ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបគ្រឿងញៀ.ន! ឃាត់ខ្លួនជន​ជាតិ​វៀត​ណាម៨នាក់ រឹបអូសគ្រឿងញៀ.នជាង​១០​គីឡូ​និងសារធាតុគីមីផ្សំជាង​៣០គីឡូ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់​ឯកឧត្តម​នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរ​

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់​ឯកឧត្តម​នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរ​បាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម​ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២២៖០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៤គោលដៅ៖

គោលដៅទី១-នៅចំណុចតាមបណ្តោយផ្លូវលេខ៤៣២ ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។​

គោលដៅទី២-នៅចំណុចតាមបណ្តោយផ្លូវលេខ១៨២ ក្បែរស្តុបផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។​

គោលដៅទី៣-នៅលេខបន្ទប់ B១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងគោលដៅទី៤ នៅចំណុចមុខបន្ទប់លេងB១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចជំនាញ បានចាប់ខ្លួនជនល្មើសចំនួន ០៨នាក់ (ស្រី២នាក់) ជាជន​ជាតិ​វៀត​ណាម រួមមាន៖
ទី១-ឈ្មោះ ជឿង ថាន់មី (TRUONG THANH MY) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទី២- ឈ្មោះ ង្វៀង ឌិនថឹង (NGUYEN DING THUAN) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ទី៣- ឈ្មោះ ហ្វាន ទៀងថាន់ (PHAN TIEN THANH) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាមទី៤-ឈ្មោះ ប៊ូយ ញឹកហ័ង (BUI NHAT HOANG) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ។

ទី៥-ឈ្មោះ ង្វៀង វឹងហាយ (NGUYEN VOENG HAY) ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិវៀតណាម ទី៦- ឈ្មោះ ង្វៀង វឹងវ៉ាង (NGUYEN VOENG VANG) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម ទី៧- ឈ្មោះ ដូ ធីមីហាន់ (DO THI MY HANH) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម និង​ទី៨-ឈ្មោះ ហូ ធីញ៉ឺវិន (HO THI NHU QUYNH) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។

វត្ថុតាងចាប់យករួមមានទី១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (MDMA) ទម្ងន់ ៨៩៩,៣៩ក្រាម, ទី២-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១៤,១២ក្រាម, ទី៣-គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ៩៩០៤ក្រាម, ទី៤-សារធាតុគីមីផ្សំ ទម្ងន់សរុប ៣០៧៤៩ក្រាម ៣០គីឡូ៧៤៩ក្រាម។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១០៨១៧,៥១ក្រាម (១០គីឡូ ៨១៧,៥១ក្រាម)។

បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ