ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើ.ង​២​ក្រុម​​ជិះ​ម៉ូតូ​ដេញ​កា.ប់​​គ្នា​ដោយ​​កាំបិ.ត ​និង​ដាវ​ ដូច​សាច់​រឿង​ហុងកុង នៅឧត្តរមានជ័យ

3 ខែ មុន
  • ឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ ប៉ូលិស​អធិការ​ស្រុក​អន្លង់​វែង​បាន​ចេញ​អន្តរាគមន៍​បង្ក្រាប​ទៅ​លើ​ក្រុម​ក្មេង​ទំនើ​.​ង​ចំនួន​២​ក្រុម ដែល​ចេញ​បង្ហាញមុខ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​ចា​.​ក់​គ្នា​ពាសពេញ​តាម​ដងផ្លូវ​ជាតិ និង​ប្រមូលផ្តុំ​ណាត់គ្នា​វា​.​យ​តប់​គ្នា ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង ស្ថិត​ក្នុង​ទីប្រជុំជន​ទឹកដី​ស្រុក​ដូ​អន្លង់​វែង ដូច​សាច់​រឿង​ហុងកុង​ចិន បង្ក​ការ​ភ្ញាក់ផ្អើល ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន​១០​នាក់…

ឧត្តរមានជ័យ ៖ ប៉ូលិស​អធិការ​ស្រុក​អន្លង់​វែង​បាន​ចេញ​អន្តរាគមន៍​បង្ក្រាប​ទៅ​លើ​ក្រុម​ក្មេង​ទំនើ​.​ង​ចំនួន​២​ក្រុម ដែល​ចេញ​បង្ហាញមុខ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​ចា​.​ក់​គ្នា​ពាសពេញ​តាម​ដងផ្លូវ​ជាតិ និង​ប្រមូលផ្តុំ​ណាត់គ្នា​វា​.​យ​តប់​គ្នា ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង ស្ថិត​ក្នុង​ទីប្រជុំជន​ទឹកដី​ស្រុក​ដូ​អន្លង់​វែង ដូច​សាច់​រឿង​ហុងកុង​ចិន បង្ក​ការ​ភ្ញាក់ផ្អើល ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន​១០​នាក់ រួម​ទាំង​វ​ត្តុ​តាំង​មួយ​ចំនួន កាលពី​វេលា​ម៉ោង​១.៤០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ ។

លោក​វរសេនីយ៍ឯក ស៊ូ នូវ អធិការ​នគរបាល​ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៤ ក្រុម​ក្មេង​ទំនើ​.​ង​ដេ​ល​ចេញ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​ចា​.​ក់​គ្នា​ពាសពេញ​តាម​ដងផ្លូវ​ជាតិ​នេះ មាន​ចំនួន​២​ក្រុម ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ សរុប​ចំនួន​១០​នាក់​(​ប្រុស​) ដកហូត​វត្ថុ​តាង​កាំ​បិ​.​ត​ខ្វែវ ចំនួន​៤​កាំ​បិ​.​ត​ចំនួន​១​ដាវ ចំនួន​១ និង​ម៉ូតូ​ចំនួន​២​គ្រឿង​នាំ​ខ្លួន​យក​មក​អធិការ​ស្រុក​អន្លង់​វែង​សាកសួរ​ចម្លើយ ។

លោក​អធិការ​បន្ត​ថា ក្រុម​ក្មេង​ទំនើ​.​ង​ដែល​ចេញ​ធ្វើ​សកម្មភាព​កា​.​ប់​ចា​.​ក់​គ្នា​ដោយ​បក្ខពួក​៦​នាក់ ១.​ឈ្មោះ​ង៉ែត សុខា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២.​ឈ្មោះ ខូ​វ កាន់​ណា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ៣.​ឈ្មោះ​មក​រា វ​ណ្ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤. ឈ្មោះ សៀ​យ សុ​យន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៥.​ឈ្មោះ ហឿ​ន ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៦.​ឈ្មោះ​ទ្រី ចាន់​ទ្រា ភេទ ប្រុស អាយុ​១៨​ឆ្នាំ សមត្ថកិច្ច​ដកហូត​វត្ថុ​តាំង​កាំ​បិ​.​ត​ខ្វែវ ចំនួន​៤​កាំ​បិ​.​ត​ការ​ចែត​១ ដាវ​១ និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេរី​២០២៤​ព​ណ៍​ខ្មៅ ពាក់​ស្លាក់​លេខ​ឧត្តរមានជ័យ​១E.៩០.០៨ ទាំង​៦​នាក់ រស់នៅ​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

និង​បក្ខពួក​ម្ខាង​ទៀត​មាន​គ្នា​៤​នាក់ ១​ឈ្មោះ សំ រ​ដ្ឋា (​ជនជាតិ​យួន​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ២​ឈ្មោះ​ណាត់ ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៣​ឈ្មោះ​ហ៊​ន ទិ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំង​៣​នាក់ រស់នៅ​ក្នុងស្រុក​អន្លង់​វែង និង​ម្នាក់​ទៀត​៤ ឈ្មោះ សេង ផានិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គូ​លេ​ន​ខាងត្បូង ឃុំ​គូ​លេ​ន​ខាងត្បូង ស្រុក​គូ​លេ​ន ខេត្តព្រះវិហារ ។ ចំពោះ​អ្នក​ទាំង​១០​នាក់ មានមុខ​របរ​មិន​ពិតប្រាកដ ។

សមត្ថកិច្ច​ដកហូត​វត្ថុ​តាង មាន​កាំ​បិ​.​ត​ខ្វែវ​២ និង​ម៉ូតូ​ហុងដា​ឌ្រី​ម មួយ​គ្រឿង សេរី​២០២៤ ពាក់​ស្លាក​លេខ​សៀមរាប ១AQ.៧៧.៦៧ រង​ការ​ខូចខាត​ធ្ងន់ ក្រុម​ក្មេង​ទំនើង និង​វត្ថុ​តាង​ខាងលើ​នេះ សមត្ថកិច្ច​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ ។

ទាក់ទិន​ករណី ក្រុម​ក្មេង​ទំនើ​.​ង​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​ចា​.​ក់​គ្នា ដែល​បង្ក​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នេះ លោក​ចំរើន ណេ​ត​សុធា​វី​រ៉េ​ត ជា​អ្នកនាំពាក្យ​ឲ្យ​ស្នងការ​ខេត្តឧត្តរមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៤ នេះ​ថា ក្រោយ​ពី​បាន​ទទួល​ពី​លោក​អធិការ​ស្រុក​អន្លង់​វែង បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត នោះ​ខាង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ដោយ​មិន​លើក​លេង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​៣១​ខែឧសភា​ឆ្នាំ​២០២៤​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ