ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​ពាម​រក៍រុញ​ដាក់​គ្នា​ ករណី​ជនជាតិ​វៀតណាម​សង់​សំណង់​រឹង​មាំ​អត់​ច្បាប់​ចូល​ស្ទឹង

3 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​ ៖ ករណី​សំណង់​រឹង​មាំ​ដែល​ម្ចាស់​ជា​ជនជាតិ​វៀតណាម​ បានសង់​ចូល​ស្ទឹង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង កំពុង​ក្លាយជា​វិបត្តិ​ដែល​គ្មាន​អ្នក​ទទួលខុសត្រូវ រីឯ​ម្ចាស់​សំណង់​ក៏​មិន​ខ្វល់​ចំពោះ​បញ្ហា​អ្វី​ទាំងអស់​។…

ខេត្តព្រៃវែង​ ៖ ករណី​សំណង់​រឹង​មាំ​ដែល​ម្ចាស់​ជា​ជនជាតិ​វៀតណាម​ បានសង់​ចូល​ស្ទឹង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង កំពុង​ក្លាយជា​វិបត្តិ​ដែល​គ្មាន​អ្នក​ទទួលខុសត្រូវ រីឯ​ម្ចាស់​សំណង់​ក៏​មិន​ខ្វល់​ចំពោះ​បញ្ហា​អ្វី​ទាំងអស់​។ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​- ស្រុក​ពាម​រក៍ បានរុញ​ដាក់​គ្នា​លើករណី​សំណង់​បំពាន​ច្បាប់​មួយ​នេះ​។

លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៍បាន​ឆ្លើយ​ទាំង​រតា​ករ​តុ​ប ជាមួយ​អ្នកកាសែត អំពី​ករណី​ដែល​ជនជាតិ​វៀតណាម​សង់​សំណង់​រឹង​មាំ​អត់​ច្បាប់​ចូល​ស្ទឹង​នោះ​ដោយ​ជំរុញ​ឲ្យ​អ្នក​កាសែតសួរ​ទៅ​មេឃុំ​ពាម​រក៍ជា​មុន​ ។ ប្រការ​នេះ​ ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា លោកស្រី​អភិបាល​ស្រុក​ទំនងជា​មិនដឹង​រឿង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​ឡើយ​ ។ លោកស្រី​បាន​និយាយ​ថា សូម​បង​អ្នកកាសែត​សួរ​ទៅ​ខាង​មេឃុំ​ទៅ​មើល​ថា វា​យ៉ាងម៉េច? មុន​បិទ​ទូរ​ស័ព្ទ លោក​ស្រី​ក៏បាន​បញ្ជាក់​បន្ថែម​ដែរ​ថា នៅ​ខាង​ឃុំ​ទំនងជា​ដឹង​រឿង​ច្បាស់លាស់​ ដូច្នេះ ​សួរ​ទៅឃុំ​សិន​ទៅ​ ។

មេឃុំ​ពាម​រក៍ ​លោក​អឿ លុ​ច បាន​​មាន​ប្រសាសន៍​ហាក់ដូច​ជា​មិន​ហ៊ាន​ជាមួយ​ម្ចាស់​សំណង់​
នោះ​។ លោក​ប្រាប់​ថា​ បាន​ចុះ​ទៅ​ណែនាំ​ម្ចាស់​សំណង់​នោះ​ដែរ ប៉ុន្តែ​គេ​នៅ​តែ​ធ្វើ​តាម​ដូច្នេះ​លោក​មិនដឹង​ធ្វើ​ម៉េច​ទេ?

លោក​បាន​ប្រាប់​ម្ចាស់​សំណង់​នោះ​ឱ្យ​សុំ​ច្បាប់ទម្លាប់​ជា​មុន​សិន ពីព្រោះ​លោក​មិនមែន​ជា​អ្នកមាន​សមត្ថភាព ក្នុង​ការ​អនុញ្ញាត​ច្បាប់​សាងសង់​នោះ​ឡើយ​។ លោក​មេឃុំ​បញ្ជាក់​ថា «​ខ្ញុំ​បាន​ចុះ​ទៅ​ប្រាប់​​ម្ចាស់​សំណង់​ច្រើន​ដង​ហើយ​គេ​នៅ​តែ​ធ្វើ​ ។ ដូច្នេះ​ ឲ្យ​គេ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចុះ» ​។

យ៉ាងណា​ក៏​ដោយ គេ​មិនដឹង​ថា តើ​លោក​មេឃុំ​បាន​រាយការណ៍​អំពី​ករណី​សំណង់​អត់​ច្បាប់​នេះ​ដល់​រដ្ឋបាល​ស្រុក​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​ ។

ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​និយាយ​ថា ម្ចាស់​សំណង់​ជា​ជនជាតិ​វៀតណាម​នេះ បាន​សង់​សំណង់​រឹង​មាំ ចូល​ទៅ​ក្នុង​ចំណែក​នៃ​ស្ទឹង ដែល​វា​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​សំណង់​ផង​និង​ធ្វើ​ឲ្យ​ស្ទះ​ចរន្តទឹក​ផង​ ។

វា​មិនមែន​ត្រឹមតែ​ខុសច្បាប់​ចំពោះ​សំណង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម ទាំង​បាន​រំលោភ​ទៅ​លើ​ច្បាប់​ធនធានទឹក​ទៀត​ផង ពី​ព្រោះ​សំណង់​នេះ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ចរន្តទឹក​។ ដូច្នេះ​ វា​ក៏​ពាក់ព័ន្ធ​ផង​ដែរ ទៅ​នឹង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រៃវែង​ ។

ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​រដ្ឋបាល​ខេត្តព្រៃវែង មន្ទីរ​ជំនាញ​នានា​ មេត្តា​ចុះ​ពិនិត្យ​មើល​សំណង់​រឹង​មាំ ដែល​សង់​អត់​ច្បាប់ និង​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ផ្ទៃ​ស្ទឹង​ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​នេះ​។ ការ​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​សំណង់​រឹង​មាំ​ចូល​ទៅ​ក្នុង​ស្ទឹង គឺជា​បញ្ហា​មួយ​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​គំរូ​នៃ​ការ​មិន​អនុវត្ត​ច្បាប់ បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត​។

ដូច្នេះ​ ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មើលឃើញ​អំពី​ភាព​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​។ រីឯ​បញ្ហា​មួយទៀត​នោះ​គឺ​រដ្ឋបាល​មូលដ្ឋាន​ឃុំ និង​ស្រុក​ពាម​រក៍​គួរតែ​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង​ពិនិត្យ មើល​សមត្ថភាព​អ្នកដឹកនាំ​ទាំងនេះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ