ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​នាយក​រដ្ឋមន្ត្រី​កម្ពុជា ធ្វើ​វិបសនា​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត លើក​ឡើង​ថា ការ​ធ្វើ​វិបសនា​នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដែល​ជាទី​គោរព​សក្ការបូជា​របស់​កម្ពុជា​យើង​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត លើក​ឡើង​ថា ការ​ធ្វើ​វិបសនា​នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដែល​ជាទី​គោរព​សក្ការបូជា​របស់​កម្ពុជា​យើង​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដល់​ប្រទេស​ជាតិ​ផង និង​ប្រជាជន​ផង ជា​ពិសេស​កុមារ​តូច​ៗ ឱ្យ​ចៀស​ផុត​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ។

ការ​លើក​ឡើង​របស់​លោក​ជំទាវ​ប​ណ្ធិ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែ មិថុនា ២០២៤ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម​ពិធី​សមាធិ យោគៈ និង​វន​យាត្រា ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត និង​សួនរ​ក្ខ​ជាតិ​អង្គរ ក្នុង​ឱកាស​បើក​យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ដើម្បី​កៀរគរ​ថវិការ​ជួយ​ដល់​កុមារ​កម្ពុជា ។

ឱកាស​នោះ លោក​ជំទាវ​បណ្ឌិត បាន​លើក​ទ្បើ​ង​ថា ការ​ធ្វើ​សមាធិ និង​វន​យាត្រា​នេះ គឺ​ដើម្បី​មាន​អារម្មណ៍​ស្រស់ថ្លា និង​សុខភាព​ល្អ ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត្ត ហើយ​ម្យ៉ាងទៀត​ការ​ធ្វើ​វិបសនា នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដែល​ជាទី​គោរព​សក្ការបូជា​របស់​កម្ពុជា​យើង​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដល់​ប្រទេស​ជាតិ​ផង និង​ប្រជាជន​ផង ជា​ពិសេស​កុមារ​តូច​ៗ ឱ្យ​ចៀស​ផុត​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ។

ក្នុង​ឱកាស​នោះ​ផង​ដែរ បន្ទាប់​ពី​ពិធី​សមាធិ និង​យោគៈ លោក​ជំទាវ​បណ្ឌិត បាន​ដឹកនាំ​ក្រុមការងារ​ដើរ​ចង្ក្រម​ភាវនា ក្នុង​បរិវេណ​ប្រសាទ​អង្គរវត្ត និង​វន​យាត្រា​ក្នុង​សួនរ​ក្ខ​ជាតិ​អង្គរ ដើម្បី​ទស្សនា​ព្រៃ​ប្រឹក្សា និង​ជីវៈចម្រុះ​នៅ​ទីនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ