ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណី​ឆេះបន្ទប់អាសនៈនៅផ្ទះ​ជាន់ទី២ ផ្អើលសង្កាត់ទឹកល្អក់ទី៣

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទប់អសនះនៅជាន់ទី២នៃលំនៅឋាន​មួយកន្លែង​ ត្រូវបានអគ្គីភ័យ​ឆាបឆេះ

រាជធានីភ្នំពេញ ៖ បន្ទប់អសនះនៅជាន់ទី២នៃលំនៅឋាន​មួយកន្លែង​ ត្រូវបានអគ្គីភ័យ​ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតទាំងស្រុង ។

ហេតុការណ៍ខាងលើ​នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ​៤និង៤៥នាទី​រសៀល​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ៧៤A ផ្លូវលេខ២១០ ក្រុម១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើង​បានឆាបឆេះ និង​ផ្សែងហុយខ្មួលខ្មាញ់​នៅ​ជាន់ទី២ បង្កអោយមានការភ្ញាក់ផ្អើល​ដល់អាជ្ញាធរនិង សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យ ទៅអន្តរាគមន៍ បាញ់ពន្លត់។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្តាលអោយឆេះរាលដាល់ឡើយ។

តាមនគរបាលអោយដឹងទៀតថា បន្ទប់អសនះនៅជាន់ទី២ ធ្វើពីថ្មបេតុង​ទំហំ​៤ម៉ែត្រ គុណ​១៦ម៉ែត្រ ត្រូវភ្លើងឆេះខូចខាត អស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ហេតុការណ៍គ្រោះអគ្កីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ