ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទូទាំងខេត្ត ត្រូវពង្រឹងការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេស បទល្មើសព្រហ្មទណ្ឌ បទល្មើស.ជួញ.ដូរ.គ្រឿង.ញៀ.ន បទល្មើស.ជួញ.ដូរ.ផ្លូវ.ភេទ និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណះជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។
កាលពីថ្ងៃទី០៣ ខែមិថុនា ២០២៤ ម៉ោង០១ និង០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុង ជំនាញប្រឆាំងគ្រឿងញៀនក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំសំរបសំរួលនីតិវិធីផ្ទាល់ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងខារ៉ាអូខេ អេហ្ស៊ីប សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កប់នូវការលេងល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី)និងចែកចាយគ្រឿងញៀន និងបើកផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
ក្នុងកិច្ចប្រតិបត្តិការនោះ នគរបាលយើងបានឃាត់ខ្លួនមនុស្សចំនួន៤៧នាក់ (ស្រី១៨នាក់) ក្នុងនោះ ជនបរទេស០៦នាក់ (ចិន០២នាក់និង ថៃ០៤នាក់) ដកហូតវត្ថុតាងថ្នាំម្សៅ.សថ្លា០៤ថង់តូច ថាសសំរាប់ដាក់ប្រើគ្រឿងញៀន១០ថាសជាមួយម៉ូតូ១៨គ្រឿង និងរថយន្ត០១គ្រឿង ដោយឡែក ទូហ្គេមបាញ់ត្រី៨គ្រឿង និងទូស្លុត៦គ្រឿង រក្សាទុកក្នុងទីតាំងខារ៉ាអូខេ ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំងនោះ និងសម្ភារវត្ថុតាង ត្រូវបានបញ្ចូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី ។
ចែករំលែកព័តមាននេះ