ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅពេលចាញ់កូនខ្លាំង ម៉ាក់ៗអាចធ្វើបែបនេះបាន

4 ខែ មុន

នៅពេលដែលមានផ្ទៃពោះ ស្ត្រីមួយចំនួនតែងតែចាញ់កូនដោយមានអាការៈក្អួតជានិច្ច ជាហេតុ

នៅពេលដែលមានផ្ទៃពោះ ស្ត្រីមួយចំនួនតែងតែចាញ់កូនដោយមានអាការៈក្អួតជានិច្ច ជាហេតុដែលធ្វើឲ្យសុខភាពកាន់តែខ្សោយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីការពារមិនឲ្យអ្នកម្តាយក្អួតឡើយ។ តើមានអ្វីខ្លះទៅ?

អ្នកត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះមានពេលខ្លះនៅពេលដែលអ្នកមានសម្ពាធខ្លាំង វាក៏អាចធ្វើឲ្យអ្នកក្អួតដែរ។នៅពេលព្រឹក អ្នកមិនគួរបរិភោគច្រើននោះទេ ព្រោះបើមានអាហារច្រើនពេកនៅក្នុងក្រពះ វាងាយស្រួលធ្វើឲ្យអ្នកមានអារម្មណ៍ចង់ក្អួតខ្លាំងណាស់ ដូចនេះអ្នកគួរតែពិសារតិចទៅបានហើយ ប៉ុន្តែចែកជាច្រើនពេល។

អ្នកមិនត្រូវអង្គុយនៅមុខទូរទស្សន៍ និងកុំព្យូទ័រច្រើននោះទេ ព្រោះពន្លឺនៃគ្រឿងអេឡិចត្រូនិចទាំងនោះអាចធ្វើឲ្យអ្នកចង់ក្អួតបាន។នៅពេលដែលអ្នកទើបតែមានផ្ទៃពោះដំបូង អ្នកត្រូវតែឆ្លៀតពេលហាត់ប្រាណទើបវាអាចការពារមិនឲ្យអ្នកមានអារម្មណ៍ចង់ក្អួតបាន។នៅពេលដែលអ្នកញ៉ាំទឹក អ្នកអាចលាយជាមួយទឹកឃ្មុំបាន ព្រោះវាអាចការពារក្រពះអ្នក នោះអ្នកនឹងមិនមានអារម្មណ៍ចង់ក្អួតឡើយ។

អ្នកក៏អាចពិសារក្រូចមួយចំនួនដែរ ប៉ុន្តែមិនត្រូវពិសារច្រើនឡើយ បរិមាណល្មមទៅបានហើយ។អ្នកអាចពិសារដំឡូងដុតមួយ ឬចេកមួយផ្លែក៏បានដែរ នោះវានឹងជួយកាត់បន្ថយមិនឲ្យអ្នកក្អួតច្រើនដងនោះឡើយ ដោយសារតែវាមានប៉ូតាស្យូមនៅក្នុងនោះ។នៅពេលដែលអ្នកស្លៀកពាក់ខោអាវ អ្នកត្រូវតែជ្រើសរើសសម្លៀកបំពាក់ដែលរាងរលុង ព្រោះបើអ្នកស្លៀកខោដែលតឹងពេក វាក៏អាចធ្វើឲ្យអ្នកក្អួតបានដែរ។

អ្នកមិនត្រូវផ្តោតអារម្មណ៍ធ្វើការងារខ្លាំងពេកទេ ព្រោះវាងាយធ្វើឲ្យអ្នកមានអាការៈក្អួតខ្លាំងណាស់ ដូចនេះអ្នកត្រូវតែចេះបង្វែរចំណាប់អារម្មណ៍អ្នកទៅលើរឿងផ្សេងទើបអាចកាត់បន្ថយអាការៈក្អួតទាំងនោះបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ