត​រេ​ជ្រុល​ទៅ​បុក​រះ រថយន្ត​០១​គ្រឿង និង​ម៉ូតូ​០៣​គ្រឿង បង្ក​ការ​ខូចខាត តែ​មិន​បង្ក​អោយ​មនុស្ស​របួស​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ប្រភេទ ១​តោន​កន្លះ ជាន់​ហ្វ្រាំង​មិន​ជាប់ បួង​ចង្កូត​រេ​ជ្រុល​ទៅ​បុក​រះ រថយន្ត​០១​គ្រឿង និង​ម៉ូតូ​០៣​គ្រឿង បង្ក​ការ​ខូចខាត តែ​មិន​បង្ក​អោយ​មនុស្ស​របួស​នោះ​ឡើយ ។

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ត្រង់​ចំណុច​ភោជនីយដ្ឋាន ហេង ហួត តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​១៥៥ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​០១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​០១​តោន​កន្លះ ម៉ាក KIA ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-9912 បើក​តាម​បណ្តោយ​ផ្លូវ​៤៣២ ក្នុង​ល្បឿន​លឿន​ខ្លាំង ខណៈ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​រះ រថយន្ត​មួយ​គ្រឿង ម៉ាក Mitsubishi ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2CB- 3669 កំពុង​ចត​នៅ​ខាង​មុខ​ហាង បណ្តាល​អោយ​រង​ការ​ខូចខាត កាង​ខាង​មុខ​ផ្នែក​ខាងស្តាំ នៃ​រថយន្ត ។ ដោយ​រថយន្ត​បង្ក មិន​ទាន់​អស់​ល្បឿន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​០៣​គ្រឿង​បន្ថែម​ទៀត ក្នុង​នោះ​មាន​ម៉ាក ហុងដា​ឌ្រី​ម​ចំនួន​០២​គ្រឿង ហុងដា​វេ​វ ០១​គ្រឿង និង​ម៉ូតូ Today ០១​គ្រឿង​ផង​ដែរ ហើយ​រថយន្ត​បង្ក​ទៅ​ជ្រុល​បាន​ទៅ​បុក​ផ្ទប់​ទូ​គុយទាវ ជាប់​នឹង​កន្លែង ទៅ​មុខ​លែង​រួច ។

ប្រភព​ពី​អ្នក​បើករថយន្ត​បង្ក បានអោយ​ដឹង​ថា គាត់​បើករថយន្ត​ខាងលើ ជា​រៀងរាល់ថ្ងៃ​មិន ដែល​មាន​បញ្ហា​អ្វី​ឡើយ ។ ប៉ុន្តែ​នៅ​រសៀល​នេះ រថយន្ត​របស់​គាត់​មិនដឹង​ជា​មាន​បញ្ហា​អ្វី​ក៏​ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​ជ្រុល​ទៅ​បុក​រះ​ចូល​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​តែ​ម្តង ។ ភ្លាម​ៗ​អ្នក​បើករថយន្ត​បង្ក​បាន​ធ្វើការ​ទាក់ទង​ទៅ ថៅកែ​ក្រុមហ៊ុន ដើម្បី​មក​ដោះស្រាយ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​បើករថយន្ត​បង្ក យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​ទី​០១ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ