ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ដាក់​ចេញ​កម្មវិធី​គ្រប់គ្រង​ធនធានទឹក​ និង​ប្រើប្រាស់​ទឹក

7 ខែ មុន
  • ភ្នំពេញ

កម្មវិធី​ការ​គ្រប់គ្រង​ធនធានទឹក និង​ការ​ផ្លាស់​ប្តូរ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ បាន​កំពុង​តែ​ដំណើរការ​ដាក់​ចេញ​ ដើម្បី​ធានា​ដំណើរការ​ប្រើប្រាស់​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ប្រទេស ។ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ការ​គ្រប់គ្រង​ធនធានទឹក និង​ការ​ផ្លាស់​ប្តូរ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ពិភាក្សា​នៅ​ថ្ងៃ​ទី១៣ ខែមិថុនា…

កម្មវិធី​ការ​គ្រប់គ្រង​ធនធានទឹក និង​ការ​ផ្លាស់​ប្តូរ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ បាន​កំពុង​តែ​ដំណើរការ​ដាក់​ចេញ​ ដើម្បី​ធានា​ដំណើរការ​ប្រើប្រាស់​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ប្រទេស ។

ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ការ​គ្រប់គ្រង​ធនធានទឹក និង​ការ​ផ្លាស់​ប្តូរ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ពិភាក្សា​នៅ​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ​២០២៤ នេះ ។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយមបាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ទិន្នន័យ​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ មាន​ភាព​ចាំបាច់ និង​មាន​សារសំខាន់​ណាស់ សម្រាប់​ការងារ​គ្រប់គ្រង និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រនៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​។

លោករដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា កន្លង​មក ក្រសួង​មាន​ទិន្នន័យ​ដែល​គ្រប់គ្រង​ដោយ​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ តែ​ប្រព័ន្ធ​ទិន្នន័យ​នេះ​នៅ​មាន​កម្រិត និង​តម្រូវ​ឱ្យ​មានការ​ធ្វើ​បច្ចុប្បន្ន​កម្ម និង​ទំនើប​កម្ម ដើម្បី​បង្កើន​មុខងារ និង​ការ​ប្រើប្រាស់​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​។

គួរ​បញ្ជាក់​ថា គម្រោង​នេះ​ បាន​រៀបចំ​ឡើង​តាម​រយៈ​កិច្ចព្រមព្រៀង​ឥណទាន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៨ ដើម្បី​ពង្រឹង​ការ​ប្រើប្រាស់​ទឹក​ឲ្យ​ចំ​គោលដៅ ។

ការ​ប្រើប្រាស់​ទឹក​ក៏​ត្រូវការ​ព័ត៌មាន​និង​ការ​គ្រប់គ្រង​ផង​ដែរ​ថ្វី​ត្បិត​តែ​ធនធានទឹក​នៅ​ក្នុង​ប្រទេស​សំបូរ​ក៏​ដោយ ប៉ុន្តែ​តាម​បទ​ពិសោធន៍​កន្លង​មក នៅ​ក្នុង​រដូវប្រាំង គឺ​មាន​ករណី​ខ្វះ​ទឹក​ប្រើប្រាស់​កើត​មាន​ជា​បន្តបន្ទាប់​មក​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ