ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​កសិកម្ម​បាន​កំណត់​ឱ​សានវាទ​ចំពោះ​ជន​កា.ប់ទន្ទ្រានយក​​​ដី​ធ្វើ​ជា​កម្មសិទ្ធិ​​

3 ខែ មុន

ខេត្តស្ទឹងត្រែង ​៖​ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តស្ទឹងត្រែង​ បាន​ចេញ​សេចក្តីជូនដំណឹង​ជា​លើក​ទី​បី​ ស្ថិត​​ក្នុង​គោលដៅ​ភូមិ​បាន​ប៊ុ​ង ភូមិភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន​ តាម​ប​ណ្ដោយ​ផ្លូវ​ចូល​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម២…

ខេត្តស្ទឹងត្រែង ​៖​ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តស្ទឹងត្រែង​ បាន​ចេញ​សេចក្តីជូនដំណឹង​ជា​លើក​ទី​បី​ ស្ថិត​​ក្នុង​គោលដៅ​ភូមិ​បាន​ប៊ុ​ង ភូមិភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន​ តាម​ប​ណ្ដោយ​ផ្លូវ​ចូល​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម២ និង​សេចក្តីជូនដំណឹង​ទីតាំង​ជា​លើកទី​២​ ចំពោះ​ទីតាំង​ស្ថិត​នៅ​ភូមិ
ក​ញ្ចា​ញ​ទឹក ​ភូមិក​ញ្ចា​ញ​គោក និង​ភូមិ​សំរោង ​ឃុំ​ស្រែ​សំបូរ​ ស្រុក​សៀម​ប៉ា​ង​ និង​ភូមិ​ណា​អូ​ង ​ភូមិ​ឫទ្ធិ​សែន​ជ័យ​១ ឃុំ​អូរ​ស្វាយ​ ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្តស្ទឹងត្រែង​ផ្ទៃដី​នៃ​
មន្ទីរ​កសិកម្ម​ដែល​ត្រូវ​ដកហូត​មាន​ចំនួន​រាប់​ពាន់​ហិក​តា​ ដែល​ជនខិលខូច​ចូល​ទៅ​កាប់ទន្ទ្រាន​រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​នា​ពេល​កន្លង​មក​។​

ទាក់ទិន​នឹង​ការ​ចុះ​អនុវត្ត​ទប់ស្កាត់​ និង​ដកហូត​ផ្ទៃដី​ខាងលើ ​ដើម្បី​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​នោះ​មន្ទីរ​កសិកម្ម​បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​លើក​ទី​២ និង​លើ​ទី​៣​រួច​​មក​ហើយ​ដែរ ដូច្នេះ ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តស្ទឹងត្រែង​ បាន​ដាក់​ឱសាន​វាទ​រយៈពេល​ខ្លី​ខាង​មុខ ​ដើម្បី​ឲ្យ​អ្នក​ពាក់ព័ន្ធ​ដែល​ចូល​ទៅ​កាត់​ទ​ទ្រាន​ត្រូវ​ចាកចេញ​ជា​បន្ទាន់​មុន​ពេល​ដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់​។

ទីតាំង​ផ្ទៃដី​របស់​មន្ទីរ​កសិកម្ម​ខាងលើ ​គឺ​មាន​ពីរ​គោលដៅ​ដែល​បាន​ធ្វើការ​ចុះបញ្ជី​រួច​ហើយ​នៅ​ដី​ទំហំ ២៦ ៩៥៨,១៩១០ ហិ​កតា (​ម្ភៃ​ប្រាំមួយ​ពាន់​ប្រាំបួន​រយ​ហាសិប​ប្រាំបី​ក្បៀស​មួយ​ពាន់​ប្រាំបួន​រយ​ដប់​) ដែល​មាន​ប័ណ្ណ សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ចំនួន ៣១ ក្បាលដី (​ប្លង់​រឹង​) ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​យកម្ម សំណង់ និង​សុរិយោដី​ខេត្ត នា​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ គឺ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិក​ញ្ចា​ញ​ទឹក ភូមិក​ញ្ចាញ​គោក និង​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ​ស្រុក​សៀម​ប៉ា​ង និង​ភូមិ​ណា​អូ​ង ភូមិ​ឬ​ទ្ធី​សែន​ជ័យ​១ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្ត ស្ទឹង​ត្រែង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​ដាក់​ឱសានវាទ​ជា​លើក ចុង​ក្រោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លៀតឱកាស​ទាំងអស់​ដែល​បាន​ចូល​មក​រំលោភ ទន្ទ្រាន និង​បំពាន​កាន់កាប់​ដី ដោយ​ខុសច្បាប់​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ត្រូវ​រុះរើ និង​ចាក​ចេញពី​ទីតាំង​នេះ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ជា​កំហិត​។

ដោយឡែក ​ទីតាំង ស្ថិត​នៅ​ភូមិបាន​ប៊ុ​ង និង​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសាន ខេត្តស្ទឹងត្រែង (​តាម​បណ្តោយ​ផ្លូវ​ចូល​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២)មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​ធ្វើការ​ចុះបញ្ជី​រួច​ហើយ​នៅ​ដី​ទំហំ ១៩១៤,២៣៦៧ហិ​កតា (​មួយ​ពាន់​ប្រាំបួន​រយ​ដប់​បួន​ក្បៀស​ពី​ពាន់​បី​រយ​ហុកសិប​ប្រាំពីរ​) ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ កាន់កាប់​អចលនវត្ថុ​ចំនួន ០៥ ក្បាលដី (​ប្លង់​រឹង​) ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ចុះ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង សូម​ដាក់​ឱសានវាទ​ជា​លើក ចុង​ក្រោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លៀតឱកាស​ទាំងអស់​ដែល​បាន​ចូល​មក​រំលោភ ទន្ទ្រាន និង​បំពាន​កាន់កាប់​ដី ដោយ​ខុសច្បាប់​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ត្រូវ​រុះរើ និង​ចាក​ចេញពី​ទីតាំង​នេះ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ជា​កំហិត​ផង​ដែរ​។

ក្នុង​ករណី​មិន​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​កម្លាំង​គណៈ បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ពាក់ព័ន្ធ នឹង​ចាត់វិធានការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ រួម​មាន​៖ – នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​ជាក់ស្តែង​ដែល​បាន​កាប់​រានទន្ទ្រាន​ដី និង​តាំង​លំនៅ​ដ្ឋា​ន​ខុសច្បាប់ ដោយ​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​។​និង​អ្នក​ពាក់ព័ន្ធដែល​គៀងគរ​ឲ្យ​ប្រជាពលរដ្ឋ​មក​ទ​ន្ទ្រាន​ដី​នៅ​ទីតាំង​ខាងលើ បន្ត​ស្រាវជ្រាវ​រក​មេខ្យល់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។

ក្នុង​ករណី​មិន​ព្រម​រុះរើ ចាកចេញ និង​បញ្ឈប់​នូវ​ការ​ចូល​រស់នៅ និង​កាន់កាប់​ខុសច្បាប់ កម្លាំង​គណៈ​បញ្ជាការ ឯកភាព​រដ្ឋបាល​ខេត្ត និង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក នឹង​ចាត់​វិធានការ​ស្រប​តាម​ច្បាប់​ដោយ​មិន​ទទួល ខុស​ត្រូវ​លើ​ការ​បាត់បង់ និង​ខូចខាត​ទ្រព្យសម្បត្តិ​
ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ