ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថាក់​ស៊ីន​ថ្លែង​​ថា​ត្រៀម​ឡើង​តុលាការ​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ

4 ខែ មុន

ទី​ក្រុង​បាងកក​៖ លោក​ថាក់​ស៊ីន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ត​តាំង​ក្ដី​នៅ​ក្នុង​តុលាការ​ពាក់​ព័ន្ធ​នឹងការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​។ សំណុំ​រឿង​នេះ​កើត​ឡើង​យូរ​គួរ​សម​ដែរ​ហើយ​តាំង​ពី​ឆ្នាំ​២០១៥​។ កាល​នោះ​ លោក​ថាក់​ស៊ីន​ផ្ដល់​សម្ភាស​ជា​មួយ​សារ​ព័ត៌មាន​បរទេស​ ហើយ​បាន​ធ្វើ​អត្ថា​ធិប្បាយ​មួយ​ចំនួន​។ នេះ​ជា​បញ្ហា​ប្រឈម​ថ្មី​មួយ​ទៀត​របស់​លោ​កថាក់​ស៊ីន​ដែល​ជា​អ្នក​នយោបាយ​ជើង​ចាស់​ ហើយ​ដែល​​សម្ព័ន្ធ​មិត្ត​របស់​លោក​កំពុង​កាន់​កាប់​កិច្ច​ការ​ធំ​ៗ​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​។ ​លោក​ថាក់​ស៊ីន​ថ្លែង​ថា​លោក​នឹង​ជួប​ព្រះ​រាជ​អាជ្ញា​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា។…

ទី​ក្រុង​បាងកក​៖ លោក​ថាក់​ស៊ីន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ត​តាំង​ក្ដី​នៅ​ក្នុង​តុលាការ​ពាក់​ព័ន្ធ​នឹងការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​។ សំណុំ​រឿង​នេះ​កើត​ឡើង​យូរ​គួរ​សម​ដែរ​ហើយ​តាំង​ពី​ឆ្នាំ​២០១៥​។ កាល​នោះ​ លោក​ថាក់​ស៊ីន​ផ្ដល់​សម្ភាស​ជា​មួយ​សារ​ព័ត៌មាន​បរទេស​ ហើយ​បាន​ធ្វើ​អត្ថា​ធិប្បាយ​មួយ​ចំនួន​។ នេះ​ជា​បញ្ហា​ប្រឈម​ថ្មី​មួយ​ទៀត​របស់​លោ​កថាក់​ស៊ីន​ដែល​ជា​អ្នក​នយោបាយ​ជើង​ចាស់​ ហើយ​ដែល​​សម្ព័ន្ធ​មិត្ត​របស់​លោក​កំពុង​កាន់​កាប់​កិច្ច​ការ​ធំ​ៗ​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​។

​លោក​ថាក់​ស៊ីន​ថ្លែង​ថា​លោក​នឹង​ជួប​ព្រះ​រាជ​អាជ្ញា​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា។ លោក​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ទេ​ គិត​តែ​ខិត​ខំ​ត​តាំង​ក្ដី​នៅ​ក្នុង​តុលាការ​ជា​រឿង​សំខាន់​។ លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​នេះ​ជា​រឿង​ឥត​ប្រយោជន៍​។ សំណុំ​រឿង​នេះ​ចេះ​តែ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​។ លោក​ថាក់​ស៊ីន​ដែល​មាន​អាយុ​៧៤​ឆ្នាំ​​តែង​តែ​ប្រកាស​ជា​ហូរ​ហែ​ថា​លោក​មិន​​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ទេ​។ លោក​តែង​តែ​ដង្ហែ​តាម​ព្រះ​មហា​ក្សត្រ​ជា​និច្ច​។

នៅ​ប្រទេស​ថៃ​អ្នក​​និយាយ​ប៉ះ​ពាល់​ព្រះ​មហាក្សត្រ​, ព្រះ​ញាតិ​វង្សា​នុវង្ស ឬ​ស្ថា​ប័ន​ព្រះ​បរម​រាជ​វាំង​​​អាច​​​ចាត់​ទុក​ថា​ធ្វើ​ខុស​នឹង​​​មាត្រា​១១២​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ឬ​ច្បាប់​ស្ដី​ពី​ការ​ផ្ដន្ទា​ទោស​អ្ន​កប្រមាថ​ព្រះ​មហា​ក្សត្រ។ នេះ​ជា​ច្បាប់​ដែល​ដាក់​ទោស​ធ្ងន់​ធ្ងរ​ជាង​ប្រទេស​កាន់​របប​រាជា​និយម​ដទៃ​ទៀត​នៅ​ទូទាំង​ពិភព​លោក​។​ កាល​ពី​ពេល​កន្លង​មក​ មនុស្ស​មិន​តិច​ទេ​ដែល​រង​ការ​ចោទ​ប្រកាន់ និង​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ដោយ​ប្រើ​ប្រាស់​ច្បាប់​នេះ​។ ​​នៅ​ក្នុង​ចំណោម​នោះ លោក​ថាក់​ស៊ីន​ជា​មនុស្ស​ល្បី​ជាង​គេ​ដែល​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង​នេះ​ដែរ​។​

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា​​ ការិយាល័យ​ព្រះ​រាជ​អាជ្ញា​​​បាន​សម្រេច​ចោទ​ប្រកាន់​លោក​ថាក់​ស៊ីន​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​មួយ​ករណី និង​ពី​បទ​ធ្វើ​ខុស​នឹង​ច្បាប់​កុំ​ព្យូទ័រ​​មួយ​ករណី​​ដោយ​យោង​ទៅ​លើ​ការ​ផ្ដល់​បទ​សម្ភាស​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។ ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់​កុំ​ព្យូទ័រ​មាន​ដំណើរ​ដើម​ទង​ចេញ​ពី​លោក​ថាក់​ស៊ីន​ដាក់​បញ្ចូល​ព័ត៌​មាន​ទៅ​ក្នុង​ប្រព័ន្ធ​កុំ​ព្យូទ័រ​ដែល​អាច​គំ​រាម​កំហែង​ចំពោះ​សន្តិ​សុខ​ជាតិ​។

ការិយាល័យ​ព្រះ​រាជ​អាជ្ញា​មិន​អាច​កោះ​ហៅ​លោក​ថាក់​ស៊ីន​ឱ្យ​ចូល​បង្ហាញ​ខ្លួន​​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ទេ​ព្រោះ​​មេធាវី​ប្រាប់​ថា​លោក​​កើត​ជំងឺ​កូវីដ​១៩​​។ ក្រោយ​មក គាត់​ក៏​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​វិញ​។ លោក​ថាក់​ស៊ីន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បរិហារ​កេរ្តិ៍​ព្រះ​មហា​ក្សត្រ​​ដោយ​យោង​ទៅ​តាម​ការ​ផ្ដល់​បទ​សម្ភាស​ឱ្យ​សារ​ព័ត៌​មាន​ឆូស៊ុន អ៊ីលបូ (Chosun Ilbo)។ កាល​នោះ គាត់​និយាយ​ថា​​ក្រុម​​ទី​ប្រឹក្សា​ព្រះ​មហា​ក្សត្រ​​​គាំទ្រ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ប្អូន​ស្រី​គាត់​កាល​ពី​ឆ្នាំ​២០១៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ