ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឥណ្ឌាកំពូលស៊យ! គាស់ផ្ទះគេលួចអីវ៉ាន់ ​តែក្តៅពេក បើក​ម៉ាស៊ីន​ត្រជាក់​ដេក​លក់​យ៉ាង​ស្កប់ស្កល់ បើកភ្នែកមកប៉ូលីសចាប់ល្មម

6 ខែ មុន

(ឥណ្ឌា)៖ ជារឿងមួយគួរឱ្យហួសចិត្ត ក្រោយចោរកំពូលស៊យម្នាក់ ចូលគាស់ផ្ទះលួចអីវ៉ាន់ ពេលម្ចាស់គេមិននៅ តែក្តៅពេក បើក​ម៉ាស៊ីន​ត្រជាក់​ដេក​លក់​យ៉ាង​ស្កប់ស្កល់ ហើយបើកភ្នែកដឹងខ្លួនប៉ូលីសក៏មកដល់។ បើយោងតាម កាសែត…

(ឥណ្ឌា)៖ ជារឿងមួយគួរឱ្យហួសចិត្ត ក្រោយចោរកំពូលស៊យម្នាក់ ចូលគាស់ផ្ទះលួចអីវ៉ាន់ ពេលម្ចាស់គេមិននៅ តែក្តៅពេក បើក​ម៉ាស៊ីន​ត្រជាក់​ដេក​លក់​យ៉ាង​ស្កប់ស្កល់ ហើយបើកភ្នែកដឹងខ្លួនប៉ូលីសក៏មកដល់។ បើយោងតាម កាសែត The Times of India នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

ហេតុការណ៍ដ៏កម្រមួយនេះបានកើតឡើងនៅទីក្រុង Lucknow រដ្ឋ Uttar Pradeshប្រទេសឥណ្ឌា កំពូលចោរមហាស៊យនេះមានឈ្មោះថា Kapil ត្រូវបានប៉ូលិសចាប់ខ្លួននៅព្រឹកថ្ងៃទី២ ខែមិថុនា ខណៈកំពុងដេកលង់លក់នៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ប៉ូលីសបាននិយាយថា យុវជនម្នាក់នេះ ហាក់ដូចជាស្រវឹង ហើយគេងនៅក្នុងបន្ទប់ដែលខ្លួនធ្វើសកម្មភាពលួច។ អាជ្ញាធរ​ត្រូវ​ប្រើ​វិធានការ​ជាច្រើន​ដើម្បី​ដាស់​ចោរឱ្យភ្ញាក់ពីដំណេក ហើយចោរកំពូលស៊យនេះត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​កាន់ប៉ុស្តិ៍ដើម្បី​ស៊ើប​អង្កេត។

ចំណែកម្ចាស់ផ្ទះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ជា​វេជ្ជបណ្ឌិត Sunil Pandey ធ្វើការ​នៅ​មន្ទីរពេទ្យ Balrampur  នៅ​ពេល​កើតហេតុ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ ។

យោងតាមប្រភពនៅ​ព្រឹក​ថ្ងៃ​កើតហេតុ អ្នកជិតខាង​របស់​គ្រូពេទ្យ​ជា​ច្រើន​បាន​កត់សម្គាល់​ឃើញ​មាន​អ្វី​មិន​ប្រក្រតី ទ្វារបានបើក​អីវ៉ាន់រុះរើ ទើបបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច។

សូមរំលឹកថាតំបន់ជាច្រើនក្នុងប្រទេសឥណ្ឌាកំពុងជួបប្រទះនឹងរលកកំដៅដ៏អូសបន្លាយ ដោយសីតុណ្ហភាពក្នុងរដ្ឋធានីញូវដែលីកើនឡើងដល់កម្រិត ៤៩.១ អង្សាសេ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ