ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សជិត១០នាក់គេចសាលាមកផ្តុំគ្នានៅហាងលក់ភេសជ្ជៈ ត្រូវឃាត់ខ្លួន​យក​មក​អប់រំ

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សោម សារ៉ន អធិការ

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានដឹកនាំកម្លាំងជំនាញនគបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្ដៀងរាយ ចុះត្រួតពិនិត្យសិស្សសាលា ដែលប្រមូលផ្តុំគ្នាមិនព្រមចូលសាលា នៅតាមទីតាំងលក់ភេសជ្ជៈ ស្ថិតក្នុងភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ចំនួន ០៩នាក់ ប្រុស យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា ប៉ុន្មានខែចុងក្រោយនេះ ក្មេងសិស្សសាលា ជំទង់ៗ គេចមិនចូលរៀន ហើយនាំគ្នាមកផ្តុំ ផឹកកាហ្វេនិងភេសជ្ជៈនៅតាមហាងលក់ភេសជ្ជៈ ។ដោយលោកគ្រូអ្នកគ្រូបានរាយការណ៍ជូនសមត្ថកិច្ច ថា មានសិស្សសាលា មួយចំនួនគេចសាលាមិនចូលរៀន ទៅប្រមូលផ្តុំគ្នាតាមហាងឬតូបលក់ភេសជ្ជៈ សូមឱ្យសមត្ថកិច្ចអន្តរាគមន៍ចាប់ឃាតត់ខ្លួនយកទៅអប់រំនិងអញ្ជើញឪពុកម្ដាយនិងអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត។

សមត្ថកិច្ចបានអប់រំនិងដាស់តឿនដល់ឪពុកម្ដាយនិងអាណាព្យាបាលត្រូវតាមដាននិងអប់រំកូនៗកុំឱ្យគេចសាលាឬសេពគប់មិត្តមិនល្អ ទៅសេពគ្រឿងញៀ.នខូចអនាគត ។ ឪពុកម្ដាយត្រូវតាមដានមើលសៀវភៅកូនថាតើគេបានចូលសាលារៀនសូត្រដែរឬទេ មានតែឪពុកម្ដាយទេដែលជាអ្នកតាមដាននិងអប់រំកូនៗបានល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com