ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​ស្រាវជ្រាវ​ស្ពាន​ហាល​ខាងកើត ប្រាសាទបេង​មាលា

1 អាទិត្យ មុន

ខេត្តសៀមរាប ៖ ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ទិន្នន័យ​បុរាណវិទ្យា ទៅ​លើ​រចនា​សម្ពន្ធ​របស់​ស្ពាន​ហាល​ផ្នែក​ខាងកើត នៃ​ប្រាសាទបេង​មាលា ដើម្បី​ឈាន​ទៅ​ដល់​គម្រោង​ជួសជុល​នៅ​ពេល​ខាង​មុខ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១…

ខេត្តសៀមរាប ៖ ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ទិន្នន័យ​បុរាណវិទ្យា ទៅ​លើ​រចនា​សម្ពន្ធ​របស់​ស្ពាន​ហាល​ផ្នែក​ខាងកើត នៃ​ប្រាសាទបេង​មាលា ដើម្បី​ឈាន​ទៅ​ដល់​គម្រោង​ជួសជុល​នៅ​ពេល​ខាង​មុខ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤​នេះ ។

លោក ពុទ្ធ សុទ្ធ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា ដែល​បាន​ដឹកនាំ​ធ្វើ​កំណាយ​ឱ្យ​ដឹង​ថា ក្រុមការងារ​បាន​ចាប់ផ្ដើម​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​លើ​ស្ពាន​ហាល​នេះ គឺ​ដើម្បី​ពិនិត្យ​លទ្ធភាព ក្នុង​ការ​ជួសជុល​រចនា​សម្ពន្ធ​ស្ពាន​ហាល​ខាងកើត​ប្រាសាទបេង​មាលា​ឡើង​វិញ ។

លោក ពុទ្ធ​សុទ្ធ ឱ្យ​ដឹង​ទៀត​ថា ពេល​កំណាយ​បក​ស្រទាប់ដី​ខាងលើ​ឃើញ​ថា កម្រាល​ស្ពាន​ហាល​ផ្នែក​ខាងកើត នៃ​ប្រាសាទបេង​មាលា​មានការ​ស្រុត​ខ្លាំង​ដោយ​កន្លែង គ្រឹះ​ក៏​ចុះ​ខ្សោយ និង​ហែក​ចេញពី​គ្នា ធ្វើ​ឱ្យ​គ្រឿង​បង្គុំ​របស់​រចនា​សម្ពន្ធ​ស្ពាន​ហាល​មួយ​ចំនួន មាន​ដូច​ជា សសរ បង្កាន់ដៃ​នាគ ខ្លួន​នាគ ក្បាល​នាគ បាក់​ជា​ច្រើន​បំណែក​ធ្លាក់​ចូល​ក្នុង​ក​សិន្ធុ និង​ខ្លះ​ទៀត​កប់​ក្នុង​ដី ដែល​បណ្តាល​មក​ពី​កត្តា​អាយុកាល និង​ធម្មជាតិ ។

សូម​បញ្ជាក់​ថា គម្រោង​ជួសជុល​ស្ពាន​ហាល​ខាងកើត​ប្រាសាទបេង​មាលា ស្ថិត​ក្រោម​មូលនិធិ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ៕

អត្ថបទសរសេរ ដោយ