ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ទាហាន​អ៊ីស្រាអែល​៨​នាក់​នៅ​ពេល​បើក​រថ​ពាស​ដែក​ចូល​ចម្ការ​មីន

5 ខែ មុន

ទី​ក្រុង​យេរូសាឡឹម៖ ទាហាន​អ៊ីស្រាអែល​៨​នាក់​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​​​ជ្រោយ​ហ្កហ្សា​ខាង​ត្បូង​កាល​ពី​យប់​ថ្ងៃ​សៅរ៍​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​​ពួក​គេ​បន្ត​វាយ​សម្រុក​ទៅ​មុខ​​ហ៊ុម​ព័ទ្ធ​ទី​ក្រុង​រ៉ាហ្វា និង​វាយ​ប្រហារ​ទី​តាំង​ជា​ច្រើន​កន្លែង​នៅ​ហ្កាហ្សា​ បណ្ដាល​ឱ្យ​ស្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច​១៩​នាក់​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​យោធា​អ៊ីស្រាអែល​។ ទាហាន​អ៊ីស្រាអែល​ដែល​ពលី​ជីវិត​ទាំង​៨​នាក់​នោះ​ជា​សមាជិក​កង​​ឯក​ភាព​វិស្វ​កម្ម​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​រថ​ពាស​ដែក​។ នៅ​ពេល​បើក​បរ​ទៅ​ដល់​ចំណុច១​​ ​យាន​ជំនិះ​របស់​ពួកគេ​​ក៏​ផ្ទុះ​ឡើង​តែ​ម្ដង​។​ ក្រុម​​យុទ្ធ​ជន​ដែល​ជា​សា​ខា​របស់​ក្រុម​ហាម៉ាស់​អះ​អាង​ថា​រថ​ពាស​ដែក​នោះ​​បើក​ចូល​ទៅ​ក្នុង​អន្ទាក់​ដែល​ជា​​​ចម្ការ​មីន​…

ទី​ក្រុង​យេរូសាឡឹម៖ ទាហាន​អ៊ីស្រាអែល​៨​នាក់​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​​​ជ្រោយ​ហ្កហ្សា​ខាង​ត្បូង​កាល​ពី​យប់​ថ្ងៃ​សៅរ៍​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​​ពួក​គេ​បន្ត​វាយ​សម្រុក​ទៅ​មុខ​​ហ៊ុម​ព័ទ្ធ​ទី​ក្រុង​រ៉ាហ្វា និង​វាយ​ប្រហារ​ទី​តាំង​ជា​ច្រើន​កន្លែង​នៅ​ហ្កាហ្សា​ បណ្ដាល​ឱ្យ​ស្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច​១៩​នាក់​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​យោធា​អ៊ីស្រាអែល​។

ទាហាន​អ៊ីស្រាអែល​ដែល​ពលី​ជីវិត​ទាំង​៨​នាក់​នោះ​ជា​សមាជិក​កង​​ឯក​ភាព​វិស្វ​កម្ម​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​រថ​ពាស​ដែក​។ នៅ​ពេល​បើក​បរ​ទៅ​ដល់​ចំណុច១​​ ​យាន​ជំនិះ​របស់​ពួកគេ​​ក៏​ផ្ទុះ​ឡើង​តែ​ម្ដង​។​ ក្រុម​​យុទ្ធ​ជន​ដែល​ជា​សា​ខា​របស់​ក្រុម​ហាម៉ាស់​អះ​អាង​ថា​រថ​ពាស​ដែក​នោះ​​បើក​ចូល​ទៅ​ក្នុង​អន្ទាក់​ដែល​ជា​​​ចម្ការ​មីន​ ហើយ​​ក៏​​ផ្ទុះ​ឡើង​តែ​ម្ដង​។ គេ​ឃើញ​ថា​កង​រថ​ក្រោះ​របស់​អ៊ីស្រាអែល​បន្ត​វាយ​សម្រុក​ និង​ផ្លោង​គ្រាប់​ចូល​តំបន់​មាត់​សមុទ្រ​ដែល​មាន​ជន​ស៊ីវិល​ប៉ាឡេ​ស្ទីន​សម្ងំ​លាក់​ខ្លួន​នៅ​ទី​នោះ​។

ជន​ជាតិ​ប៉ាឡេស្ទីន​អះ​អាង​ថា​អ៊ីស្រាអែល​​វាយ​ប្រហារ​​ពី​លើ​អាកាស​ត្រូវ​ចំ​​ផ្ទះ​២​ខ្នង​នៅ​​ជាយ​​ទី​ក្រុង​ហ្កា​ហ្សា​ និង​សម្លាប់​មនុស្ស​១៥​នាក់​។ អ៊ីស្រាអែល​ក៏​វាយ​ប្រហារ​តំបន់​​១​ទៀត​​នៅ​ភាគ​ខាង​ត្បូង​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៤​នាក់​។ ដូច្នេះ​ មនុស្ស​​១៩​នាក់​ស្លាប់​ត្រឹម​តែ​១​ប៉​ប្រិច​ភ្នែក​។​ អ៊ីស្រាអែល​ថ្លែង​ថា​​កង​ទ័ព​ជើង​គោក​របស់​ខ្លួន​​នៅ​​​រ៉ាហ្វា​​កំពុង​សម្រុក​ទៅ​មុខ​ជិត​ដល់​ព្រំ​ដែន​​អេហ្ស៊ីប​ហើយ​។ ពួកគេ​រឹប​អូស​បាន​អាវុធ​មួយ​ចំនួន​ធំ​ដែល​ក្រុម​ហាម៉ាស់​លាក់​ទុក​នៅ​ក្នុង​រូង​ក្រោម​ដី​ខ្លះ និង​នៅ​លើ​គោក​ខ្លះ​។​

អ៊ីស្រាអែល​អះ​អាង​ថា​​​ក្រុម​យុទ្ធ​ជន​ប៉ាឡេស្ទីន​បាញ់​រ៉ុក​កែត​៥​គ្រាប់​ចេញ​ពី​តំបន់​ជន​ស៊ីវិល​នៅ​ភាគ​កណ្ដាល​តំបន់​ហ្កាហ្សា​។ នៅ​ក្នុង​ចំណោម​នោះ រ៉ុក​កែត​២​គ្រាប់​ធ្លាក់​នៅ​កណ្ដាល​វាល​នៃ​ប្រទេស​អ៊ី​ស្រា​អែល​ មាន​ន័យ​ថា​មិន​ត្រូវ​ចំ​ផ្ទះ​របស់​អ្នក​ស្រុក​ទេ​។ ចំណែក​៣​គ្រាប់​ទៀត​ជា​គ្រាប់​ស្អុយ​ ធ្លាក់​នៅ​តំបន់​ហ្កាហ្សា​ដដែល​។​ អ៊ីស្រាអែល​​ចាត់​ទុក​​ថា​នេះ​ជា​ភស្តុ​តាង​បញ្ជាក់​ថា​ហាម៉ាស់​ឆ្លៀត​យក​ទី​កន្លែង​របស់​ជន​ស៊ីវិល​ធ្វើ​ជាមូល​ដ្ឋាន​របស់​ខ្លួន​ និង​ធ្វើ​ជា «​ខែល​មនុស្ស​» សម្រាប់​​​ជា​យ័ន្ត​ការ​ពារ​ពួក​គេ​។

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​វិញ​ម្ដង​ ​គេ​ឃើញ​ថា​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោ​កណឺតាន់​យ៉ាហ៊ូ អង្គុយ​មិន​ស្រណុក​ខ្លួន​ប៉ុន្មាន​ទេ​។ ករណី​ស្លាប់​ទាហាន​អ៊ីស្រាអែល​៨​នាក់​កាល​ពី​យប់​មិញ​រឹត​តែ​បន្ថែម​ភាព​ស្មុគ​ស្មាញ​​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ត្រឹម​តែ​១​សប្ដាហ៍​ប៉ុណ្ណោះ​​បន្ទាប់​ពី​អតីត​មេទ័ព​អ៊ីស្រាអែល​ម្នាក់​សុខ​ចិត្ត​លាលែង​ពី​តំណែង​។ គាត់​ជា​អ្នក​និយម​កណ្ដាល​ និង​ចោទ​ប្រកាន់​ថា​លោក​ណឺតាន់​យ៉ាហ៊ូ​គ្មាន​យុទ្ធ​សាស្ត្រ​ច្បាស់​លាស់​ទេ​​នៅ​ក្នុង​បញ្ហា​​សង្គ្រាម​នៅ​ហ្កាហ្សា​។​ ​

បើ​គេ​ក្រឡេក​ទៅ​មើល​នៅទី​ក្រុង​តែឡាវីវ (Tel Aviv)​ ឯណោះ​វិញ​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ជន​ជាតិ​អ៊ីស្រា​អែល​​រាប់​ម៉ឺន​នាក់​ជួប​ជុំ​គ្នា​តវ៉ា​ឱ្យ​​លោក​ណឺតាន់​យ៉ាហ៊ូ​​ពន្លឿន​ការ​ចរ​ចា​គ្នា​​ជា​មួយ​ក្រុម​ហាម៉ាស់​ដើម្បី​ដោះ​លែង​ចំណាប់​ខ្មាំង​ត្រឡប់​មក​វិញ​។ ​លោក​ណឺតាន់​យ៉ាហ៊ូ​ទើប​តែ​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​​បញ្ជាក់​អំពី​គោល​ជំហរ​របស់​លោក​។ លោកថ្លែង​ថា​អ៊ីស្រាអែល​គ្មា​ន​ជម្រើស​ផ្សេង​ទេ​ក្រៅ​ពី​បន្ត​វាយ​ប្រហារ​ក្រុម​ហាម៉ាស់​រហូត​ដល់​ពួក​គេ​ទទួល​បរាជ័យ​។ ពេល​នោះ អ៊ីស្រាអែល​អាច​នាំ​យក​ចំណាប់​ខ្មាំង​ត្រឡប់​មក​វិញ​បាន​ហើយ​។

ថ្វី​ដ្បិត​មតិ​សាធារណ​ជន​នៅ​អ៊ីស្រាអែល​បន្ត​គាំទ្រ​​យុទ្ធ​នា​ការ​សង្គ្រាម​នេះ ប៉ុន្តែ​​​នៅ​ក្នុង​ផ្ទៃ​ក្នុង​អ៊ីស្រាអែល​ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា​កាន់​តែ​ខ្លាំង​​ផង​ដែរ​បើ​ប្រៀប​ធៀប​ជា​មួយ​ដំណាក់​កាល​ដំបូង​ៗ​នៃ​ការ​ផ្ទុះ​សង្គ្រាម​។ កាល​នោះ ​អ៊ីស្រាអែល​រួប​រួម​គ្នា​បាន​ល្អ​ជាង​នេះ។ រហូត​មក​ដល់​ពេល​នេះ ចំនួន​អ្នកស្លាប់​សរុប​ដោយ​សារ​សង្គ្រាម​​រយៈ​ពេល​ជាង​៨​ខែ​កន្លង​ទៅ​នេះ​​បាន​កើន​ឡើង​ដល់​ជាង​​​៣៧​០០០​នាក់​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ