ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ក្រាល​ថ្ម​បំបែក​២​ខ្សែ​សាងសង់​រួច តែ​អ្នក បច្ចេកទេស​ថា មិន​ត្រឹមត្រូវ​តាម​កិច្ចសន្យា

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ មិថុនា ២០២៤ ក្រុមការងារ​បច្ចេកទេស​លទ្ធកម្ម​សាលា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោកស្រី ប៊ុ​ន ចិន្តា ប្រធាន​ការិយាល័យ​វិនិយោគ​ខេត្ត…

ខេត្តស្វាយរៀង ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ មិថុនា ២០២៤ ក្រុមការងារ​បច្ចេកទេស​លទ្ធកម្ម​សាលា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោកស្រី ប៊ុ​ន ចិន្តា ប្រធាន​ការិយាល័យ​វិនិយោគ​ខេត្ត និង​មន្ត្រី​លទ្ធ កម្ម​ខេត្ត ក្រុមប្រឹក្សា​ឃុំ​ពងទឹក​បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​ការ​សាងសង់​ផ្លូវ​ក្រាល​ថ្ម​បំបែក​០២​ខ្សែ​ប្រវែង​៦,១៦៥​ម៉ែត្រ​ដែល​ក្រុមហ៊ុន​សូរ សុ​ផា​រ៉ា ទទួល​ការ​សាងសង់ លទ្ធផល​រក​ឃើញ​ថា ការ​សាងសង់​ផ្លូវ​ក្រាល​ថ្ម​បំបែក​របស់​ក្រុមហ៊ុន​សូ សុ​ផា​រ៉ា គឺ​មិន​ទាន់​ត្រឹមត្រូវ​តាម​បច្ចេកទ្ទេស​នៃ​កិច្ចសន្យា​ទេ គឺ​៖

ទី​១-​ទទឹង​ផ្លូវ​៥​ម៉ែត្រ កន្លែង​ខ្លះ​គ្រប់​ម៉ែត្រ កន្លែង​ខ្លះ​បាន​តែ​៤​ម៉ែត្រ​៨​តឹក ទៅ​៤​ម៉ែត្រ​៩​តឹក​ប៉ុណ្ណោះ ។ ចំពោះ​កំរាស់​ថ្ម​០,១៥​ម៉ែត្រ តែ​ជាក់ស្តែង​កន្លែង​ខ្លះ​គ្រប់ (០,១៥​ម៉ែត្រ​) កន្លែង​ខ្លះ​បាន​តែ​០,១២​ម៉ែត្រ​ប៉ុណ្ណោះ ។

ទី​២-​ការ​កិន​បង្ហាប់​ថ្នល់​ក្រុមហ៊ុន យក​រ៉ូ​ឡូ​តូច សារី​ចាស់​មក​ប្រើ ហើយ​មិន​បាន​ស្រោច​ទឹក កិន​បង្ហាប់​ទេ (​ថ្ម និង​ខ្សាច់​ជ្រោក​អត់​ហាប់​) តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទទួល​ការ​យក​រ៉ូ​ឡូ​ធំ​កិន​បង្ហាប់​ថ្នល់​ម្តងទៀត ហើយ​ត្រូវ​ស្រោច​ទឹក បង្ហាប់​ឲ្យ​ត្រូវ​តាម​បច្ចេកទេស​។

ទី​៣-​ការ​ដាក់​លូ​កាត់​ថ្នល់​០២​កន្លែង មិន​ត្រូវ​តាម​បច្ចេកទេស គឺ​ត្រូវ​វ៉ៃ​ចោល​ធ្វើ​ថ្មី​ឡើង​វិញ ហើយ​ត្រូវធ្វើ មាត់​លូ​ឲ្យ​ខ្ពស់ និង​ស្លាប​ឈ្នាង​ខាង​មុខ​លូ ត្រូវ​រៀប​ឥដ្ឋ​ឲ្យ​បាន​ខ្ពស់​ហើយ​វែង ចាក់​បង្ហាប់ដី​ទប់មាត់​ឈ្នាង​ខាង​មុខ​លូ ឲ្យ​បាន​ហាប់​ល្អ​។

ក្រុម​ហ៊​ន​សូ សុ​ផា​រ៉ា យល់ព្រម អនុវត្ត​តាម​ក្រុមការងារ​លទ្ធកម្ម​កែ​លំអ​ថ្នល់​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​តាមស្តង់ដា​បច្ចេកទេស​នៃ​កិច្ចសន្យា ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​មេឃុំ​ពងទឹក​បាន​មាន​ប្រសាសន៍​ថា ផ្លូវ​២​ខ្សែ​នេះ​ប្រវែង​៦,១៦៥​ម៉ែត្រ ១​ខ្សែ​ឆ្លងកាត់​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ទួល​តា​យួន និង​ភូមិ​អណ្តូង​ក្រសាំង ហើយ​មួយ​ខ្សែ​ទៀត​នៅ​ភូមិ​តា​យន់ ។ ហើយ​រូប​លោក​និង​ក្រុមប្រឹក្សា​ឃុំ​ពងទឹក​យល់ព្រម​ទទួលយក​គម្រោង តាម​ការ​សម្រេច​របស់​គណកម្មការបច្ចេកទេស​លទ្ធកម្ម​ខេត្ត ដែល​ឲ្យ​ក្រុមហ៊ុន សូ សុ​ផា​រ៉ា ស្រោច​ទឹក កិន​បង្ហាប់ ជា​ថ្មី​ឲ្យ​ហាប់​ល្អ និង​ធ្វើ​មាត់​ឈ្នាង​ខាង​មុខ​លូ ឲ្យ​ត្រូវ​តាម​បច្ចេកទេស គាត់​និង​ទទួលយក ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​សូ សុ​ផា​រ៉ា ប្រធាន​ក្រុមហ៊ុន សូ សុ​ផា​រ៉ា បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ផ្លូវថ្នល់​ក្រាល​ថ្ម​បំបែក​ចំនួន​០២​ខ្សែ​ប្រវែង​៦,១៦៥​ម៉ែត្រ​នេះ បើ​គិត​ជា​ទឹកប្រាក់​ដែល​ដេញថ្លៃ គឺ​ដាក់​ដេញថ្លៃ​ប្រកាប់ប្រចាក់ គិត​ជា​ម៉ែត្រ គឺ​១-​គីឡូម៉ែត្រ ទឹកប្រាក់​២០​លាន​រៀល ដូច្នេះ បើ​ធ្វើ​តាម​កិច្ចសន្យា​នោះ​គឺ​ខាត​ច្រើន​ណាស់ ក៏​ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​បាន​សាងសង់​តាម​ការ​បង្ហាញ​របស់​ក្រុមប្រឹក្សា​ឃុំ​ពងទឹក ឲ្យ​រុញ​ដី​ជា​ទំនប់​សងខាង​ថ្នល់ ហើយ​ចាក់​ក្រួស​ចំ​កណ្តាល រួច​ឈូស​ឆាយ​រុញ​ដី​ទំនប់​មក​គ្រប​ពីលើ ទើប​មើលទៅ​មិនសូវ​ឃើញ​មាន​ថ្មអណ្តែត ។

ហើយ​គាត់​ទទួលស្គាល់​ថា កម្រាស់​ថ្ម​០,១៥​ម៉ែត្រ គឺ​កន្លែង​ខ្លះ​គ្រប់កន្លែង​ខ្លះ​បាន​០,១៣​ម៉ែត្រ ដោយ​ការ​កៀ​បង្ហាប់ ទៅ​វា​លែង​អី​លំអៀង ចំពោះ​ទទឹង​ថ្នល់​៥​ម៉ែត្រ​កន្លែង​ខ្លះ​ខ្វះ​បន្តិចបន្តួច កន្លែង​ខ្លះ​ក៏​លើស​ម៉ែត្រ ហើយ​បើ​មន្ត្រី​បច្ចេកទេស​ពិនិត្យ​វាយតម្លៃ​ទៅ​ឃើញ​ថា មិន​ទាន់​ត្រឹមត្រូវ​តាម​បច្ចេកទ្ទេស គឺ​ក្រុមហ៊ុន និង​កែ​លម្អ​តាម​ការ​វាយតម្លៃ​។

ចំណែក​មហាជន​បាន​រិះគន់​ចំ​ៗ ទៅ​ក្រុមហ៊ុន​សូ សុ​ផា​រ៉ា ថា ការ​ធ្វើ​ផ្លូវថ្នល់​ថ្ម​បំបែក​នេះ បើ​គ្មាន​ក្រុមប្រឹក្សា​ចុះ​មើល​គ្រប់​ដំណើរកា​ទេ គឺ​ធ្វើ​លំ​ៗ​ឈូស​ឆាយដី​មិន​កៀរ​ស្មៅ​ចេញ ពេល​ឈូស​ពង្រាប​ហើយ​អត់​ស្រោច​ទឹក​បង្ហាប់​ឲ្យ​ហាប់​ល្អ រ៉ូ​ឡូ​កិន​ថ្នល់​តូច ហើយ​អត់​ស្រោច​ទឹក​ទៀត មានអី​ថ្នល់​ជ្រាប ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​តែ​មួយ​មេ​ច្បាស់​ជា​ហូ​ដី​អស់​មិន​ខាន ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​មេត្តា ពិនិត្យ​គ្រប់​ក្រុមហ៊ុន​ដែល​ដាក់​ដេញថ្លៃ និង​ពិនិត្យ​គ្រប់​ដំណើរការ​សាងសង់​បើ​ពុំ​ដូ​ច្ឆោះ​ទេ គឺ​ផ្លូវថ្នល់​ពិតជា​គ្មាន​គុណភាព​ទេ​ទាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com