ប្រាប់ប្រពន្ធថាទៅយកព័ត៌មាន ក៏បា.ត់ខ្លួនជិតកន្លះខែ ស្រាប់តែប្រទះឃើញក្នុងប្រឡាយយ៉ាងរន្ធ.ត់
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ កម្មករកាត់ស្មៅបានប្រទះឃេីញសាកស.ពបុរសម្នាក់មានសភាពស្អុយរលួយនៅក្នុង
ខេត្តមណ្ឌលគិរី ៖ កម្មករកាត់ស្មៅបានប្រទះឃេីញសាកស.ពបុរសម្នាក់មានសភាពស្អុយរលួយនៅក្នុង
ខេត្តមណ្ឌលគិរី ៖ កម្មករកាត់ស្មៅបានប្រទះឃេីញសាកស.ពបុរសម្នាក់មានសភាពស្អុយរលួយនៅក្នុងប្រឡាយតាមចិញ្ចេីមផ្លូវជាតិលេខ៧៦ ត្រង់ចំណុចបច្ឆាដុតសពកូវីតជិតភ្នំបាយឆៅ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នេះ។
ស.ពបុរសរងគ្រោះឈ្មោះស្រ៊ុន រ៉ាវ៉ាន់ ជាភ្នាក់ងារសារព័ត៍មាន CPN News ។
តាមការសន្និដ្ឋានរបស់នគរបាលជំនាញ បានឱ្យដឹងថា ជនរងគ្រោះស្លា.ប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវ ដោយសារទីតាំងមានសភាពកោងខ្លាំង ហើយបុកបង្គោលគីឡូម៉ែត្រលេ១៤៣ បណ្តាលឱ្យបា.ក់កស្លា.ប់ក្នុងប្រឡាយនោះតែម្តង។
តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះបានចេញពីផ្ទះនៅឃុំដាក់ដាំ ស្រុកអូររាំង ដោយប្រាប់ប្រពន្ធថា ទៅយកព័ត៌មាននៅស្រុកកោះញែក តាំងពីថ្ងៃទី១ ខែមិថុនា មកម្ល៉េះ ហើយបាត់ដំណឹងតែម្តង ទើបរកឃើញសពនៅពេលនេះ ៕
ចែករំលែកព័តមាននេះ