ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះលក់អីវ៉ាន់ចាប់ហួយត្រូវបានឆេះអស់ទាំងស្រុងនៅពេលម្ចាស់ ចៀនសាច់ និងចង្ក្រានហ្គាសផ្ទុះកំប៉ុងហ្គាស

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង នៅ​ពេល​ម្ចាស់ផ្ទះ​ចៀន​សាច់​នឹង​ចង្ក្រានហ្គាស ផ្ទុះ​កំប៉ុង​ហ្គា​ស ឆាបឆេះ​អស់​គ្មាន​សល់ ដែល​ករណី​នេះ​កើតឡើង នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៥ ខែមិថុនា…

បន្ទាយ​មាន​ជ័យ ៖ ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង នៅ​ពេល​ម្ចាស់ផ្ទះ​ចៀន​សាច់​នឹង​ចង្ក្រានហ្គាស ផ្ទុះ​កំប៉ុង​ហ្គា​ស ឆាបឆេះ​អស់​គ្មាន​សល់ ដែល​ករណី​នេះ​កើតឡើង នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​ភូមិ​.​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ត្រី ប្រិ​ម សុផល នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​បាន​ប្រាប់​ថា ៖ ម្ចាស់ផ្ទះ​មានឈ្មោះ ធី មួយ​អេ​ង ភេទ​ស្រី អាយុ​៦៧​ឆ្នាំ (​មុខរប​បលក់​អីវ៉ាន់​ចាប់ហួយ​) ដែល​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

លោក​បាន​បញ្ជាក់​ថា ៖ មូលហេតុ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ គឺ​ម្ចាស់ផ្ទះ​បាន​ចៀន​សាច់​នឹង​ចង្ក្រានហ្គាស បណ្តាល​ឲ្យ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ឆាបឆេះ​ដល់​សាំង​ដប​ដាក់​លក់​មុខ​ផ្ទះ ទើប​បង្ក​ឆាបឆេះ​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ឡើង ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ចំនួន​៣​គ្រឿង និង​កម្លាំង​ជា​ច្រើន​នាក់ បាន​អន្តរាគមន៍​ពន្លត់ តែ​អគ្គិភ័យ​បាន​ឆាបឆេះ​អស់ទាំង​ស្រុង គ្មាន​សល់​តែ​មិន​រាល​ដល់​ផ្ទះ​អ្នក​ជិតខាង ។

លោក​វរៈសេនីយ៍ត្រី ប្រិ​ម សុផល បាន​បញ្ជាក់​ថា ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្ទះ​១​ខ្នង ឈើ​ប្រក់​ស័ង្កសី និង​ទ្រព្យសម្បត្តិ​ទាំងស្រុង មាន​ម៉ូតូ​១​គ្រឿង ម៉ាក់​ហុងដា​ឌ្រី​ម និង​ទូរស័ព្ទ​៣​គ្រឿង និង​លុយ​ចំនួន​៦០០.០០០​រៀល និង​សាំង​៤​ពី​ដុ​ង អីវ៉ាន់​ចាប់​ហួស​ឆេះ​អស់​គ្មាន​សល់ ដែល​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿង​បាញ់​ពន្លត់​អស់​៣​ឡាន និង​កម្លាំង​អន្តរាគមន៍​មាន​កម្លាំង​នគរបាល នគរបាល​វរៈ​ការពារ​ព្រំដែន កងរាជអាវុធហត្ថ និង​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​ជា​ច្រើន​រូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ