ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះផ្សារលក់សត្វចិញ្ចឹមដ៏ល្បីរបស់ប្រទេសថៃ សម្លា.ប់សត្វជាង ១០០០ក្បាល រួមទាំងពូជកម្រជាច្រើន

2 អាទិត្យ មុន

(បាងកក)៖ អគ្គីភ័យ​ដែល​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​មិថុនា បាន​បណ្តាល​ឲ្យ​ហាង​ចំនួន១១៨ ​បាន​បំផ្លាញ សត្វ​រាប់​ពាន់​ក្បាល​បាន​ងាប់ក្នុងផ្សារ Chatuchak នៅទីក្រុង​បាងកក ប្រទេស​ថៃ។ ប្រភពព័ត៌មានបាននិយាយថា…

(បាងកក)៖ អគ្គីភ័យ​ដែល​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​មិថុនា បាន​បណ្តាល​ឲ្យ​ហាង​ចំនួន១១៨ ​បាន​បំផ្លាញ សត្វ​រាប់​ពាន់​ក្បាល​បាន​ងាប់ក្នុងផ្សារ Chatuchak នៅទីក្រុង​បាងកក ប្រទេស​ថៃ។

ប្រភពព័ត៌មានបាននិយាយថា អគ្គីភ័យបានចាប់ផ្តើមនៅម៉ោងប្រហែល ៤និង ១០នាទីព្រឹក ហើយរថយន្តពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែត្រូវចំណាយពេលកន្លះម៉ោង ទើបភ្លើងរលត់ទាំងស្រុង។ អ្នកលក់ជាច្រើននៅទីនេះបាននិយាយថា ពួកគេបានបាត់បង់សត្វចិញ្ចឹមមួយចំនួនធំដោយសារតែភ្លើងឆេះ ដូចជាត្រីចិញ្ចឹម ឆ្មា ឆ្កែ ស្វាជាដើម ហើយថែមទាំងមានសត្វពូជកម្រដែលមានតម្លៃ។

មូលហេតុនៃឧបទ្ទវហេតុនេះកំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋជាច្រើននាក់ នៅតំបន់ជុំវិញនោះ បាននិយាយថា មូលហេតុនៃអគ្គិភ័យនេះ អាចមកពីឆ្លងចរន្តអគ្គិសនី ចេញពីហាងលក់កូនឆ្កែ ដោយម្ចាស់​បាន​បើកកង្ហារ​ពេញ​មួយ​យប់។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ