ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លាំង​ស្តុក​បារី​ដ៏ធំរបស់​ក្រុមហ៊ុន​ចិន​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ ឃ្លាំង​ស្តុក​បារី​ដ៏​ធំ​មួយ​កន្លែង​ដែល​ជា​របស់​ក្រុមហ៊ុន​ចិន​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង ដោយ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆេះ​នោះ​ពិតប្រាកដ​នៅឡើយ​ទេ ហើយ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម អាជ្ញាធរ​និង​សមត្ថកិច្ច បាន​ចេញ​អន្តរាគមន៍​និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​បាញ់​ពន្លត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤…

រាជធានីភ្នំពេញ​៖ ឃ្លាំង​ស្តុក​បារី​ដ៏​ធំ​មួយ​កន្លែង​ដែល​ជា​របស់​ក្រុមហ៊ុន​ចិន​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង ដោយ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆេះ​នោះ​ពិតប្រាកដ​នៅឡើយ​ទេ ហើយ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម អាជ្ញាធរ​និង​សមត្ថកិច្ច បាន​ចេញ​អន្តរាគមន៍​និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​បាញ់​ពន្លត់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ ដែល​ទីតាំង​ខាងលើ​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ចូល​វត្ត​ព្រះ​ធាតុ ក្បែរ​រង្វង់​មូល​គួរ​ស្រូវ ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ឃ្លាំង​ខាងលើ​នោះ​មាន​ស្តុក​បារី​រាប់រយ​កេស​រួម​និង​សម្ភារ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ ដែល​ឃ្លាំង​ស្តុក​នេះ​ស្ថិត​នៅ​ក្នុង​សិប្បកម្ម​ផលិត​បារី​តែ​ម្ដង ប៉ុន្តែ​អត់​ស្គាល់​ថា​បារី​ម៉ាក​អ្វី​នោះ​ទេ ព្រោះ​សុទ្ធតែ​អក្សរ​ចិន ។ ក្រោយ​ផលិត​រួច​ក្រុមហ៊ុន​នេះ​ដឹក​ទៅ​កាន់​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅប្រទេស ហើយ​នៅ​វេលា​យប់​នោះ​ពួក​គាត់​មិន​បានដឹង​ច្បាស់​ថា មាន​កម្មករ​កំពុងធ្វើការ​នៅ​ក្នុង​សិប្ប​កម្មនោ​អ​ឬ​អត់​នោះ​ទេ ប៉ុន្តែ​ខណៈ​ពេល​មាន​ហេតុការណ៍​ភ្លើង​ឆេះ​បានឃើញ​មាន​មនុស្ស​ជញ្ជូន​អី​វាន់​រត់​ចេញ​ដែរ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយសារ​តែ​នៅ​ក្នុង​ឃ្លាំង​នោះ​បារី​និង​វត្ថុ​ផ្សេង​ៗ​ដែល​ងាយ​និង​ឆាបឆេះ​នោះ ភ្លើង​បាន​ឆេះ​លឿន​ណាស់ តែ​មួយសន្ទុះ​ប៉ុណ្ណោះ​អគារ​ឃ្លាំង​ទាំងមូល​បាន​គ្របដណ្ដប់​ដោយ​អណ្ដាតភ្លើង ។ ចំណែក​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ទាំង​យប់ ហើយ​ក្រោយមក​បានឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចេញ​ទៅ​បាញ់​ពន្លត់​ជា​បន្តបន្ទាប់ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រេ​ី​ន​គ្រឿង របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ដ្ឋា​ន​រាជធានី​ភ្នំពេញ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ បាន​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ភ្លើង​។ ពេល​នោះ​ក៏​មាន​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​ខ្មែរ​ប៊ី​វេ​ី​រី​ជី​ស​(​ស្រា​បៀរ​កម្ពុជា​), រថយន្ត​ពន្លត់​អគ្គិភ័យ​បុរី​ប៉េង​ហួត​, រថយន្ត​ពន្លត់​អគ្គិភ័យ​ទីក្រុង​កោះន​រា​ហ៍​, និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​៧១១ RRC711 នៃ​កងពលតូច​លេខ​៧០ ផង​ដែរ ប៉ុន្តែ​រហូត​ដល់​ព្រឹក​ថ្ងៃ​ដដែល​ភ្លើង​នៅ​ពុំ​ទាន់​រលត់​នៅឡើយ ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ប្រតិបត្តិការ​ពន្លត់​បន្ត​៕

អត្ថបទសរសេរ ដោយ