ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​កំពុង​ជីក​យក​អាចម៍​ដី​ជម្រៅ​ក្បាល​ប្រេត​នៅ​ភូមិ​ព្រះ​ប្រសប់​ស្រុក​ខ្សាច់កណ្ដាល

5 ខែ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ទិដ្ឋភាព​ដែល​អ្នកកាសែត​បានឃើញ​ដោយ​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៤​នោះ គឺ​ទីតាំង​ការដ្ឋាន​ជីក​កកាយ​យក​អាច​ដី​មួយ​កន្លែង​គ្មាន​ច្បាប់ទម្លាប់ ហើយ​ខុស​បទដ្ឋាន​បច្ចេកទេស​ថែម​ទៀត​ផង ។ មិនតែប៉ុណ្ណោះ…


ខេត្តកណ្ដាល ៖ ទិដ្ឋភាព​ដែល​អ្នកកាសែត​បានឃើញ​ដោយ​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៤​នោះ គឺ​ទីតាំង​ការដ្ឋាន​ជីក​កកាយ​យក​អាច​ដី​មួយ​កន្លែង​គ្មាន​ច្បាប់ទម្លាប់ ហើយ​ខុស​បទដ្ឋាន​បច្ចេកទេស​ថែម​ទៀត​ផង ។

មិនតែប៉ុណ្ណោះ រដ្ឋបាល​ស្រុក​និង​អាជ្ញាធរ​មូលដ្ឋាន ហាក់ដូចជា​ព្យាយាម ជួយ​បិទ​បាំង​ចំពោះ​ទ​ង្វើ​ល្មើសច្បាប់​ដែល​ពួក​ឈ្មួញ​កំពុង​ធ្វើ​នៅ​ពេល​នេះ ប៉ុន្តែ​សង្ស័យ​ចែក​គ្នា​រស់​ទេ​ដឹង? យ៉ាងណា​ក៏​ដោយ​គេ​រំពឹង​ថា​ស្ថាប័ន​ជំនាញ​ថ្នាក់​ខេត្ត និង​រដ្ឋបាល​ខេត្តកណ្ដាល​មិន​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​យ៉ាងនេះទេ ។ បើ​ឈ្មួញ​ខ្លាំង​ជាង សុំ​ឱ្យ​ឈ្មួញ​ឡើង​ធ្វើ​ចៅហ្វាយខេត្ត​វិញ ទើបត្រូវ​ជាង …​ហេ​! ហេ​!

សកម្មភាព​ជីក​កកាយ​យក​អាចម៍ដី​ខុសច្បាប់​នេះ ស្ថិត​នៅ​ចំណុច​បឹង​កា​ថោក​ថា​ក ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ពេល​នេះ​ឈ្មួញ​កំពុង​ប្រើ​គ្រឿងចក្រ​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​ច្បាប់ទម្លាប់ និង​ញញើត​អាជ្ញាធរ​ដែនដី ឬ​សមត្ថកិច្ច​នោះ​ឡើយ ។ ភាព​ស្ងៀម ស្ងាត់​របស់​អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​នៃ​ខេត្តកណ្ដាល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​យល់​ថា​ទំនងជា​ពួក​ថៅកែ​ម្ចាស់​ដី​នេះ បាន​ចែករំលែក​លាភសក្ការៈ​រួច​ហើយ ។

អ្នក​ភូមិ​និយាយ​ថា សកម្មភាព​ជីករ​កាយ​ដ៏​គឃ្លើន​ខុសច្បាប់​នេះ បាន​កើតឡើង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការ​ឃុបឃិត​រវាង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាមួយនឹង​ពួក​ឈ្មួញ ។ វា​ជា​ការ​ជីក​កកាយ​ខុស​បទដ្ឋាន​បច្ចេកទេស​ផង និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​នោះ​ផង ។ពួក​ឈ្មួញ​ហាក់ដូចជា​មិន​ខ្វល់​និង​ការ​គោរព​ច្បាប់ទម្លាប់​ប្រទេស​ជាតិ​នោះ​ឡើយ ដោយសារ​តែ​បាន​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ក្រោម​នេះឯង ។

យ៉ាងណា​ក៏​ដោយ​ ប្រជាពលរដ្ឋ​មើលឃើញ​ថា សកម្មភាពជីក​កកាយ​យក​អាចម៍ដី​នេះ ហាក់ដូច​ជា​​មិន​ខ្លាចញញើត​អ្វី​ទាល់តែ​សោះ​។ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ព្រះ​ប្រសប់ មិន​ឆ្លើយ​តប​ជាមួយ​អ្នកកាសែត​ទេ រីឯ​ពួក​ថៅកែ​ដី​ក៏​មិន​ខ្វល់​នឹង​ការ​សួរនាំ​របស់​អ្នកកាសែត​ដែរ​ពោល គឺ​ដឹង​តែ​ពី​ជីក​កកាយ​ជម្រៅ​ដល់​ក្បាល​ប្រេត​ដែល​បង្ក​ហានិភ័យធ្វើ​​ឱ្យ​អ្នក​ស្រុក​ភ័យ​ខ្លាច​​យ៉ាង​ខ្លាំង​ទៅ​ថ្ងៃ​ក្រោយ ។

ព័ត៌មាន​បន្ត​មានផ្សាយ​ជូននៅលើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ