ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ជន​ថៃ​រិះ​គន់​ស្នា​ដៃ​ជួស​ជុល​រូប​ចម្លាក់​បុរាណ​អន់​រក​លេខ​ដាក់​គ្មាន

1 អាទិត្យ មុន

ទី​ក្រុង​បាងកក៖ នៅ​ប្រទេស​ថៃ​មាន​រឿង​ភ្ញាក់​ផ្អើល​ដែល​ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម និង​មហា​ជន​ទូទៅ​​​បញ្ចេញ​សារ​រិះ​គន់​ចំពោះ​ការ​សាង​សង់​រូប​ចម្លាក់​ដែល​បាក់​បែក​ឱ្យ​មាន​រូប​រាង​ពេញ​លេញ​ឡើង​វិញ​។ ប៉ុន្តែ​​រូប​ចម្លាក់​អសុរៈ​ក្រោយ​ការ​ជួស​ជុល​ឡើង​វិញ​​ត្រូវ​ពួក​គេ​គិត​ថា​មើល​​ទៅ​ហាក់​ដូច​ជា​មិន​សូវ​ស្អាត​ទាល់​តែ​សោះ​ ហើយ​ហាក់​ដូច​ជា​ប្រាស​ចាក​ពី​ទ្រង់​ទ្រាយ​ដើម​។ តប​ទៅ​នឹង​មតិ​រិះ​គន់​នេះ ក្រសួង​វប្បធម៌​ថៃ​ តាម​រយៈ​នាយក​ដ្ឋាន​វិចិត្រ​សិល្បៈ​ បាន​និយាយ​ការ​ពារ​ចំណាត់​ការ​របស់​ខ្លួន​នៅ​ក្នុង​ការ​ជួស​ជុល​ថែ​រក្សា​បេតិក​ភ័ណ្ឌ​​របស់​ខ្លួន​ក្រោម​ស្នាដៃ​របស់​នាយក​ដ្ឋាន​នេះ​ផ្ទាល់​តែ​ម្ដង​។ អ្នក​ខ្លះ​រិះ​គន់​ថាគោល​បំណង​នៃ​ការ​ជួស​ជុល​គឺ​ដើម្បី​ឱ្យ​ស្អាត​​។…

ទី​ក្រុង​បាងកក៖ នៅ​ប្រទេស​ថៃ​មាន​រឿង​ភ្ញាក់​ផ្អើល​ដែល​ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម និង​មហា​ជន​ទូទៅ​​​បញ្ចេញ​សារ​រិះ​គន់​ចំពោះ​ការ​សាង​សង់​រូប​ចម្លាក់​ដែល​បាក់​បែក​ឱ្យ​មាន​រូប​រាង​ពេញ​លេញ​ឡើង​វិញ​។ ប៉ុន្តែ​​រូប​ចម្លាក់​អសុរៈ​ក្រោយ​ការ​ជួស​ជុល​ឡើង​វិញ​​ត្រូវ​ពួក​គេ​គិត​ថា​មើល​​ទៅ​ហាក់​ដូច​ជា​មិន​សូវ​ស្អាត​ទាល់​តែ​សោះ​ ហើយ​ហាក់​ដូច​ជា​ប្រាស​ចាក​ពី​ទ្រង់​ទ្រាយ​ដើម​។

តប​ទៅ​នឹង​មតិ​រិះ​គន់​នេះ ក្រសួង​វប្បធម៌​ថៃ​ តាម​រយៈ​នាយក​ដ្ឋាន​វិចិត្រ​សិល្បៈ​ បាន​និយាយ​ការ​ពារ​ចំណាត់​ការ​របស់​ខ្លួន​នៅ​ក្នុង​ការ​ជួស​ជុល​ថែ​រក្សា​បេតិក​ភ័ណ្ឌ​​របស់​ខ្លួន​ក្រោម​ស្នាដៃ​របស់​នាយក​ដ្ឋាន​នេះ​ផ្ទាល់​តែ​ម្ដង​។ អ្នក​ខ្លះ​រិះ​គន់​ថាគោល​បំណង​នៃ​ការ​ជួស​ជុល​គឺ​ដើម្បី​ឱ្យ​ស្អាត​​។ ប៉ុន្តែ​​ជាក់​ស្ដែង​រឹត​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត​។ ពួក​គេ​យល់​ថា​នេះ​ជា​ស្នា​ដៃ​ដ៏​អន់​រក​លេខ​ដាក់​គ្មាន​។

រូប​ចម្លាក់​នោះ​ជា​រូប​យក្ស​​មួយ​អង្គ​​​ដែល​មាន​វ័យ​ចំណាស់​៤០០​ឆ្នាំ​​មក​ហើយ។ គេ​បាន​យក​រូប​ថត​​មុន​​​ និង​ក្រោយ​ពេល​ជួស​ជុល​​មក​ដាក់​ផ្ទឹម​គ្នា​។ មនុស្ស​ភាគ​ច្រើន​មិន​សូវ​ពេញ​ចិត្ត​នឹង​ស្នា​ដៃ​នោះ​ប៉ុន្មាន​ទេ​។ ប្រធាន​នាយក​ដ្ឋាន​​សិល្បៈ​​​ថ្លែង​ថា​ការជួស​ជុល​រូប​ចម្លាក់​​កម្ពស់​២​ម៉ែត្រ​នៅ​វត្ត​ឧម្មង់​ នៃ​តំបន់​ស៊ុថេប​ ខេត្ត​ឆៀង​មៃ​នោះ​ធ្វើ​ឡើង​ទៅ​តាម​គំរូ​ដើម​ត្រឹម​ត្រូវ​ ឥត​មាន​យក​មក​កាឡៃ​អ្វី​ទេ​។ ​ក្រុម​ការ​ងារ​ខិត​ខំ​ធ្វើ​​ឱ្យ​ដូច​គំរូ​ដើម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ត្រង់​ថា​ដូច​ដើម​ ឬ​មិន​ដូច​ដើម​វា​​ជា​រឿង​ផ្សេង​។

លោក​ថ្លែង​បន្ត​ទៀត​ថា​មន្ទីរ​សិល្បៈ​ខេត្ត​ឆៀង​ម៉ៃ​​ដែល​ទទួល​រ៉ាប់​រង​ជួស​ជុល​ និង​ដាក់​បង្គ្រប់​ឡើង​វិញ​នូវ​ផ្នែក​ខ្លះ​នៃ​រូប​ចម្លាក់​ដែល​បាន​បាត់​បង់ ឬ​បាក់​បែក​។ ឧទាហរណ៍​ដូច​ជា​ដៃ​ជា​ដើម​។ ក្រសួង​យល់​ថា​ពាក្យ​ថា​ជួស​ជុល​មិន​មែន​គ្រាន់​តែ​លាង​សម្អាត​រូប​ចម្លាក់​​​ទេ​។ ប៉ុន្តែ​ត្រូវ​បំពេញ​ចំណុច​ដែល​បាន​បាត់​បង់​។ វត្ត​ឧម្មង់​នៅ​ខេត្ត​ឆៀង​ម៉ៃ​​​មាន​អ្នក​ទេស​ចរ​មក​ពី​ទី​ជិត​ឆ្ងាយ និង​ពុទ្ធ​សានិក​ជន​​ទៅ​ទស្សនា​ជា​ហូរ​ហែ​។

ក្រសួង​វប្បធម៌​ថៃ​ចេញ​មុខ​ស្រាយ​បំភ្លឺ​បញ្ហា​នេះ​បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​រូប​ថត​ប្រៀប​ផ្ទឹម​គ្នា​រវាង​រូប​ចម្លាក់​​​មុន​ និង​ក្រោយ​ពេល​ជួស​ជុល ហើយ​ពិនិត្យ​ឃើញ​ថា​​​ខុស​ពី​រូប​ដើម​ឆ្ងាយ​ពេក​។ ម៉្យាង​ទៀត​ សូម្បី​តែ​គ្រូ​បង្រៀន​នៅ​មហា​វិទ្យាល័យ​វិចិត្រ​សិល្បៈ​នៃ​សាកល​វិទ្យាល័យ​ឆៀង​ម៉ៃ​ក៏​និយាយ​រិះ​គន់​ចំពោះ​រូប​ចម្លាក់​ក្រោយ​ពេល​ជួស​ជុល​ដែល​មើល​ទៅ​ហាក់​ដូច​ជា​មិន​ស្អាត​ មិន​ស័ក្ដិ​សម​ និង​ប្រាស​ចាក​ពី​បញ្ញត្តិ​កម្ម​ដើម​។

ពួកគេ​យល់​ថា​ពួក​ជាង​ជួស​ជុល​រូប​ចម្លាក់​នោះ​ហាក់​ដូច​ជា​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​ងារ​ដែល​គួរ​ណាស់​ធ្វើ​ឡើង​ដោយ​ផ្ចិត​ផ្ចង់​ជា​ទី​បំផុត។​​ មិន​មែន​ធ្វើ​ឡើង​ឱ្យ​តែ​រួច​ពី​ដៃ​បែ​បនេះ​ទេ​។ ដំណើរ​ការ​ជួស​ជុល​រូប​ចម្លាក់​នោះ​​ធ្វើ​ឡើង​​តប​តាម​ការ​ជូន​ដំណឹង​ពី​អភិបាល​ខេត្ត​ឆៀង​ម៉ៃ​ដែល​​​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​ក្នុង​វត្ត​ឆៀង​ម៉ៃ​​ ហើយ​លោក​សង្កេត​ឃើញ​ថា​ស្ថាន​ភាព​រូប​ចម្លាក់​ហាក់​ដូច​ជា​ទ្រុឌ​ទ្រោម​ខ្លាំង និង​ចាប់​ផ្ដើម​បាក់​បែក​​ជា​បណ្ដើរ​ៗ​។

ដូច​នេះ មន្ទីរ​វប្បធម៌​ក៏​ចាប់​ផ្ដើម​ដាក់​សំណើ​ទៅ​ក្រសួង​ដើម្បី​ទម្លាក់​ថវិកា​យក​ទៅ​ជួស​ជុល​។ ការ​ជួស​ជុល​រូប​ចម្លាក់​នៅ​វត្ត​ឧម្មង់​ពុទ្ធ​ធម៌​នោះ​ធ្វើ​ឡើង​ដោយ​ប្រើ​ប្រាស់​ស៊ីម៉ងត៍​។ ម៉្លោះ​ហើយ​​នាំ​ឱ្យ​មាន​មតិ​រិះ​គន់ និង​ចម្ងល់​ថា​តើ​​រូប​ចម្លាក់​នេះ​​​ជួស​ជុល? ឬ​ក៏​សង់​ថ្មី​?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ