ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១ខែ! ពលករខុសច្បាប់ជិត១ពាន់នាក់ និង​ស.ព​ពលករចំនួន១៣ស.ព​ ត្រូវថៃបញ្ជូនមកវិញ​

3 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយមានជ័យ ៖ អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរដែលចំណាកស្រុកខុសច្បាប់រយៈពេល១ខែ

​ខេត្ត​បន្ទាយមានជ័យ ៖ អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរដែលចំណាកស្រុកខុសច្បាប់រយៈពេល១ខែជិត១ពាន់នាក់ និងសាកសព​ពលករ​ចំនួន១៣សព តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា នៅអំឡុងខែឧសភា ឆ្នាំ២០២៤ រយៈពេល១ខែ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរដែលចំណាក់ស្រុកដោយខុសច្បាប់ធ្វើការនៅប្រទេសថៃបានចំនួន៣៧លើក ដែលមានចំនួន៩៩៦នាក់ ក្នុងនោះមានស្រី៣៣២នាក់ និងកុមារ១១៨នាក់ ដែលទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ដោយឡែកអាជ្ញាធរថៃបានបញ្ជូនសាកសព​ពលករ​ខ្មែរចំនួន១៣សព ដែលអាជ្ញាធរកម្ពុជាទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា៖ពលករខ្មែរដែលអាជ្ញាធរថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរយៈពេល១ខែជិត១ពាន់នាក់ ដែលជាពលករខ្មែរធ្វើចំណាក់ស្រុកដោយខុសច្បាប់ធ្វើការនៅប្រទេសថៃហើយត្រូវបានទទួលសាកសព​ពលករ​ដែលអាជ្ញាធរថៃបញ្ជូនមាន១៣សពក្នុងនោះមាន​១២​សពជាសពពលករខ្មែរដែលស្លាប់ដោយជម្ងឺនិងគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងដែលបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ