ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ព្រំដែន​​ម្នាក់ត្រូវ​ឃាតជន​២នាក់​អារ.ក​សម្លា.ប់​​ប្លន់​យក​ម៉ូតូនៅ​កន្លែង​ស្ងាត់​

12 ឆ្នាំ មុន

​ខេត្តព្រះវិហារ​​​ ៖ ​​មន្ត្រីប៉ូលិស​​ក្នុងកង​​ឯក​ភាព​​​លេខ​៧៩៥ ព្រំដែនគោក ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ ​ឈ្មោះស្រី សុផាន់ ​អាយុ​​២៧​ឆ្នាំ ​មានស្រុកកំណើត​ភូមិ​ថ្នល់​​កែង ឃុំ​​រុង​រឿង ស្រុក​​រវៀង ​ត្រូវ​បាន​ឃាត​ជន​​ពីរ​នាក់​​​ជួល​​​ឱ្យឌុប​ម៉ូតូចេញ​ពីភូមិស្រ​ឯម ​ឃុំកន្ទួត ស្រុកជាំ​ក្សាន្ត ​ទៅ​កាន់​ភូមិ​​កំពង់ស្រឡៅ ​ឃុំស្រឡៅ​១ ស្រុក​ឆែប ​ជាប់​ព្រំដែន​ប្រទេស​ឡាវ ហើយ​បាន​អារ.ក​សម្លា.ប់​យ៉ា​ងព្រៃ​ផ្សៃ​កាលពីវេលាម៉ោង​​១១​និង​​​៣០​នាទី​​​​ ថ្ងៃទី​​៧ មិថុនា ​ខណៈ​​ទៅដល់​ចំណុច​ភូមិ​​ក្បាល​ដំរី ​ចម្ងាយ​​ប្រហែល​​​១២គីឡូ​ម៉ែត្រ ពី​​​​តំបន់​​មុំ​បី ​​កន្លែង​​​ដែល​មាន​ព្រៃ​របោះ និង​ស្ងាត់ជ្រងំ។

ខេត្តព្រះវិហារ​​​ ៖ ​​មន្ត្រីប៉ូលិស​​ក្នុងកង​​ឯក​ភាព​​​លេខ​៧៩៥ ព្រំដែនគោក ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ ​ឈ្មោះស្រី សុផាន់ ​អាយុ​​២៧​ឆ្នាំ ​មានស្រុកកំណើត​ភូមិ​ថ្នល់​​កែង ឃុំ​​រុង​រឿង ស្រុក​​រវៀង ​ត្រូវ​បាន​ឃាត​ជន​​ពីរ​នាក់​​​ជួល​​​ឱ្យឌុប​ម៉ូតូចេញ​ពីភូមិស្រ​ឯម ​ឃុំកន្ទួត ស្រុកជាំ​ក្សាន្ត ​ទៅ​កាន់​ភូមិ​​កំពង់ស្រឡៅ ​ឃុំស្រឡៅ​១ ស្រុក​ឆែប ​ជាប់​ព្រំដែន​ប្រទេស​ឡាវ ហើយ​បាន​អារ.ក​សម្លាប់​យ៉ា​ងព្រៃ​ផ្សៃ​កាលពីវេលាម៉ោង​​១១​និង​​​៣០​នាទី​​​​ថ្ងៃទី​​៧ មិថុនា ​ខណៈ​​ទៅដល់​ចំណុច​ភូមិ​​ក្បាល​ដំរី ​ចម្ងាយ​​ប្រហែល​​​១២គីឡូ​ម៉ែត្រ ពី​​​​តំបន់​​មុំ​បី ​​កន្លែង​​​ដែល​មាន​ព្រៃ​របោះ និង​ស្ងាត់ជ្រងំ។

ឃាត​ជន​២នាក់​នោះបាន​​សម្លាប់​​​​ម្ចាស់ម៉ូតូ​ ដែលជា​មន្ត្រី​ប៉ូលិស​ក្នុង​​អង្គ​​ភាព​ខាងលើ ដោយ​​​អារ.កដោយឡាម ​និង​កាំ​បិត ហើយអូស​សាក​សព​យកទៅ​ចោល​ក្នុង​ប្រឡាយទឹក​​ក្បែរ​ស្ពាន​មួយ​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​ ​រួចហើយ​​បុរស​ទាំង​ពីរ​​នាក់ជា​​ចោរ​​ប្លន់​បាន​​យក​ម៉ូតូ​របស់ជន​រង​គ្រោះ ​​ជិះ​ទៅកាន់​ភូមិ​​កំពង់​ពោធិ៍​​ ​ឃុំស្រឡៅ​​១ ។ ក្នុង​​ថ្ងៃ​ដដែល​​នោះ​អ្នក​ធ្វើដំណើរ​​​តាមដ​ងផ្លូវ​ បានប្រទះឃើញ​​សព​ក៏​​​​​រាយការណ៍​​ឱ្យសមត្ថកិច្ច​​ប៉ូលិស​ប៉ុស្តិ៍​ក្បាលដំរី ​​ភ្លាម​នោះ​ប៉ូលិស​​ប៉ុស្តិ៍​ខាងលើ បាន​រាយការណ៍​បន្ទាន់​ទៅស្នងការ​​ដ្ឋាន​ខេត្ត និង​​​ធ្វើការស្រាវជ្រាវ​​​ជា​បន្ទាន់។​ លុះ​​​​ក្រោយ​ពេល​​កើតហេតុ​មួយថ្ងៃ ក៏ត្រូវ​បានរក​ឃើញ​​​មុខសញ្ញាជន​ដៃ​ដល់​ និង​ធ្វើ​ការឃាត់ខ្លួន​​​​​បានទាំង​ពីរនាក់​ នៅថ្ងៃទី​៨ ​មិថុនា​នៅ​ក្នុងភូមិ​​ឃុំ​​ស្រឡៅ​១ ជាប់ព្រំ​ប្រទល់​ប្រទេស​ឡាវ ។

លោក​ឧត្តមសេនីយ៍​​ម៉ៅ ពៅ ​ស្នងកា​រ​​​​ប៉ូលិស​​ខេត្ត​​​កាលពី​វេលាព្រឹក​ថ្ងៃ​ទី​៩ មិថុនា​ ២០១១​​ បាន​ឱ្យ​​ដឹង​ថា ​ពេល​នេះ​សមត្ថកិច្ច​​កំពុង​បញ្ជូន​ជនជាប់​ចោទ​ជា​ឃាតក​​​​ទាំងពីរនាក់ ​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​​ខេត្ត ​ដើម្បី​សាកសួរ​។ ព័ត៌​មាន​លម្អិតនឹងផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​​​នៅ​លើ​ទំព័រកាសែត​កោះ​សន្តិភាព ៕