ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កិច្ចប្រជុំកណៈកម្មាធិការប្រយុទ្ធ និងជំងឺអេដស៍ ខេត្តកំពង់ស្ពឺ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុកទាំង៩ និងតំណាងអង្គការដៃគូពាក់ព័ន្ធ សរុបប្រមាណជា ៦០នាក់ ពិធីនេះប្រារព្ធធ្វើនៅអាគាររដ្ឋបាលខេត្តកំពង់ស្ពឺ ។
លោកស្រី ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា គោលបំណង នៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីចង់ដឹងពីវឌ្ឍនភាព នៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅខេត្តកំពង់ស្ពឺ និងបង្ហាញពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤នេះ ។
ការកំណត់បញ្ហាប្រឈម ឧបសគ្គសំខាន់ៗ ក្នុងការអនុវត្តសកម្មភាពបង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ ការរកឃើញករណីថ្មី នៅមានកម្រិតខ្ពស់ ពិសេសក្រុមបុរសរួមភេទជាមួយបុរស។ អតិថិជនមកទទួលសេវា PREP មានចំនួនតិច ។ អត្រាបោះបង់សេវា និងអត្រាស្លាប់ មានកម្រិតខ្ពស់ ។ ការបញ្ចូលកម្មវិធីអេដស៍ ចូលក្នុងផែនការវិនិយោគឃុំសង្កាត់ មិនទាន់ពេញលេញ (ការអនុវត្តន៍សជណ២១៣)។ អាជ្ញាធរជួយជម្រុញការអប់រំ និងផ្សព្វផ្សាយពីការបង្ការការចម្លងមេរោគអេដស៍ និងការធ្វើតេស្តឈាម។ ជម្រុញការធ្វើបទអន្តរាគមន៍បង្ការលើក្រុមប្រឈមមុខខ្ពស់ (អប់រំផ្សព្វផ្សាយការប្រើស្រោមអនាម័យ, PREP PEP PNTT U=U HIV ST) ។
លោកស្រី អភិបាលរងខេត្ត មានប្រសាសន៍បន្តទៀតថា តាមបណ្តាក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា ចុះអប់រំ និងផ្សព្វផ្សាយអំពីការបង្កាការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ដល់សិស្សតាមវិទ្យាល័យ និងអនុវិទ្យាល័យ។ សហការជាមួយអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ឃុំ សង្កាត់ ពីការបញ្ចូលកម្មវិធីអេដស៍ ចូលក្នុងផែនការវិនិយោគ និងបន្តការផ្តល់ប័ណ្ណក្រីក្រដល់អ្នកផ្ទុកមេរោគអេដស៍ផងដែរ ៕
ចែករំលែកព័តមាននេះ