ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេកទុំ​ជោរ​ខ្លាំង ល្អ​ណាស់​ដល់​សម្រស់​ បើ​យក​មក​ធ្វើ​បែប​នេះ

1 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​ចេកទុំ​ជោរ​ខ្លាំង​អាច​ផ្ដល់​អត្ថ

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​ចេកទុំ​ជោរ​ខ្លាំង​អាច​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សម្រស់​បាន​យ៉ាង​ប្រសើរ​។ ត្រូវ​យក​មក​ធ្វើ​បែប​ណា​ទៅ? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​របៀប​ប្រើប្រាស់​ចេកទុំ​ជោរ​ខ្លាំង​រក្សា​សម្រស់ ៖


១-សម្រាប់​គ្រប់គ្រង​មុន

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើ​សម​កិន​សាច់​ចេក​ឱ្យ​ម៉ដ្ឋ រួច​លាប​ម៉ាស្សា​វា​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​ដែល​លាង​សម្អាត​រួច​ស្អាត​។ ទុក​ចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​សិន សឹម​លាង​សម្អាត​ចេញ​។

២-សម្រាប់​កម្ចាត់​មុន​ក្បាល​ខ្មៅ
អ្វី​ដែល​អ្នក​ត្រូវ គឺ​លាយ​ចេកទុំ​ដែល​កិន​ម៉ដ្ឋ​ជាមួយ​ស្ករស រួច​លាប​ម៉ាស្សា​វា​ថ្នម​ៗ​លើ​កន្លែង​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​មុន​ក្បាល​ខ្មៅ​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យ​បាន ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៣-ជួយ​ឱ្យ​ស្បែក​ស្រស់ថ្លា
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ចេកទុំ​ជោរ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​ឱ្យ​ក្លាយជា​ល្បាយ​ខាប់​ៗ​។ លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែក និង​ទុក​ចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​ឱ្យ​បាន ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៤-សម្រាប់​ពន្យារ​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​កិន​ចេកទុំ​ជោរ ១ ផ្លែ​ឱ្យ​ម៉ដ្ឋ​រួច​លាយ​ជាមួយ​យ៉ា​អួរ​បន្តិច សឹម​លាប​លើ​ស្បែក​ដែល​ងាយ​នឹង​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​។ ទុក​ចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។

៥-សម្រាប់​ដោះស្រាយ​បញ្ហា​ស្បែក​ឡើង​រឹង​គ្រើម
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ចេកទុំ​ជោរ​ដែល​កិ​ច​ម៉ដ្ឋ ១ ផ្លែ​ជាមួយ​ប្រេង​អូ​លីវ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់​ៗ​។ លាប​ល្បាយ​លើ​ក្បាលជង្គង់ កែងដៃ ព្រមទាំង​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ដែល​ស្បែក​ឡើង​រឹង​ហើយ​គ្រើម​ៗ​។ ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។

៦-សម្រាប់​ជួយ​ឱ្យ​សក់​រឹង​មាំ
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេងដូង​បន្តិច​ជាមួយ​ចេកទុំ​ជោរ​ដែល​កិន​ម៉ដ្ឋ​។ បន្ទាប់​មក​លាប​ល្បាយ​លើ​សក់​និង​ស្បែក​ក្បាល​។ ទុក​ចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​សិន សឹម​ងូតទឹក​កក់​សម្អាត​សក់​ចេញ​ដូច​ពេល​ធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ