ខេត្តកំពត ៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៤ នេះតាមប្រភពព័ត៌មានពីស្រុកទឹកឈូបានឲ្យដឹងថា គ្រោះធម្មជាតិភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំ និងខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំង និងបានប្រហារមកលើឃុំបីនៃស្រុកទឹកឈូ បណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នង បានរងការខូចខាត ដោយសារគ្រោះធម្មជាតិ ។
លោក អ៊ឹម ចាន់សុធុន អភិបាលស្រុកទឹកឈូបានឲ្យដឹងថា នៅវេលាម៉ោង១.០០នាទីនារសៀល ថ្ងៃទី១៥ ខែមិថុនា ២០២៤ នេះមានករណីខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងប៉ះលើឃុំបី ក្នុងស្រុកទឹកឈូ ។ ឃុំទាំងបី ដែលត្រូវគ្រោះធម្មជាតិវា.យប្រហារដោយខ្យល់កន្ទ្រាក់នោះ គឺឃុំកណ្តោល ឃុំត្រពាំងព្រីង និងឃុំកូនសត្វ ។
ប្រភពបន្តទៀតថា ឃុំទាំងបីដែលរងការខូចខាតលំនៅឋានពលរដ្ឋច្រើនជាងគេ គឺ ក/-ឃុំកណ្តោល រងការប៉ះពាល់លំនៅឋានចំនួនបីភូមិស្មើ និង១៩៦ខ្នងផ្ទះ ក្នុងនោះមាន១/- ភូមិអន្លុងគគីរ ខូចខាត៦៦ខ្នងផ្ទះ រលំទាំងស្រុង ០២ខ្នង , ខូចខាតមធ្យម៥០ខ្នង, ខូចខាតតិចតួច ១៤ខ្នង ។
២/-ភូមិ មានរិទ្ធមានផ្ទះ៧៩ខ្នង ខូចខាតប៉ើងដំបូលទាំងស្រុង ០៣ខ្នង, ខូចខាតមធ្យម ៦ខ្នង, ខូចខាត តិចតួច ៧០ខ្នង ។
៣/-ភូមិទឹកក្រហមមាន២៤ខ្នងផ្ទះ ខូចខាតមធ្យម១០ខ្នង ខូចខាតតិចតួច១៤ខ្នង ។ ក្នុងហេតុការខាងលើបានបណ្តាលឲ្យមនុស្សរងរបួស២នាក់ផងដែរ ។
ខ/- ឃុំត្រពាំងព្រីង ប៉ះពាល់ ០៥គ្រួសារខ្នងផ្ទះនៅចំណុចភូមិអង្គ រងការខូចខាតកម្រិតមធ្យម ។
គ/-ឃុំកូនសត្វ រងការប៉ះពាល់ចំនួន២២ ខ្នងផ្ទះ នៅចំណុចភូមិបុស្សញិញ ក្នុងនោះ-រលំទាំងស្រុង០២ផ្ទះ ខូចខាតមធ្យម២០ខ្នងផ្ទះ ៕
ចែករំលែកព័តមាននេះ