អ្នកស្រុកសុំបើកផ្លូវលំបានដូចបំណងមែន
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ មានផ្លូវមានក្តីសង្ឃឹម ។ បងប្អូនប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ
ខេត្តបន្ទាយមានជ័យ ៖ មានផ្លូវមានក្តីសង្ឃឹម ។ បងប្អូនប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ
ខេត្តបន្ទាយមានជ័យ ៖ មានផ្លូវមានក្តីសង្ឃឹម ។ បងប្អូនប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរស្រុកមង្គលបុរី សុំបើកផ្លូវលំមួយកន្លែងមានប្រវែង ៥០០ម៉ែត្រ ទទឹង៤ម៉ែត្រស្ថិតក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ។
ឆ្លើយតបសំណូមពរនេះ អភិបាលស្រុកមង្គលបុរី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ បានចាត់តាំងលោក ឆុំ ឆាន អភិបាលរងស្រុកឲ្យសហការជាមួយអាជ្ញាធរភូមិ-ឃុំ កងកម្លាំងអាវុធហត្ថស្រុក នគរបាលស្រុក និងមន្ត្រីជំនាញចុះវាស់វែងបើកផ្លូវលំជូនប្រជាពលរដ្ឋតាមសំណូមពរ ។
ក្នុងឱកាសចុះពិនិត្យវាស់វែងនោះ លោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបុរី បានថ្លែងថា ផ្លូវលំ១ខ្សែប្រវែង ៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ នេះ បងប្អូនប្រជាពលរដ្ឋធ្លាប់សំណូមពរដល់អាជ្ញាធរស្រុក ហើយអាជ្ញាធរស្រុកក៏ធ្លាប់បើកកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ម្ដងរួចហើយ។ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋរស់នៅធ្វើដំណើរឆ្លងកាត់ប្រមាណ ៣៥គ្រួសារ ហើយក៏ជាផ្លូវចាស់យូរណាស់មកហើយ ។ ម្យ៉ាងវិញទៀត ផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ប្រកបរបររកស៊ីប្រចាំថ្ងៃ ។
បន្ទាប់ពីចុះវាស់វែងបើកផ្លូវរួចមក លោកអភិបាលរងស្រុកនិងក្រុមការងារបានយកគ្រឿង
ចក្រកៀរបើកផ្លូវតភ្ជាប់គ្នាឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ជាបណ្តោះអាសន្នឆាប់ៗនេះផងដែរ ។
សូមបញ្ជាក់ថា ផ្លូវដែលបើកនេះគឺជាផ្លូវចាស់ តែដោយសារអ្នកមានដីជាប់ផ្លូវនេះចាក់ដីរំលោភយកទើបប្រជាពលរដ្ឋជាង៣០គ្រួសារមិនមានផ្លូវចេញចូល និងមានការប្តឹងទៅអាជ្ញាធរឱ្យជួយដោះស្រាយ ៕
ចែករំលែកព័តមាននេះ