បើមិនចង់ឈឺច្រើន គួរងូតទឹកបែបនេះ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបងូតទឹកដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នក។
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបងូតទឹកដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នក។
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបងូតទឹកដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?
អ្នកគួរតែងូតទឹកឱ្យតាមលំដាប់ មានន័យថា ដំបូងអ្នកគួរតែលុបមុខឱ្យស្អាតជាមុនសិន ទើបលាងសម្អាតខ្លួន ហើយកក់សក់តាមក្រោយ។ ការធ្វើបែបនេះ ទើបជារបៀបត្រឹមត្រូវក្នុងការងូតទឹកដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នក។
មិនថាខែត្រជាក់ ឬក្ដៅទេ ទឹកដែលអ្នកងូតគួរតែស្ថិតក្នុងចន្លោះ៣៥អង្សាសេ ដល់៣៧អង្សាសេ ព្រោះសីតុណ្ហភាពទឹកក្នុងចន្លោះនេះ អាចការពារស្បែកអ្នកបានល្អ ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកឡើយ។
រយៈពេលដែលអ្នកងូតទឹកមិនគួរឱ្យហួសពី១៥នាទីឡើយ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបាន។ ជាពិសេស ក្រោយពេលហាត់ប្រាណ ញ៉ាំស្រា ញ៉ាំឆ្អែត ឬមិនទាន់ញ៉ាំអាហារ អ្នកមិនគួរងូតទឹកឡើយ ព្រោះអាចធ្វើឱ្យសុខភាពអ្នកមិនអាចទ្រាំទ្របានឡើយ។
អ្នកមិនគួរងូតទឹកច្រើនដងពេកក្នុងរយៈពេលមួយថ្ងៃទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់ស្បែកអ្នកជាខ្លាំង ដោយធ្វើឱ្យស្បែកអ្នកប្រែជាទន់ខ្សោយ។
នៅពេលដែលអ្នកងូតទឹក អ្នកគួរតែបើកម៉ាស៊ីនប៊ឺតធូលី ដើម្បីឱ្យខ្យល់ក្ដៅអាចចេញក្រៅអស់ ទើបមិនធ្វើឱ្យអ្នកអាចសន្លប់នៅបន្ទប់ទឹក។ ដូច្នេះ អ្នកគួរតែអនុវត្តតាមវិធីខាងលើ ដើម្បីសុខភាពអ្នក៕
ចែករំលែកព័តមាននេះ