ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើ.ង៤ទៅ៥នាក់ជិះម៉ូតូដេញកា.ប់អ្នកដឹកជញ្ជូនម្ហូបអាហារតាមអនឡាញ របួសខ្នងកា.ប់ខ្ទេចម៉ូតូ១គ្រឿង

3 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ក្មេង​ទំនើ​.​ង​១​ក្រុម ប្រមាណ​៤​ទៅ​៥​នាក់ បាន​ជិះ​ម៉ូតូ​៣​គ្រឿង ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​តាម​អន​ឡាញ បណ្តាល​របួស​ខ្នង និង​កា​.​ប់​ខ្ទេច​ម៉ូតូ ដែល​ហេតុ​ការ​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ ចូល​ថ្ងៃ​ទី​១០…

បន្ទាយ​មាន​ជ័យ ៖ ក្មេង​ទំនើ​.​ង​១​ក្រុម ប្រមាណ​៤​ទៅ​៥​នាក់ បាន​ជិះ​ម៉ូតូ​៣​គ្រឿង ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​តាម​អន​ឡាញ បណ្តាល​របួស​ខ្នង និង​កា​.​ប់​ខ្ទេច​ម៉ូតូ ដែល​ហេតុ​ការ​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ ចូល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​កណ្តុរ​ថើ​ម​ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ។

សន្តិសុខ​ម្នាក់​បាន​ប្រាប់​ថា ៖ នៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ មាន​ក្មេង​ទំនើ​.​ង​១​ក្រុម មាន​គ្នា​៤​ទៅ​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង មាន​កាន់ដំបង កាំបិត ដុំ​ថ្ម​បាន​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ចា​.​ក់​ទៅ​លើ​យុវជន​ម្នាក់ ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​តាម​អន​ឡាញ បាន​បណ្តាល​របួស​ខ្នង ចំ​ខ្នង​ដុំ​ថ្ម គប់​ចំ​ហើយ​ប្រឹង​រត់គេច​ខ្លួន រួច​ត្រូវ​បាន​ក្មេង​ទំនើ​.​ង​កាប់​បំផ្លាញ​ម៉ូតូ​ខ្ទេច​បើក​គេច​អស់ ។

យុវជន​រង​គ្រោះ​បាន​ប្រាប់​ថា ៖ គាត់​មានមុខរ​បរជា​អ្នក​ដឹក​ម្ហូបអាហារ​តាម​អន​ឡាញ នៅ​ពេល​ត្រឡប់​ពី​យក​ម្ហូប​អោយ​ភ្ញៀវ ហើយ​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ តាម​ផ្លូវ​ពេល​យប់​រំលង​អធ្រាត្រ​ម្នាក់ឯង ស្រាប់តែ​មាន​ក្មេង​ទំនើ​.​ង​១​ក្រុម មាន​គ្នា​៤​ទៅ​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង មានកាំបិត​ដំបង ដុំ​ថ្ម បាន​ជិះ​ម៉ូតូ​ដេញ​តាម​កា​.​ប់ និង​គប់​ចំ​ខ្នង​ហើយ ប្រឹង​ជិះ​ម៉ូតូ​គេច ឃើញ​សន្តិសុខ​យាម​សាលា​ឯកជន ក៏​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់​ចូល​ទៅ​រក​សន្តិសុខ ហើយ​ត្រូវ​ក្មេង​ទំនើ​.​ង​កា​.​ប់​បំផ្លាញ​ម៉ូតូ​ខ្ទេច​ដែល​ជា​ម៉ូតូ​ដឹក​ម្ហូបអាហារ​រាល់ថ្ងៃ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ៖ ក្មេង​ទំនើ​.​ង ឃើញ​សមត្ថកិច្ច​ចាប់​រាល់ថ្ងៃ​តែ​មិន​ចេះ​អស់ ឃើញ​ធ្វើ​សកម្មភាព​កា​.​ប់​ចា​.​ក់​បង្ក​អសន្តិសុខ​គ្មាន​សណ្តាប់ធ្នាប់​ភូមិ​/​ឃុំ គ្មាន​សណ្តាប់ធ្នាប់​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​រាល់ថ្ងៃ​សុំ​អោយ​សមត្ថកិច្ច​ត្រូវ​ពង្រឹង​ទប់ស្កាត់​អោយ​បាន​ក្មេង​ទំនើ​.​ង​និង​បទល្មើស​គ្រឿង​ញៀ​.​ន​លុប​បំបាត់​អោយ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ