ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន បាន​បញ្ចប់ជីវិត បន្ទាប់​ពី​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ជាង​៣​ម៉ោង និង​បា.ញ់​គ្រាប់​បែកផ្សែង

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ បាន​បង្ខំចិត្ត បាញ់​ស​ម្លា​.​ប់​ខ្លួនឯង បន្ទាប់​ពី​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌឫស្សីកែវ ធ្វើ​បាន​ឡោម​ព័ទ្ធ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ បាន​បង្ខំចិត្ត បាញ់​ស​ម្លា​.​ប់​ខ្លួនឯង បន្ទាប់​ពី​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌឫស្សីកែវ ធ្វើ​បាន​ឡោម​ព័ទ្ធ បង្ក្រាប​គ្រឿងញៀន អស់​រយៈពេល​ប្រមាណ​ជាង​០៣​ម៉ោង ហើយ​មានការ​បាញ់​ដៃ​គ្នា ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លេខ​១៤៣G ផ្លូវ​១០៣ ខាងកើត​ផ្សារ​សាំ​ហាន់ ជាប់​ប្រឡាយ​បាក់​ទូក ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដែល​បាន​បញ្ចប់ជីវិត ដោយ​បាញ់​ស​ម្លា​.​ប់​ខ្លួន មានឈ្មោះ ហ៊ុំ បូ​រិ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​មុខសញ្ញា​ចាស់ និង​ធ្លាប់​ជាប់​ពន្ធនាគារ មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់ ស្នាក់​ផ្ទះ​កើតហេតុ​ខាងលើ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ ពី​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សមត្ថកិច្ច​ដឹកនាំ ដោយ​លោក ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក៏​បាន​ធ្វើការ​ឡោម​ព័ទ្ធ​លំនៅ​ឋាន​របស់​ជនសង្ស័យ ដើម្បី​បង្ក្រាប​ឧក្រិដ្ឋជន​គ្រឿងញៀន នៅ​វេលា​ម៉ោង​ប្រមាណ​២​រសៀល ។ ខណៈនោះ ជនសង្ស័យ​ទំនងជា​ដឹងខ្លួន​ទាន់ ក៏​បាន​បាញ់​មក​លើ​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់ ដើម្បី​គេច ។ ភ្លាម​ៗ កម្លាំង​ជំនាញ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ក៏​ដូច​ជា​កម្លាំង​នគរបាល និង​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ក៏​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​ជនសង្ស័យ​អស់​ជា​ច្រើន​ម៉ោង ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ភ្លាម​ៗ កម្លាំង​ឈុត​ខ្មៅ​របស់​មន្ទីរ​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ក៏​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ឡា​ម​ព័ទ្ធ​ទាំង​កណ្តាល​ភ្លៀង រហូត​ដល់​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ដដែល ដោយ​មាន​ដឹកនាំ បញ្ជា​ផ្ទាល់​ពី​លោក ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ ក៍៏​បានអោយ​កម្លាំង ឈុត​ខ្មៅ ប្រដាប់​ដោយ​ខែល បាញ់​គ្រាប់​បែកផ្សែង ចំនួន​២​គ្រាប់ ចូល​ក្នុងផ្ទះ ហើយ​សំបុក​ចូល រុករក​ជនសង្ស័យ រហូត​ដល់​ម៉ោង​៥​និង​៤១​នាទី ស្រាប់តែ​ប្រទះ​ឃើញ ជនសង្ស័យ​ដេក​ស្លា​.​ប់ នៅ​លើ​ពិ​ដាន​បន្ទប់​ជួល ។

តាម​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​ដឹកនាំ​ប្រតិបត្តិការ បានអោយ​អ្នក​សារព័ត៌មាន​ដឹង​ថា ជនសង្ស័យ​បាន​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង​ចំនួន​២​គ្រាប់ ។ សមត្ថកិច្ច មានការ​សង្ស័យ​ថា ជនសង្ស័យ​បាន​បាញ់​ស​ម្លា​.​ប់​ខ្លួន តាំងពី​បាញ់​តដៃ ជាមួយ​សមត្ថកិច្ច ដើម្បី​គេចខ្លួន តែ​គេច​មិន​រួច ព្រោះ​បន្ទាប់​ពី​ផ្ទុះអាវុធ​មួយ​ប្រាវ គេ​ពុំ​បានឮ​សំឡេង​ផ្ទុះអាវុធ​ទៀត​ទេ រហូត​ដល់​សមត្ថកិច្ច បាញ់​គ្រាប់​បែកផ្សែង​ចូល ។

តាម​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ បានអោយ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ហើយ​ធ្លាប់​ជាប់ពន្ធ​នាគា​រពាក់​ពន្ធ​ជួញដូរ​អាវុធ ហើយ​ទើបតែ​ចេញពី​ពន្ធនាគារ ប្រមាណ​ជិត​២​ឆ្នាំ ។

លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​បាន​ជនសង្ស័យ ចំនួន​២​នាក់ រួច​ហើយ ហើយ​ជនសង្ស័យ​ម្នាក់​នេះ បាន​បាញ់​ស​ម្លា​.​ប់​ខ្លួនឯង ដោយ​កាំភ្លើងខ្លី​ម៉ា​កឡុក ។ បន្ទាប់​ពី​ជនសង្ស័យ បាញ់​ស​ម្លា​.​ប់​ខ្លួនឯង សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ស​.​ព ទាំង​យប់​ផង​ដែរ ។

ក្នុង​កិច្ច​ប្រតិបត្តិការ កម្លាំង​ធ្វើការ​បង្ក្រាប​ឆែកឆេរ រក​វត្ថុ​តាង​នៅ​ក្នុង​បន្ទប់​របស់​ជនសង្ស័យ ឈ្មោះ ហ៊ុំ បូ​រិ​ន (​ស្លាប់​) រក​ឃើញ រួម​មាន ៖
-​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​០៤​កញ្ចប់​ធំ និង​០២​កញ្ចប់​តូច
-​កាំភ្លើង GLOCK19 លេខ DHZ687 និង​បង់​០១ គ្រាប់កាំភ្លើង​ចំនួន​០៧ គ្រាប់
-​បង់ K54 ចំនួន​០១ និង​គ្រាប់កាំភ្លើង ចំនួន ០៨​គ្រាប់
-​ម៉ូតូ Honda click ១៦០CC ពណ៌​ស ស្លាក​លេខ​1JU-6769 ០១​គ្រឿង
-​លិខិតឆ្លងដែន ០១​ច្បាប់
-​ម៉ាស៊ីន​កាមេរ៉ា ០១​គ្រឿង
-​ទូរ​សព្ទ​ដៃ​ម៉ាក iPhone XS MAX ពណ៌​ស ០១​គ្រឿង ។

ប​ច្ចប្ប​ន្ន សព​ជនសង្ស័យ បាន​ប្រគល់​អោយ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី កាំភ្លើង GLOCK19 បាន​ប្រគល់​អោយ​ការិយាល័យ​បច្ចេកទេស រីឯ វត្ថុ​តាង​ដកហូត​ផ្សេង​ទៀត បាន​ប្រគល់​អោយ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​១១.៣) ដើម្បី​បន្ត​នីតិវិធី ចំពោះ​ផ្ទះ​ខាងលើ កម្លាំង​សមត្ថកិច្ច បង្កើត​ក្រុម​ប្រតិបត្តិការ ចម្រុះ​បិទ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ