ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​ផឹកស៊ី​ក្នុង​ហាង​ស្រា​ក្រឡុក​សុខ​ៗ​ត្រូវ​ក្មេង​ទំនើ.ង​នាំ​គ្នា​មក​ព្រួត​គ.ប់ និងវា.យដល់កន្លែង

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើ​.​ង​មួយ​ក្រុម​ប្រដាប់​ទៅ​ដោយ​ដាវ និង​ដុំ​ថ្ម​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ចូល​មក​គប់ និង​វា​.​យ​ទៅ​លើ​យុវជន​មួយ​ក្រុម​ទៀត មាន​គ្នា​ប្រមាណ​ជា​៥​នាក់ នៅ​ក្នុង​កន្លែង​លក់​ស្រា​ក្រឡុក​មួយ​កន្លែង ក្បែរ​ផែស្ងួត​ឧកញ៉ា​ស៊ូ​ងួ​ន បណ្តាល​ឲ្យ​រង​របួស​ទាំង​សងខាង​ត្រូវ​សមត្ថកិច្ច​ចុះ​មក​ឃាត់​យក​ទៅ​សួរនាំ ។…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើ​.​ង​មួយ​ក្រុម​ប្រដាប់​ទៅ​ដោយ​ដាវ និង​ដុំ​ថ្ម​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ចូល​មក​គប់ និង​វា​.​យ​ទៅ​លើ​យុវជន​មួយ​ក្រុម​ទៀត មាន​គ្នា​ប្រមាណ​ជា​៥​នាក់ នៅ​ក្នុង​កន្លែង​លក់​ស្រា​ក្រឡុក​មួយ​កន្លែង ក្បែរ​ផែស្ងួត​ឧកញ៉ា​ស៊ូ​ងួ​ន បណ្តាល​ឲ្យ​រង​របួស​ទាំង​សងខាង​ត្រូវ​សមត្ថកិច្ច​ចុះ​មក​ឃាត់​យក​ទៅ​សួរនាំ ។

ហេតុការណ៍​ខាងលើ​នេះ​ដែរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២:៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ដោយ​គេ​ឃើញ​មាន​យុវជន​មួយ​ក្រុម មាន​គ្នា​ប្រមាណ​ជា​៥​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​ចំនួន​២​គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​មក​អង្គុយ​ផឹកស៊ី​នៅ​កន្លែង​លក់​ស្រា​ក្រឡុក ចំណុច​ទល់មុខ និង​ផ្សា​រកា​ណា​ស៊ី​ធី មួយសន្ទុះ ក្រោយមក​ក៏​បាន​ឲ្យ​អ្នកលក់​គិតលុយ រួច​រៀបចំ​នាំ​គ្នា​ទាញ​ម៉ូតូ​បម្រុង និង​ជិះ​ចេញ​ទៅ​ផ្ទះ​វិញ ភ្លាម​នោះ​ដែរ ស្រាប់តែ​គេ​ឃើញ​មាន​ក្មេង​ទំនើ​.​ង​មួយ​ក្រុម​ទៀត ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ប្រដាប់​ទៅ​ដោយ​ដាវ និង​ដុំ​ថ្ម​មក​ឈប់​នៅ​ខាង​មុខ​ហាង​លក់​ស្រា​ក្រឡុក​នោះ ហើយ​ក៏​ជិះ​ឆ្វែល​ទៅ​ឆ្វែល​មក រ៉ូ​ម៉ូតូ​ឌឺដង​ខ្លាំង​ៗ និង​យក​ដុំ​ថ្ម​មក​គប់​ទៅ​លើ​យុវជន​ប្រមាណ​ជា​៥​នាក់​នោះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​វា​.​យ​គ្នា​ទៅ​វិញ​ទៅ​មក​បណ្តាល​ឲ្យ​មាន​នាក់​រង​របួស និង​វា​.​យ​ប្រតាយប្រតប់​គ្នា ផ្អើល​ពេញ​នៅ​ក្នុង​ហាង បន្ទាប់​មក​ក្មេង​ទំនើ​.​ង​ទាំងនោះ បាន​នាំ​គ្នា​រត់ឡើង​ម៉ូតូ​ជិះ​គេចខ្លួន តែ​ត្រូវ​ភាគី​រង​គ្រោះ​ឃាត់​បាន​ម្នាក់​វា​.​យ​បែកក្បាល​ឈាម​ជោក​រង​របួសធ្ងន់ រួច​ខាង​ម្ចាស់​ហាង​បាន​ទាក់ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​បន្ទាន់​ភ្លាម​ៗ ។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​ចុះ​មូលដ្ឋាន​បាន​ចុះ​មក​ដល់ រួច​ក៏​បាន​នាំ​ភាគី​ទាំង​សងខាង​រួម​ទាំង​អ្នកលក់​ស្រា​ក្រឡុក​ផង​ដែរ យក​ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី ២​ដើម្បី​សួរនាំ​បំភ្លឺ​ហេតុការណ៍​ខាងលើ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ផ្លូវច្បាប់​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ