ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ឡិច​ស៊ី​សLX​470គេច​ម៉ូតូ​ក៏ជ្រុល​​បុ.ក​ឡាន​​​បន្ត​អស់​​៥​គ្រឿង​​ដែល​កំពុង​​ចតស្ងៀម​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រថយន្តម៉ាក​ឡិច​ស៊ិ​ស​LX៤៧០​មួយ​គ្រឿង​បាន​បើក​គេចម៉ូតូ បើកផ្លូវ​ជ្រុល​ឡើង ចិញ្ចើម​ផ្លូវ​ទៅ​បុក​រះ​រថយន្ត​ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង​ដែល​កំពុង​ឈប់​ចត​មុខ​ហាង​កាហ្វេ បណ្តាល​អោយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​រថយន្ត​បង្ក​បានខ្ទេចខ្ទេច​មុខ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​…

រាជធានី​ភ្នំពេញ ​៖ ​រថយន្តម៉ាក​ឡិច​ស៊ិ​ស​LX៤៧០​មួយ​គ្រឿង​បាន​បើក​គេចម៉ូតូ បើកផ្លូវ​ជ្រុល​ឡើង ចិញ្ចើម​ផ្លូវ​ទៅ​បុក​រះ​រថយន្ត​ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង​ដែល​កំពុង​ឈប់​ចត​មុខ​ហាង​កាហ្វេ បណ្តាល​អោយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​រថយន្ត​បង្ក​បានខ្ទេចខ្ទេច​មុខ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​មុខ​ភោ​ជនី​យដ្ឋា​ន និង​ហាង​កាហ្វេ​ធី អិន ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៦A​ក្នុង ភូមិ​គៀន​ឃ្លាំង ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ​។
រថយន្ត​ដែល​បង្ក​ម៉ាក​ឡិច​ស៊ិ​ស​LX ៤៧០ ពណ៌​​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង ២A-០៧៨៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

​តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៦​អា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង (​ចេញពី​រាជធានី​ភ្នំពេញ​) ​នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏បាន​គេច​ម៉ូតូ​១​គ្រឿង ដែល​បើកផ្លូវ​ជា​ហេតុ​ធ្វើ​អោយ​រថយន្ត​រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​ជ្រុល​ឡើង ចិញ្ចើម​ផ្លូវ​បុក​រះ​រថយន្ត ដែល​កំពុង​ឈប់​ចត​ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង បណ្តាល​អោយ​រង​ការ​ខូចខាត​ហើយ​រថយន្ត​បង្ក​ខ្ទេច​មុខ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា មុន​ដំបូង​រថយន្ត បង្ក​បាន​បុក​បញ្ឆិត​គូថ រថយន្ត​ម៉ាក​ឡង់​គ្រឹ​ស្ស័​រ​និង​បុក​រថយន្ត ម៉ាក GAC GS5 ០១ គ្រឿង​ ហើយ​រុញ​ទៅ​បោក​រថយន្ត​ហ្វ័​ត ​និង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ជា​បន្តបន្ទាប់​ចំនួន​០២​គ្រឿង​ទៀត ទាំងអស់​រថយន្ត​៥​គ្រឿង​បាន​រង​ការ​ខូចខាត​។​ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់ ម្ចាស់​​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស បង្ក​បាន​សម្របសម្រួល​ចេញថ្លៃ​ជួសជុល​ការ​ខូចខាត​។​ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា អស់​ប៉ុន្មាន​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ