ខេត្តសៀមរាបមានក្រុង២និងស្រុក១១មានភ្នំ ខណៈស្រុក២អត់ភ្នំ
- សៀមរាប
ខេត្តសៀមរាប ៖ ខេត្តសៀមរាបជាតំបន់ទំនាបកណ្តាលផង និងជាតំបន់ភ្នំផង ហើយជាបណ្តុំនៃ
ខេត្តសៀមរាប ៖ ខេត្តសៀមរាបជាតំបន់ទំនាបកណ្តាលផង និងជាតំបន់ភ្នំផង ហើយជាបណ្តុំនៃ
ខេត្តសៀមរាប ៖ ខេត្តសៀមរាបជាតំបន់ទំនាបកណ្តាលផង និងជាតំបន់ភ្នំផង ហើយជាបណ្តុំនៃប្រាង្គប្រាសាទដ៏សន្ធឹកសន្ធាប់ ដែលបានទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិរាប់លាននាក់ក្នុង១ឆ្នាំៗ ។ តំបន់ភ្នំដែលទទួលបានអ្នកទេសចរច្រើនជាងគេមានដូចជា ៖
ភ្នំគូលែន ភ្នំបាខែង ភ្នំក្រោម និងភ្នំផ្សេងៗទៀតដែលបានគ្របដណ្តប់ទៅដោយភ្នំ និងកូនភ្នំជាច្រើនផងដែរ ។
ខេត្តសៀមរាបមានក្រុងចំនួន២ និងស្រុកចំនួន១១ ដែលមានភ្នំ ក្នុងនោះមានស្រុកចំនួន២ដែលអត់មានភ្នំ គឺស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
តាមប្រភពផ្តល់ព័ត៌មានពីអាជ្ញាធរ ក្រុង ស្រុកចំនួន១៣ ក្នុងនោះមានក្រុងចំនួន២ ស្រុក១១រួមមាន៖
ក្រុងសៀមរាប មានភ្នំចំនួន២ គឺ ៖
១-ភ្នំបាខែង មានប្រាង្គប្រាសាទបាខែងនៅលើភ្នំ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។ មានសក្តានុពលចម្បងមួយគឺបានទាក់ទាញអ្នកទេសចរឡើងទៅលើភ្នំចាំមើលថ្ងៃលិចលើកំពូលប្រាសាទអង្គរ ។
២-ភ្នំក្រោមក៏មានប្រាសាទបុរាណ នៅលើកំពូលភ្នំ ស្ថិតនៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ភ្នំនេះអ្នកទេសចរអាចឈរមើលវិសាលភាពបឹងទន្លេសាប និងថ្ងៃលិច ។
ស្រុកបន្ទាយស្រី-មានភ្នំចំនួន៧
១-ភ្នំជ័រ (ក្បាលស្ពាន)ទឹកហូរ ស្ថិតនៅក្នុងភូមិខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
២-ភ្នំកំណប់ (ភ្នំហប់) ស្ថិតនៅក្នុងភូមិខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀម រាប ។
៣-ភ្នំស្រួច ស្ថិតនៅក្នុងភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
៤-ភ្នំដី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
៥-ភ្នំទេវ: ស្ថិតនៅក្នុងភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
៦-ភ្នំតូច ស្ថិតនៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
និង៧-ភ្នំបូក ស្ថិតនៅក្នុងភូមិរុនតាឯក ក្រុងរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ស្រុកវ៉ារិន-មានភ្នំចំនួន២១ ក្នុងភូមិចំនួន១២ ស្មើនឹង៥ឃុំ គឺ៖
១-ភ្នំម្រេច ។ ២-ភ្នំជប់កំបោរ ។ ៣-ភ្នំលៀម ។ ៤-ភ្នំព្រហ៊ូត ។ ៥-ភ្នំដាច់ ។ ៦-ភ្នំជប់ប្រមេ។ ៧-ភ្នំក្រវ៉ាន់ ។ ៨-ភ្នំបាយដុត។ ៩-ភ្នំកូនភ្នំ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ១០-ភ្នំឧកញ៉ារាម។ ១១-ភ្នំស្មូក ។ ១២-ភ្នំតាមាស ។ ១៣-ភ្នំបារាំងច្កា ។ ១៤-ភ្នំត្រាំសសរ ។ ១៥-ភ្នំត្បែង។ ១៦-ភ្នំឫស្សី ។ ១៧-ភ្នំសង្កែ ។ ១៨-ភ្នំកូនភ្នំ ស្ថិតនៅក្នុងភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ។ ១៩-ភ្នំក្រពើក្រោក ។ ២០- កូនភ្នំភ្ញាស ។ និង២១-ភ្នំខ្លុង ស្ថិតនៅក្នុងឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ។
ស្រុកស្រីស្នំ-មានភ្នំចំនួន៦ ក្នុងនោះមាន ១-ភ្នំតាមាស ។ ២-ភ្នំតាប៉ែន ។ ៣-ភ្នំធំ ។ ៤-ភ្នំ ព្រៃច្បារ ។ ៥-ភ្នំមហាឥសីន៍ ស្ថិតនៅក្នុងភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប និង៦-ភ្នំយាយគួយ ស្ថិតនៅក្នុងភូមិត្រូវកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
ស្រុកជីក្រែង-មានភ្នំតូចធំចំនួន២៦ ក្នុងនោះមាន ៖
១-ភ្នំខ្ទុំ ។ ២-ភ្នំជាក្រវ៉ាញ ។ ៣-ភ្នំរុន ។ ៤-ភ្នំបូក ។ ៥-ភ្នំកន្តាល់ ។ ៦-ភ្នំតាសូរ ។ ៧- ភ្នំអណ្តូងខ្ញូស ។ ៨-ភ្នំក្រវ៉ាន់ចាន់ ។ ៩-ភ្នំខ្នាច់កណ្ដាល ។ ១០-ភ្នំព្រៃតាគូន ។ ១១-ភ្នំខ្យាក ។ ១២-ភ្នំអណ្តូងសុក្រម ។ ១៣-ភ្នំបោះត្រា។ ១៤-ភ្នំដូនឡង់ ។ ១៥-ភ្នំល្អាង ។ ១៦-ភ្នំខ្នង គគីរ ស្ថិតនៅក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង។ ១៧-ភ្នំពក ។ ១៨-ភ្នំថ្មកង្កែប ។ ១៩-ភ្នំទី ទុយ។ ២០-ភ្នំពើងបក់រទេះ ។ ២១-ភ្នំខ្នងគ្រញូង ។
២២-ភ្នំស្រឡៅ ។ ២៣-ភ្នំតាពូង ។ ២៤-ភ្នំព្រីង ។ ២៥-ភ្នំស្រម៉ោច និង២៦-ភ្នំបាល័ង្គ ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
ស្រុកអង្គរជុំ-មានភ្នំតូច ធំចំនួន៨ ក្នុងនោះរួមមាន៖ ១-ភ្នំទឹកខួប ក្នុងភូមិគោកភ្នៅ ឃុំ គោកដូង ស្រុកអង្គរជុំ(ក្រុមហ៊ុនកំពុងធ្វើសកម្មភាពកិនយកថ្មរបស់ចិន) ។ ២-ភ្នំពើងតានាន់ ក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ (រដ្ឋបាលព្រៃឈើ) ។ ៣-ភ្នំឫស្សគោក ក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ (ក្រុមហ៊ុនកំពុងធ្វើសកម្មភាពកិនយកថ្មរបស់ចិន) ។ ៤-ភ្នំព្រៃបាំង ក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ (ក្រុមហ៊ុនកិនថ្មរបស់ចិន) ។ ៥-ភ្នំផ្គរលាន់ ក្នុងភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ (រដ្ឋបាលព្រៃឈើ) ។ ៦-ភ្នំអូរម្រិច (កូនភ្នំ) ក្នុងភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ (រដ្ឋបាលព្រៃឈើ) ។ ៧-ភ្នំម្រិច ក្នុងភូមិកំប្លើប គោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ (រដ្ឋបាលព្រៃឈើ) ។ និង៨-ភ្នំទឹកស្រក់ ក្នុងភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប(រដ្ឋបាលព្រៃឈើ) ។
ស្រុកស្វាយលើ-មានភ្នំចំនួន២ គឺភ្នំគូលែន ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភ្នំបី ស្ថិតនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។
ស្រុកក្រឡាញ់-មានភ្នំ១ គឺភ្នំទ្រង់បាត ដែលស្ថិតនៅចំណុចកណ្ដាលនៃភូមិចំនួន៣ គឺភូមិ ចំបក់ហែរ ភូមិដូរតន្ត្រី និងភូមិភ្នំទ្រង់បាត ក្នុងឃុំកំពង់ស្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ស្រុកអង្គរធំ-មានភ្នំចំនួន៨ រួមមាន៖
១-ភ្នំកង្រី ។ ២-ភ្នំតាទស្សន៍ ។ ៣-ភ្នំទឹកស្រក់ ស្ថិតនៅក្នុងភូមិជប់ ឃុំតាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ។ ៤-ភ្នំដី ស្ថិតនៅក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ ៥-ភ្នំដុប (ភ្នំថ្មមាស ។ ៦-ភ្នំអំពិល ។ ៧-ភ្នំគ្របបាយ និងភ្នំកាច់ស្លឹក ស្ថិតនៅក្នុងភូមិលៀប ឃុំ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។
សូមបញ្ជាក់ថា នៅក្នុងទឹកដីវប្បធម៌ប្រវត្តិសាស្ត្រ ខេត្តសៀមរាបមានភ្នំ និងកូនភ្នំជាច្រើនទៀត ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនា ដែលស្ថិតនៅរាយពាសពេញខេត្តសៀមរាប ខណៈដែលភ្នំខ្លះ ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនចិនដើម្បីវាយថ្មយកមកធ្វើផ្លូវ ដែលកាលពីមុននៅល្អទាំងស្រុង ដោយមិនមានអ្នកណាអាចប៉ះពាល់ក្រៅពីយកទៅអភិវឌ្ឍសម្រាប់ខេត្តនោះឡើយ ។ ចំណែកកូនភ្នំមួយចំនួនទៀតត្រូវបានប្រជាពលរដ្ឋនាំគ្នាចូលកាប់ឆ្ការព្រៃដាំដំណាំផ្សេងៗ នៅលើកំពូលកូនភ្នំទាំងនោះ ក្លាយជាតំបន់កសិកម្ម ។
បច្ចុប្បន្ន រដ្ឋបាលខេត្តសៀមរាបបានដាក់បញ្ជាឱ្យអាជ្ជាធរក្រុង ស្រុកទាំង១៣ ខិតខំ ប្រឹងប្រែងការពារព្រៃភ្នំ និងព្រៃសហគមន៍ទាំងអស់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ឬ ឈ្មួញមកកាប់ទន្ទ្រានរានយកដីភ្នំ ឬដីព្រៃ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ ដើម្បីរក្សាព្រៃភ្នំឱ្យគង់វង់ ក្នុងគោលបំណង ពេលទឹកភ្លៀងធ្លាក់ និង ធ្វើឱ្យមានលំនឹងអាកាសធាតុ កុំឱ្យមានកម្តៅថែមទៀតផងដែរ ៕
ចែករំលែកព័តមាននេះ