ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​១រូបបញ្ច.ប់គ្រប់យ៉ាង​ក្នុងបន្ទប់ជួល ដោយ​មិនដឹងមូលហេតុ​

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជនជានិស្សិតឆ្នាំទី២ម្នាក់បានសំរេចចិត្តច.ង.កក្នុងបន្ទប់ជួល បណ្តាល​ឱ្យបាត់

រាជធានីភ្នំពេញ ៖ យុវជនជានិស្សិតឆ្នាំទី២ម្នាក់បានសំរេចចិត្តច.ង.កក្នុងបន្ទប់ជួល បណ្តាល​ឱ្យបាត់ដំបង បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំនុចបន្ទប់ជួលមួយកន្លែង ក្បែរមាត់ប្រឡាយជិតរោងចក្រអគ្គិសនីទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ ។

​ជនរងគ្រោះឈ្មោះ គីន ម៉េងហ៊ាង ភេទប្រុស អាយុ១៩ឆ្នាំ ​ជា​និស្សិតឆ្នាំទី២ ផ្នែក IT ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្នួល ឃុំក្រញូងស្រុកកំចាយមារ ខេត្តព្រៃវែង ។

តាមការរៀបរាប់របស់ស្ត្រីជាម្ដាយជនរងគ្រោះ​បានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុ ពួកគាត់២នាក់ប្តីប្រពន្ធ បានចេញពីបន្ទប់ជួលទៅទទួលបងប្អូនមកពីបរទេសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់មកពួកគាត់បានជូនបងប្អូនបន្តទៅស្នាក់នៅសណ្ឋាគារមួយកន្លែង នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីជូនបងប្អូនចប់សព្វគ្រប់ហើយ ពួកគាត់២នាក់ប្តីប្រពន្ធ ក៍បានជិះម៉ូតូត្រឡប់មកបន្ទប់ជួលវិញ ក៍ស្រាប់តែឃើញទ្វារបន្ទប់បិទទ្វារ ហើយរូបគាត់បានស្រែកហៅកូនតែមិនលឺសំឡេងឆ្លើយតប ហើយជាប់គន្លឹះខាងក្នុង ដូច្នេះហើយបុរសជាឪពុកក៍បានរុញទ្វារចូលទៅក៍ស្រាប់តែឃើញកូនប្រុសរបស់ខ្លួនបានច.ង.កជាមួយនឹងក្រម៉ាជាប់និងចម្រឹងដែកជាន់ឡៅតឿ មិនដឹងថា…ស្លាប់ឬរស់នោះទេ ហើយពួកគាត់បាននាំគ្នាឆោឡោយកកាំបិតកាត់ចំណងដើម្បីជួយសង្គ្រោះកូនដែរ​ តែជាអកុសលកូនរបស់ពួកគាត់បានផុតដង្ហើមមិនដឹងតាំងពីពេលណានោះទេ ។

ស្ត្រីជាម្ដាយបានអោយដឹងថា កូនប្រុសរបស់គាត់មិនដែលមានបញ្ហាអ្វីនោះទេ ហើយក៍មិនដែរខូចចិត្តឬតូចអោយឪពុកម្ដាយដឹងនោះទេ ហេតុអ្វី​ក៍បានជាកូនរបស់​គាត់គិតខ្លីបែបនេះ ។

ពាក់ពន្ធ័ករណីនេះដែរ បន្តិចក្រោយមកក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកន្លែងកើតរួចហើយក៍បានធ្វើការហ៊ុម​ព័ទ្ធជុំវិញទីតាំង និងបានទាក់ទងខាងជំនាញកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការរាជធានីភ្នំពេញអោយចុះទៅធ្វើកោសល្យវិច័យសពផងដែរ ។

ក្រោយពេលកើតហេតុ បន្ទាប់ពីពិនិត្យសពជនរងគ្រោះរួចរួចហើយ សមត្ថកិច្ចក៍បានធ្វើលិខិតប្រគល់សពអោយសាច់ញាតិឪពុកម្ដាយយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ