ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

1 អាទិត្យ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុងភូមិ​ចក សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ ។

សង្ស័យ​ទាំង​០៤​នាក់ រួម​មាន ៖
១-​ឈ្មោះ កេល ឈួ​ន ហៅ​ចែ​អយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​លក់ដូរ បច្ចុប្បន្ន​នៅ​ភូមិ​ធ្នង់​ខាងត្បូង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​ជួញដូរ និង​ប្រើប្រាស់​)
២-​ឈ្មោះ ស៊ើ​ន ផៃ​រត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើស្រែ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ធ្នង់​ខាងត្បូង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​ប្រើប្រាស់​)
៣-​ឈ្មោះ ភួង ផលិត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើស្រែ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពន្លៃ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​ជួញដូរ និង​ប្រើប្រាស់​)
៤-​ឈ្មោះ ឡាយ សុ​ថា​ត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី​ឥណទាន ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពន្លៃ​ត្បូង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ (​ប្រើប្រាស់​) ។

ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖
-​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ស​ថ្លា (ICE) ចំនួន​០២​ថង់​កិប ទម្ងន់​៨,៣០​ក្រាម
-​រថយន្ត ចំនួន​០១​គ្រឿង ម៉ាក NISSAN MACH ពណ៌​ខៀវចាស់ ផលិត​ឆ្នាំ​១៩៩៣ ពាក់​ផ្លា​ក​លេខ សៀមរាប 2A-2829
-​ម៉ូតូ ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៤ ពាក់​ផ្លា​ក​លេខ ប​.​មាន​ជ័យ 1AA-7740
-​ទូរ​សព្ទ ចំនួន​០២​គ្រឿង រួម​នឹង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បានឱ្យ​ដឹង​ថា មុន​ឈាន​ដល់​កា​រប​ង្រា្ក​ប​ករណី​ខាងលើ កម្លាំង​មូលដ្ឋាន​កង​រាជា​អាវុធហត្ថ​ក្រុង បាន​តាមដាន​ស្រាវជ្រាវ​មុខសញ្ញា​ចាស់​ជា​យូរ​មក​ហើយ រហូត​ដល់​ចំណុច​ខាងលើ កម្លាំង​ជំនាញ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ឈ្មោះ កេល ឈួ​ន ហៅ​ចែ​អយ កម្លាំង​ក៏​បាន​ឃាត់​សួរនាំ និង​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ឃើញ​មាន​គ្រឿងញៀន​មួយ​ចំនួន​លាក់​ទុក​ក្នុង​ខ្លួន ហើយ​កម្លាំង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ បាន​៣​នាក់​បន្ថែម​ទៀត ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ក្រោយ​ឃាត់ខ្លួន និង​សួរ​ចម្លើយ​រួច ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន​ជន សង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ហើយ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១២ ខែមិថុនា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ