ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាន់តែ​ប្រដៅអប់រំ! កូនផ្ទុះកំហឹង លើកដៃ​ប្រល័.យជីវិតឪពុកបង្កើត​

1 ខែ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរសជាកូនត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព​កា.ប់ឪពុកបង្កើត

ខេត្តកំពង់ធំ ៖ បុរសជាកូនត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព​កាប់ឪពុកបង្កើតបណ្តាល​ឱ្យស្លាប់ ព្រោះតែ​ខឹងឪពុកស្តីប្រដៅអប់រំកុំអោយផឹកស៊ី និង​ដើរលេងច្រើន មិនជួយធ្វើការងារ​។

ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង៦និង​១០នាទីយប់​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ​នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅតំបន់អូរងាវ ក្នុងភូមិសាស្រ្តភូមិស្រែវាលខាងកេីត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ!

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកសណ្ដាន់បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះថា ជនសង្ស័យ ឈ្មោះ នៅ ឈី ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ ។ ចំណែក​ជនរងគ្រោះដែលត្រូវជាឪពុកបង្កេីតឈ្មោះ ស៊ឹង គង់ អាយុ៦០​ឆ្នាំ ​និងប្រពន្ធ​ឈ្មោះ កើត ច្រុច អាយុ៥៨ឆ្នាំ មានកូនប្រុស​ស្រីចំនួន៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នា​ ។​

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកសណ្ដាន់បានឲ្យដឹង​បន្ត​ថា​ ករណីឃាតកម្មខាងលើនេះបង្កឡើងដោយជនសង្ស័យ​ជាកូន​ បានយកដែកត្រសេះដែលមានដងធ្វើអំពីឈើកាប់ទៅលេីជនរងគ្រោះដែលត្រូវជាឪពុកបង្កេីតរបស់ខ្លួន ត្រូវចំក្រោមដេីងទ្រូងផ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់នៅកន្លែងកេីតហេ តុខណៈជនរងគ្រោះជាឪពុកកំពុងតែដេកនៅលើគ្រែក្រោមផ្ទះ។

សមត្ថកិច្ចបន្តថា ជនសង្ស័យធ្លាប់មានប្រពន្ធរួចមកហើយ តែត្រូវបែកបាក់គ្នាជាច្រើនឆ្នាំ រួចក៏មករស់នៅជាមួយនឹងឪពុកម្តាយបង្កើតវិញ ដោយសារជនសង្ស័យជាមនុស្សស្រវឹងស្រានិងប្រើប្រាស់សារធាតុញៀន ទើបជនរងគ្រោះជាឪពុកស្តីប្រដៅអប់រំកុំអោយដើរលេងច្រើន គិតតែផឹកស៊ី មិនចេះជួយធ្វើការងារ ដែលជាមូលហេតុធ្វើ​ឱ្យ​ជនសង្ស័យខឹងឪពុករបស់គេក៏កាប់​បណ្តាល​ឱ្យ​ស្លាប់​តែម្តង។

ក្រោយពីបង្ករហេតុ រួចជនសង្ស័យជាកូនក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ