ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាអ័រគីដេ​ពិភពលោក​មាន​២៧.០០០​ប្រភេទ ហើយ​កម្ពុជា​ស្រាវ ជ្រាវ​រក​ឃើញ​ជាង​៥០០​ប្រភេទ

4 ខែ មុន

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ​២០២៤ ថា ​កេសរ​កូ​ល ឬ​អ័​រ​គី​ដេ មាន​ប្រមាណ…

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ​២០២៤ ថា ​កេសរ​កូ​ល ឬ​អ័​រ​គី​ដេ មាន​ប្រមាណ ២៧ ០០០​ប្រភេទ ចាត់ជា៧៥៨​ពួក នៅ​ក្នុង​នោះ​កម្ពុជា​ស្រាវជ្រាវ​រក​ឃើញ​ជាង៥០០​ប្រភេទ ។

ប្រភព​ដដែល​បាន​អះអាង​ថា បើ​តាម​ព័ត៌មាន​សេនេទិច កេសរ​កូ​ល ឬ​អ័​រ​គី​ដេ អាច​កើតឡើង​តាំងពី១០២ ទៅ១២០​លាន​ឆ្នាំ​មុន​។
ប្រភព​ដដែល​បាន​បន្ថែម​ថា នៅ​កម្ពុជារដ្ឋបាល​ព្រៃឈើ​បាន​រៀបចំ​សួន​អភិរក្ស និង​ថែរក្សា​សំណាក​កេសរ​កូ​ល​ព្រៃ ចាប់ពី​ដើមឆ្នាំ​២០១៦​រហូត​មក ហើយមក​ទល់​បច្ចុប្បន្ន​នេះ រដ្ឋបាល​ព្រៃឈើបាន​ស្រាវជ្រាវ​រក​ឃើញ​កេសរ​កូ​ល​ព្រៃ​ជាង៥០០​ប្រភេទ ដែល​មាន​វត្ត​មាននៅ​កម្ពុជា​។

កេសរកូលបច្ចុប្បន្ន កំពុងតែមានការយកចិត្តទុកដាក់ស្រាវជ្រាវនិងអភិរក្សដោយនៅក្នុងនោះក្រៅពីកេសរកូលដែលអភិរក្សដោយរដ្ឋបាលព្រៃឈើ នៅ​ក្នុង​ឧទ្យាន​ជាតិ «​ភ្នំ​គូលែន​» នៅ​ស្រុក​បន្ទាយស្រី​​ ជា​កន្លែង​ទេសចរណ៍ធម្មជាតិ​មួយ ប៉ុន្តែ​មិនសូវមាន​អ្នក​ចាប់អារម្មណ​ច្រើន​នៅឡើយ ខណៈ​ដែល​នៅ​ទីនោះ​​គឺ​កំពុង​តែ​មាននូវ​ធនធាន​ដ៏​មាន​តម្លៃ​ជា​ច្រើន ហើយ​បើ​បាន​ចូលអាច​ដឹង​អំពី​សក្តានុពល និងកាន់តែ​ស្រលាញ់​ធម្មជាតិ​នៅ​កម្ពុជាមិន​ខាន ។

នៅ​លើ​ផ្ទៃដី​ដែល​មា​នទី​តាំងនៅ​ជើងភ្នំ​គូលែន ក្នុងភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ទីនោះ​បាន​កំពុង​តែ​ក្លាយជា​សួន​កេសរ​កូ​ល​ព្រៃ សួន​កេសរ​កូ​ល​បង្កាត់ សួន​មេអំបៅ សួន​បន្លែ​ធម្មជាតិ សួន​ឱសថ​បុរាណ សួន​ប្រទាល​ និង​សួន​ពូជ​រុក្ខជាតិ​សំខាន់​ៗ​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ