ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ យាងចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជានុរាស្ត្រគ្រួសារ​អតីត​យុទ្ធ​ជន ​៥០០​គ្រួសារ នៅ​ស្រុក​រមាស​ហែក

1 អាទិត្យ មុន

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤​នេះ ព្រះករុណា ព្រះបាទ​សម្ត​ច ព្រះ​បរមនាថ នរោត្តម សីហ​មុនី…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤​នេះ ព្រះករុណា ព្រះបាទ​សម្ត​ច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេច​យាងចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជានុរាស្ត្រ គ្រួសារ​អតីត​យុទ្ធ​ជន ចំនួន​៥០០​គ្រួសារ ស្ថិត​នៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ឯកឧត្តម​ឧកញ៉ា​មហាមន្ត្រី គុយ សុផល ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួង​បរមរាជវាំង ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោ​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​គតិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក ឯកឧត្តម ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង ឯកឧត្តម លោក​ជំទាវ សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា ឯកឧត្តម លោក​ជំទាវ សមាជិក​រាជរដ្ឋាភិបាល និង​ប្រតិភូ​អម​ព្រះរាជ​ដំណើរ​ព្រមទាំង ឯកឧត្តម លោក​ជំទាវ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក ឯកឧត្តម លោក​ជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​មន្ត្រីរាជការ​សាលាស្រុក ក្រុមប្រឹក្សា​ឃុំ បងប្អូន​ប្រជាពលរដ្ឋ​ផ្ទះ​៤០០​ខ្នង និង​គ្រួសារ​អតីត​យុទ្ធ​ជន​ចំនួន ៥០០​គ្រួសារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ចំនួន ៣៨៦​នាក់ សរុប​រួម​ចំនួន​ប្រមាណ ១,៣២៦​នាក់ ។

សម្រាប់​ព្រះរាជ​អំណោយ​របស់​ព្រះករុណា ព្រះបាទ​សម្ត​ច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​នោះ​រួម​មាន ៖ អង្ករ​៥០​គីឡូក្រាម ឃី​ត​១​កញ្ចប់​ធំ និង​ថវិកា​២០​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ