ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​អាចម៍សេះ ​អាច​ជា​ដែន​ជម្រក​ផ្សោត​ក្បាលត្រឡោក​មួយ​កន្លែង​នៅ​កម្ពុជា

1 ខែ មុន

កោះ​អាចម៍សេះ​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប ត្រូវ​បាន​គេ​អះអាង​ថា អាច​ជា​ដែន​ជម្រក​ផ្សោត​ក្បាលត្រឡោក​មួយ​កន្លែង​នៅ​កម្ពុជា ។ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤…

កោះ​អាចម៍សេះ​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប ត្រូវ​បាន​គេ​អះអាង​ថា អាច​ជា​ដែន​ជម្រក​ផ្សោត​ក្បាលត្រឡោក​មួយ​កន្លែង​នៅ​កម្ពុជា ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះបាន​អះអាង​ថា នៅ​ក្នុងភូមិ​សាស្ត្រ​នោះ ផ្សោត​ក្បាលត្រឡោក​មេ ​ចំនួន៥​ក្បាល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​និង​ថត​បាន​រូបភាព​ពូក​វា​កំពុង​បណ្ដើរកូន​ចំនួន​៥​ក្បាល ។

ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​សត្វ​កម្រ​នេះ គម្រោង​អភិរក្ស​ថនិកសត្វ​សមុទ្រ​កម្ពុជា បាន​អះអាង​ថា នេះ​គឺជា​ព័ត៌មាន​ដែល​កំពុង ផ្ដល់​នូវ​កំលាំងចិត្ដ​ដល់​អ្នក​អភិរក្ស​ដែល​បច្ចុប្បន្ន កំពុងធ្វើការ​ជាមួយនឹង​ការ​អភិរក្ស​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅ​សមុទ្រ​ដូច​ជា ត្រី​បា​ឡែ​ន និង ផ្សោត ដែល​ជា​ប្រភេទ​សត្វ​មាន​សមត្ថភាព​បង្កើតកូន​ទាប​បំផុត​,​។

ប្រភព​ដដែល​បាន​បន្ត​ថា សត្វ​ទាំងនេះ ជា​ពពួកសត្វ មាន​អាយុកាល​វែង ហើយ​វា​មាន​អាយុ​ច្រើន​ទើប​ដល់​ពេល​ឈាន​ដល់​វ័យ​បន្ដរ​ពូជ ហើយ​បង្កើតកូន​តែ​មួយ​ក្បាល​ម្ដង​ប៉ុណ្ណោះ ។ មក​ដល់​ពេល​នេះ​មេ​ផ្សោត​គឺ​សត្វ​មានការ​លះបង់​យ៉ាង​ខ្លាំង​តាំងពី​ពេល​ចាប់កំណើត​កូន​របស់​វារ​ហូត​ដល់​បង្កើតកូន ហើយ​ចិ​ញ្ចិ​ម​កូន​ដោយ​បំបៅ​ដោះ ។

សត្វ​ផ្សោត​វា​មិន​ចង់​បន្ថែម​នូវ​បន្ទុក​បន្ថែម​ដើម្បី​រក​ចំណី នោះ​ទេ ប្រសិនបើ​ពួក​វា​មានការ​លំបាក​ក្នុង​ការ​រក​ចំណី​ដើម្បី​រស់ ដូច្នេះ​ហើយ​វត្តមាន និង​អវត្តមាន​របស់​កូន​ផ្សោត គឺជា​ការ​បង្ហាញ​ដំបូង​ទៅ​លើ​សុខភាព​នៃ​ចំនួន​របស់​វា ហើយ​តាម​រយៈ​ការ​ពង្រីក​សុខភាព​ប្រព័ន្ធ​អេកូឡូស៊ី គឺ​វា​អាច​ជួយ​ដល់​ការ​កើនឡើង​នូវ​ចំនួន​នៃ​មំសាសី​ដូច​ជា​ផ្សោត​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ