ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​២,៥​លាន​នាក់ធ្វើដំណើរតាមយន្តហោះនៅកម្ពុជាក្នុងរយៈពេល៥ខែ

1 អាទិត្យ មុន

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ បាន​និយាយ​កាលពី​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ​២០២៤​ថា នៅ​ក្នុងអំឡុងពេល​ពី​ខែមករា ដល់​ខែឧសភា​ ដែល​ទើប​បញ្ចប់​ទៅ​នេះ…

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ បាន​និយាយ​កាលពី​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ​២០២៤​ថា នៅ​ក្នុងអំឡុងពេល​ពី​ខែមករា ដល់​ខែឧសភា​ ដែល​ទើប​បញ្ចប់​ទៅ​នេះ ​វិស័យ​អាកាសចរណ៍​កម្ពុជា​បាន​បម្រើ​ការ​ដឹក​ជញ្ជូន​បាន​អ្នកដំណើរ​សរុប ២,៥​លាន​នាក់​ ទាំង​ក្នុងស្រុក ​និង​បរទេស ។

លោក​បាន​និយាយ​បន្ត​ថា នៅ​ក្នុង​រយៈពេល​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ជាតិ ​និង​អន្តរជាតិ ​ដែល​បាន​ប្រតិបត្តិការ​ដឹក​ជញ្ជូន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​នៅ​កម្ពុជា​ គឺ​មាន​ទាំងអស់ ៣១ ក្រុមហ៊ុន ។

លោកបាន​ឲ្យ​ដឹង​បន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ជើងហោះហើរ​ត្រង់​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​ប្រាំបី ក៏​ដូច​ជា ​ប្រទេស​ចិន កូរ៉េ​ខាងត្បូង កា​តា និង​អា​រ៉ាប់​រួម ហើយ​ឥណ្ឌា​ក៏​បាន​បើក​ជើងហោះហើរ​ដែរ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល៤​ខែ ​ដើមឆ្នាំ​២០២៤​នេះ កម្ពុជា​បាន​ទាក់ទាញ​អ្នកទេសចរ​បរទេស​សរុប​២,១១ លាន​នាក់ ដោយនៅ​ក្នុង​នោះ​ថៃ​មាន​ជាង ជិត​៥៩ ម៉ឺន​នាក់ វៀតណាម ជាង៤១ម៉ឺន​នាក់ ចិនជាង​២៦ ម៉ឺន​នាក់ ឡាវ ជិត​១២​ម៉ឺន​នាក់ ហើយ​អា​មេ​រិ​ក​មាន ជាង ៨ ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ