ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ង២នាក់ត្រូវភ្លើងឆេះស្លា.ប់ក្នុងរោងដាក់ចំបើង ខណៈសមត្ថកិច្ចសន្និដ្ឋានករណី២យ៉ាង

1 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានករណី​ក្មេងស្រីតូចៗចំនួន២នាក់ ត្រូវភ្លើង​ឆេះស្លា.ប់ក្នុងរោងដាក់ចំបើងយ៉ាង

ខេត្តស្វាយរៀង ៖ មានករណី​ក្មេងស្រីតូចៗចំនួន២នាក់ ត្រូវភ្លើង​ឆេះស្លា.ប់ក្នុងរោងដាក់ចំបើងយ៉ាងរន្ធ.ត់ ​បង្កការភ្ញាក់ផ្អើល​ដល់​អ្នកស្រុកនាំគា្នមកជួយ និងទូរស័ព្ទ​ហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍​ពន្លត់អស់រយៈពេល​២០នាទី ទើបគ្រប់គ្រងបាន តែអ្វីៗបានហួសពេលអស់​ទៅហើយ។

​ហេតុការណ៍ខាងលើនេះ​បង្កការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលាម៉ោង៦​យប់​ថ្ងៃទី១៤ មិថុនា ឆ្នាំ​២០២៤ ស្ថិតនៅភូមិឬស្សីដោច ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។

​ក្មេងរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ខាងលើ ក្នុងនោះម្នាក់​ឈ្មោះវីន បរមី ភេទស្រី អាយុ​២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ផល រិនចេនណា ភេទស្រី អាយុ២ឆ្នាំ មានទីលំនៅភូមិឬស្សីដោច ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ក្មេងស្រីរងគ្រោះ​ទាំងពីនាក់នេះត្រូវ​បងប្អូនជីដូន​មួយនឹង​គ្នា ។​

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ​ក្មេង​ស្រី​រងគ្រោះទាំង​២នាក់ ត្រូវម្តាយឪពុក​យកមកផ្ញើរនៅផ្ទះជីដូន ដោយសារ​ឪពុកម្តាយទៅធ្វើការរោងចក្រ គឺព្រឹកឡើងឪពុកម្តាយទាំង២គ្រួសារ តែងតែយកកូនមកផ្ញើនឹងជីដូន​ឱ្យ​ជួយមើលថែ លុះពេលល្ងាចម៉ោង៦និង៣០នាទីយប់មកទទួលយកកូនៗនៅផ្ទះវិញ។

តាម​ប្រភពដដែលបាន​បន្តថា មុនពេលកើតហេតុ ជីដូនទុកចៅទាំងពីនាក់​ឲ្យនៅក្រោមផ្ទះ ហើយក៏ទៅប្រមូល​សំរាម និងលាមកសត្វស្ថួតៗ ដុត​ភ្នក់​ភ្លើងគោក្របី ខណៈនោះចៅទាំងពីមិននៅស្ងៀមក្រោមផ្ទះទេ ។ ​ពួកគេរពឹស ក៏នាំគ្នារត់លេងក្បែរ​ជីដូនភ្លេចខ្លួនបន្តិច ស្រាប់តែឃើញ​អណ្តាតភ្លើងឆេះរោងដាក់ចំបើង ក៏រត់មកស្រែកហៅឲ្យគេជួយ និងរត់រកចៅទាំង២នាក់​តែមិនឃើញ (សូមបញ្ជាក់រោងដាក់ចំបើងនោះធ្វើរានខ្ពស់ផុតពីដី និងមានជង្រុកស្រូវក្បែគ្នាដែរ) ដោយ​មិននឹកស្មានមិនដល់​ថា ចៅស្រីទាំងពីនាក់បានលូនចូលក្រោមរោងចំបើង បណ្តាល​ឱ្យ​ឆេះស្លាប់ទាំងពី​នាក់​បងប្អូនបែបនេះសោះ។

​តាមប្រភព​ដដែលបានបន្តទៀត​ថា ខណៈពេលនោះ អ្នកជិតខាងរត់មកដល់ ខ្លះក៏ទូរសព្ទ័ហៅរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគបាលស្រុកកំពង់រោទ៌មកជួយអន្តរាគមន៍ពន្លត់ភ្លើងដែរ ក៏ប៉ុន្តែទំរាំមកដល់គឺភ្លើងចំបើងឆេះពេញ​បន្ទុក​ទៅហើយ និង​រាលដាល​ទៅឆេះជង្រុកស្រូវទៀត ដោយ​បាញ់ពន្លត់អស់រយៈពេល​២០នាទីទើបគ្រប់គ្រងបាន ។ ក្រោយ​ពន្លត់ភ្លើងបានហើយ​ តែចៅៗនៅក្រោមរោងចំបើងក៍ត្រូវភ្លើងឆេះស្លា.ប់អស់ដែរ។

អ្វីដែល​គួរឲ្យសង្វេគ​ទៀតនោះ គឺ​ឪពុកម្តាយក្មេងរងគ្រោះទាំងពីរនាក់​មកពីធ្វើការរោងចក្រសង្ឃឹមថាមកយកកូនសម្លាញ់ទៅផ្ទះវិញ ស្រាប់តែមានគេប្រាប់ថា កូនរបស់ពួកគាត់ត្រូវ​ភ្លើងឆេះស្លា.ប់បាត់បង់ជីវិតអស់ទៅហើយ ។ គ្រាន់តែឮបែបនេះភ្លាម ស្ត្រីជាម្តាយតក់​ស្លុតសន្លប់បាត់​ស្មារតី ។

បើតាមសមត្ថកិច្ចធ្វើការសន្និដ្ឋានថា ទី១-អាចកំទេចភ្លើងខ្ទាត​ចេញពីភ្នក់ភ្លើង មកធ្លាក់ចំរោងចំបើងបណ្តាលឲ្យឆេះ ទី២-សង្ស័យថា ក្មេងៗរពិស ពេលជីដូនកំពុងដើរប្រមូលសំរាម និងអុសមក​ដុតបំពក់ភ្នក់ភ្លើង​នោះ ចៅៗនាំគ្នាអូស​ភ្លើងយកទៅលេងក្រោមរោងចំបើង បណ្តាលឲ្យឆេះចំបើង ហើយក្មេងៗគាត់លូនចូលលេងខាងក្រោមរោងចំបើង ពេលភ្លើងឆេះក៏ឈ្លក់ផ្សែងភ្លើង រកផ្លូវចេញមិនរួច ក៏បណ្តាលឲ្យភ្លើងឆេះស្លា.ប់បែបនេះ​តែម្តង ។

ក្រោយពីសមត្ថកិច្ចពិនិត្យ និង​ធ្វើកោសល្យ​វិច័យ​រួច សមត្ថកិច្ចបានប្រគល់ស.ពក្មេងទាំងពីរឱ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ។

ជុំវិញករណីខាងលើនេះ សូមបងប្អូន​​បង្កើន​ការប្រុងប្រយត្ន័ ចំពោះ​ការដុតបំពក់ភ្លើងគោក្របី ជិតផ្ទះនិងជិតរោងចំបើង កុំធ្វេសប្រហែស ក្រែង​កើតមានគ្រោះអគ្គិភ័យជាយថាហេតុដូចករណីបែបនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ