ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពង្រឹងសមត្ថភាព​​ប្រឡង​ចូល​ក្រសួង​-​ស្ថាប័ន​ ដើម្បី​ចូលរួមទប់ស្កាត់​អ្នកកេង​ចំណេញ ឬ​ចង់ស៊ី​ឡាក់​មួយ​ចំនួន

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ការ​ពង្រឹងសមត្ថភាព​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​នៅ​តាម​ក្រសួង​-​ស្ថាប័ន ដើម្បី​ជ្រើសរើស​យក​មន្ត្រី​មាន​សមត្ថភាព​ពិត និង​ចូលរួម​ទប់ស្កាត់​អ្នក​ចង់​កេង​ចំណេញ ឬ​ចង់ស៊ី​ឡាក់​មួយ​ចំនួន ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ការ​ពង្រឹងសមត្ថភាព​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​នៅ​តាម​ក្រសួង​-​ស្ថាប័ន ដើម្បី​ជ្រើសរើស​យក​មន្ត្រី​មាន​សមត្ថភាព​ពិត និង​ចូលរួម​ទប់ស្កាត់​អ្នក​ចង់​កេង​ចំណេញ ឬ​ចង់ស៊ី​ឡាក់​មួយ​ចំនួន ។

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២៣ និង​បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២៤ របស់​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​បើសិន​គេ​គិត​ថា ការ​ប្រឡង​ៗ​ម្តង​គ្មាន​សុក្រឹតភាព​ប្រហែលជា​អ្នក​ដាក់​ពាក្យ​ប្រឡង ហើយ​មិន​មាន​បេក្ខជន​ច្រើន​ដាក់​ពាក្យ​ប្រឡង​នោះ​ទេ ។ ព្រោះថា បើ​មាន​បញ្ហា​ហើយ​ស្ងាត់ បើ​មនុស្ស ច្រើន​អី​ញ្ចឹ​ង បើ​មានរឿង​អ្វីមួយ​មិន​ប្រក្រតី​បង្ហោះ​ហ្វេ​ស​ប៊ុ​ក អា​រឿង​មិន​ប្រក្រតី​អី្វ​ៗ​ហ្នឹងហើយ​» ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​បន្ថែម​ថា ៖«​យើង​ខិតខំ​ធ្វើ​បែប​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អ្នកចេះ​ជាប់ ជាប់​ដោយ​មោ​ទ​ន អ្នក​មិន​ជាប់​ដោយ​អស់ចិត្ត ហើយ​យើង​បាន​ធ្វើ​ក្នុង​រយៈពេល​នេះ ខ្ញុំ​សូម​អរគុណ​ណាស់​«…» ហើយ​កិច្ចការ​នេះ មិនមែន​ដោយ​ចៃដន្យ​នោះ​ទេ ។ គឺជា​ជា​ឆ​ន្ទះ​ខ្ពស់ របស់​ថ្នាក់ដឹកនាំ និង​របស់​មន្ត្រី​អនុវត្ត​នៃ​គណៈកម្មកា​ដឹកនាំ​ប្រឡង​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​ក៏​បាន​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ការ​កេង​ចំណេញ​របស់​មេ​ប្រយោគ​មួយ​ចំនួន និង​ស៊ី​ឡាក់​ក្នុង​ការ​ប្រឡង​ចូល​ក្រប​ខណ្ឌ ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា ៖«​វា​មាន​ករណី​ចង់ស៊ី​ឡាក់ វា​មិន​អត់​ទេ យើង​មានការ​ច្បាប់​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ប៉ុន្តែ​យើង​មិន​ប្រកាស​ទេ ។ តែ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់​គ្នា​ទាំង​គណៈកម្មការ​ពាក់ព័ន្ធ​ទាំងអស់ សូម​ចូលរួម​ដើម្បី​បង្កើន​សុ​ក្រឹត្យ​ភាព​ធានា​ភាព​ជឿជាក់ និង​ធានា​នូវ​ការ​ចូល​ធ្វើការ​ដោយ​សមត្ថភាព​របស់​មន្ត្រី​យើង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​សម័យ​ឥឡូវ​មិនមែន​ជា​សម័យ​ប្រឡង​ជាប់​មន្ត្រី​ដា​.​ច់​ពោះ​នោះ​ទេ ។ តែ​យើង​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ធ្វើ​ការងារ ។ ដូច្នេះ យើង​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​ឲ្យ​ទទួល​បាន​ជោគជ័យ ហើយ​ជា​ពិសេស​នោះ សុំ​ការ​ចូលរួម​ពី​បេក្ខជន និង​ក្រុម​គ្រួសារ​តែ​ម្តង ។

សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ជ្រើសរើស​មន្ត្រី​ដោយ​ធានា​នូវ​សុចរិត​ភាព​ចំ​គោលដៅ​ជំនាញ កូ​ណា​ធិ​ប​តេ​យ្យ យុត្តិធម៌ ត្រឹមត្រូវ និង​តម្លាភាព ។ ការ​បណ្តុះបណ្តាល​ឲ្យ​ចំ​គោលដៅ​ដើម្បី​ធានា​នូវ​សង្គតិភាព​ការងារ និង​ត្រូវ​ប្រើប្រាស់​មន្ត្រី​ឲ្យ​ស្រប​ទៅ​នឹង​សក្តានុពល ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖« ពេល​រើស​មន្ត្រី​បណ្តុះបណ្តាល​រួច​ហើយ​បើ​ការ​ប្រើប្រាស់ រួម​ទាំង​ការ​ប្រគល់​ភារៈកិច្ច និង​ការ​ចាត់តាំង​តែងតាំង មិន​ត្រូវ​នោះ​យើង​ក៏​លំបាក​ដែរ ។ ជាង​នេះ ការ​លើកទឹកចិត្ត​ផ្អែក​លើក​សម្មតិកម្ម​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា​នៅ​ក្នុង​អាណត្តិ​ទី​៧ របស់​រដ្ឋាភិបាល​នេះ ការ​ជ្រើសរើស​មន្ត្រី​ត្រូវ​ផ្អែក​លើក​កូ​ណា​ធិ​ប​តេ​យ្យ សុ​ក្រិ​ត្យ​ភាព យុត្តិធម៌ តម្លាភាព​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ