ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុក សហការជាមួយកម្លាំងជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ត្រាច ឃាត់ខ្លួនក្មេងទំនើ.ង០១នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ ដែលបានធ្វើសកម្មភាពយកដុំថ្មគប់លើម៉ូតូរបស់ជនរងគ្រោះ០២នាក់ បណ្តាលអោយខូចខាត ។


ប្រភពបន្តថា ក្មេងទំនើ.ង រួមទាំងវត្ថុតាងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគបាលខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកបក្សពួកបន្ថែមទៀតយកមកចាត់ការតាមច្បាប់ ។
បច្ចុប្បន្នក្មេងទំនើ.ងម្នាក់ខាងលើ ត្រូវបានលោកចៅក្រមនៃសាលាដំបូងខេត្តចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយ ៕
ចែករំលែកព័តមាននេះ