ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ! «​រមៀត​» អាច​ជួយ​ឱ្យ​សម្រស់​អ្នក​កាន់តែ​ស្រស់​ស្អាត

2 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​រមៀត​ចំពោះ​សុខភាព​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​គ្រឿងទេស​នេះ​ក៏​អាច​ផ្ដល់​ផល​ល្អ​ៗ​ចំពោះ​សម្រស់​ដែរ?

ខាងក្រោម​វេ​ប​សាយ​សុខភាព យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ប្រើប្រាស់​រមៀត​ថែរក្សា​សម្រស់ ៖

១-រូបមន្ត​សម្រាប់​ដោះស្រាយ​បញ្ហា​ក្លៀក​ខ្មៅ
លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ២ ស្លាបព្រា​បាយ​ជាមួយ​ម្សៅ​រមៀត​ឱ្យ​ក្លាយជា​ល្បាយ​ខាប់​ៗ​។ លាប​ម៉ាស្សា​ល្បាយ​ក្រោម​ក្លៀក​។ ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។

២-រូបមន្ត​សម្រាប់​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត
លាយ​ម្ស៉ៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ប្រេងដូង​កន្លះ​ស្លាបព្រា​បាយ​ចូល​គ្នា​ឱ្យ​សព្វ​ក្លាយជា​ល្បាយ​ខាប់​ៗ​។ លាប​ល្បាយ​លើ​មុខ ប៉ុន្តែ​ចៀសវាង​តំបន់​ភ្នែក​។ ទុក​ចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាងមុខ​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។ ពណ៌​លឿង​ៗ​ជាប់​ស្បែក​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​លាង​សម្អាត​មុខ​ពេល​ក្រោយ​។ អនុវត្ត​រូបមន្ត​នេះ​រាល់​យប់​មុន​ពេល​ចូល​គេង ឬ​នៅ​ពេល​ព្រឹក​មុន​ពេល​ងូតទឹក​។

៣-រូបមន្ត​សម្រាប់​ដោះស្រាយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេងដូង ១ ស្លាបព្រា​ជាមួយ​ម្សៅ​រមៀត ១ ចុង​ស្លាបព្រា​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែក​និង​ទុក​ចោល​សម្រាប់​រយៈពេល ២០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ រូបមន្ត​នេះ​មិន​ត្រឹមតែ​ជួយ​កម្ចាត់​ស្នាម​ជ្រីវជ្រួញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រក្សា​សំណើម និង​ភាព​ក្មេង​ជាង​វ័យ​នៃ​ស្បែក​ផង​ដែរ​។

៤-រូបមន្ត​ជួយ​ឱ្យ​អណ្ដាត​មាន​ពណ៌​ផ្កាឈូក​ស្អាត
លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​បន្តិច​ជាមួយ​ម្សៅ​រមៀត​រហូត​ក្លាយជា​ល្បាយ​ខាប់​ៗ​។ ប្រើប្រាស់​ល្បាយ​នេះ​ដើម្បី​ស្អាត​លើ​អណ្ដាត​។ អ្នក​ក៏​អាច​លាយ​ម្សៅ​រមៀត​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​មួយ​កែវ រួច​កូរ​ឱ្យ​សព្វ ហើយ​ប្រើប្រាស់​ជា​ទឹក​ខ្ពុរមាត់​។

៥-រូបមន្ត​ជួយ​ឱ្យ​ស្បែក​មុខ​ស​ស្រស់ថ្លា
រមៀត សឹងតែ​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​នៅ​ក្នុង​ផលិតផល​ថែរក្សា​សម្រស់ និង​ធ្វើ​ឱ្យ​ស្បែក​ប្រែ​ជាស​ស្រស់​ស្អាត នោះ​ក៏​ព្រោះតែ​បរិមាណ​នៃ​វីតាមីន C ដែល​វា​មាន​ផ្ទុក​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ម្ស៉ៅ​រមៀត ១ ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ និង​ទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​កាហ្វេ ចូរ​គ្នា​ឱ្យ​សព្វ​។ បន្ទាប់​មក​លាប​ល្បាយ​លើ​ផ្ទៃមុខ និង​ក​របស់​អ្នក រួច​ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ រូបមន្ត​នេះ​អាច​ប្រើប្រាស់​សម្រាប់​គ្រប់​ប្រភេទ​នៃ​ស្បែក​មុខ និង​សូ​ម្បី​តែ​ស្បែក​ខ្លាញ់​ក៏​ដោយ​៕