ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូងកណ្តូបចម្លែករាប់រយក្បាលកំពុងតែវាយលុក និងស៊ីបំផ្លាញ ផលដំណាំអ្នកស្រុក ក្នុងខេត្តឡាំងសឺន

4 អាទិត្យ មុន

វៀតណាម ៖ បាតុភូត​ហ្វូង​កណ្តូប​ជា​ច្រើន​សន្ធឹកសន្ធាប់​បាន​ចូល​មក​វា​.​យ​ប្រហារ​ក្នុង​តំបន់​ភ្នំ​ទីប្រជុំជន​មួយ​នៃ​ឃុំ​ធៀន​ហ្វា ស្រុក​ប៊ិ​ញ​យ៉ា ខេត្ត​ឡាំង​សឺ​ន ភាគ​ខាងជើង​ប្រទេស​វៀតណាម ។ ហ្វូង​កណ្តូប​ទាំងនេះ មិន​ត្រឹមតែ​បំផ្លាញ​ព្រៃឈើ និង​ផលដំណាំ​នៅ​ក្នុងភូមិ​ប៉ុណ្ណោះ​ទេ…

វៀតណាម ៖ បាតុភូត​ហ្វូង​កណ្តូប​ជា​ច្រើន​សន្ធឹកសន្ធាប់​បាន​ចូល​មក​វា​.​យ​ប្រហារ​ក្នុង​តំបន់​ភ្នំ​ទីប្រជុំជន​មួយ​នៃ​ឃុំ​ធៀន​ហ្វា ស្រុក​ប៊ិ​ញ​យ៉ា ខេត្ត​ឡាំង​សឺ​ន ភាគ​ខាងជើង​ប្រទេស​វៀតណាម ។ ហ្វូង​កណ្តូប​ទាំងនេះ មិន​ត្រឹមតែ​បំផ្លាញ​ព្រៃឈើ និង​ផលដំណាំ​នៅ​ក្នុងភូមិ​ប៉ុណ្ណោះ​ទេ តែ​ពួក​វា​ក៏​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ភូមិ​អំពី​ប្រផ្នូល​អ្វី​មិនល្អ​ដែល​អាច​កើត​មាន​ឡើង ។

ពលរដ្ឋ​ឃុំ​ធៀន​ហ្វា បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន VOV កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤​ថា អស់​រយៈពេល​៣ ទៅ​៤​ថ្ងៃ​ហើយ ដែល​ពួក​គាត់​បាន​ប្រទះ​ឃើញ​ហ្វូង​កណ្តូប​រាប់​លាន​ក្បាល​បន្ត​ហើរ ចូល​មក​អុកឡុក នៅ​ក្នុងភូមិ​ជា​ច្រើន​នៃ​ឃុំ​ធៀន​ហ្វា ហើយ​តាំងពី​កើតមក​ពួក​គេ​ពុំដែល​ធ្លាប់​ប្រទះ​នឹង​ហ្វូង​កណ្តូប​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ពី​មុន​មក​ទេ ។

ពលរដ្ឋ​ក្នុង​ឃុំ​ធៀន​ហ្វា បាន​បង្ហើប​ថា ហ្វូង​កណ្តូប​ដែល​ចូល​មក​លុកលុយ​វា​.​យ​ប្រហារ​នា​ពេល​នេះ គឺជា​កណ្តូប​ឬ​ស្សី ដែល​មាន​ខ្នង​ពណ៌​លឿង និង​មាន​ជំនាញ​ក្នុង​ការ​ស៊ី​បំផ្លាញ​ស្លឹក​រុក្ខជាតិ និង​ដំណាំ ។

លោក Lang Van Hanh ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ឃុំ​ធៀន​ហ្វា មាន​ឱ្យ​ដឹង​ថា​៖ «​ហ្វូង​កណ្តូប​ពិតជា​ច្រើន​ក្រាស់ក្រែល​មែនទែន ដោយ​តំបន់​ខ្លះ​មាន​កណ្ដូប​រាប់រយ​ក្បាល​ក្នុង​មួយ​ម៉ែត្រការ៉េ ។ ទោះបីជា​ប្រជាជន​បាន​បា​.​ញ់​ថ្នាំ​គីមី​ស​ម្លា​.​ប់​ពួក​វា​ក៏​ដោយ ប៉ុន្តែ​ហ្វូង​កណ្តូប​រាប់​ម៉ឺន​ក្បាល​នៅ​តែ​បន្ត​ហោះ​ចូល​មក ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រុក ក៏​ដូច​ជា ស៊ី​បំផ្លាញ​ដំណាំ​អ្នកស្រុក​ជា​ច្រើន​ហិ​កតា ។

ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ឃុំ​ធៀន​ហ្វា បាន​បញ្ជាក់​ទៀត​ថា ដោយ​មានការ​សម្របសម្រួល​ជាមួយ​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម និង​ស្ថានីយ​សេវា​កសិកម្ម ថ្នាំ​ស​ម្លា​.​ប់​សត្វល្អិត​គ្រោង​នឹង​ប​ញ្ចូ​ន​មក​កាន់​តំបន់​ដែល​រង​ការ​វា​.​យ​ប្រហារ​ដោយ​ហ្វូង​កណ្តូប ដើម្បី​បា​.​ញ់​ស​ម្លា​.​ប់ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ហ្វូង​កណ្តូប ។

លោក Lang Van Hanh បង្ហើប​ថា មុន​ដែល​ថ្នាំ​ស​ម្លា​.​ប់​កណ្តូប​នឹង​ប​ញ្ចូ​ន​មក​ដល់ អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​ព្យាយាម​បាញ់ថ្នាំ​ស​ម្លា​.​ប់​សត្វល្អិត​ទប់ទល់​នឹង​សត្វ​កណ្តូប​ដោយ​ខ្លួនឯង ប៉ុន្តែ​មិន​បាន​ផល​ទាល់តែ​សោះ ព្រោះ​កណ្តូប​មិន​ងាប់​នោះ​ឡើយ ។ ដំណោះស្រាយ​បន្ទាន់​បច្ចុប្បន្ន គឺ​បា​.​ញ់​ថ្នាំ​បង្ការ ហើយ​រង់ចាំ​មើល​ថា មាន​ប្រសិទ្ធភាព ឬ​អត់ ។

បើ​មិន​បាន​ផល​ទេ យើង​នឹង​ឈាន​ដល់​វិធានការ​ដោយ​ដៃ គឺ​ប្រើ​ដូច​ជា​ការ​ប្រើ​កន្ត្រង់​សំណាញ់ ដើម្បី​ចាប់​សត្វ​កណ្តូប ។ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ឃុំ​ធៀន​ហ្វា បន្ត​ថា ហ្វូង​កណ្តូប​ទាំងនេះ​ស៊ី​ស្លឹកឈើ​ដូច​ជា ស្លឹក​ឬ​ស្សី ស្លឹក​ពោត ស្លឹក​ស្រូវ ហើយ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ហ្វូង​កណ្តូប គឺ​យើង​មិន​អាច​ទស្សន៍​ទាយ​បាន​ថា នឹង​មាន​អ្វី​កើតឡើង​បន្ទាប់​ទៀត​ទេ​» ។

របាយការណ៍​បឋម​បង្ហាញ​ថា ហ្វូង​កណ្តូប​បាន​ស៊ី​បំផ្លាញ​ព្រៃ​ឬ​ស្សី និង​ព្រៃស្រោង​ក៏​ដូច​ជា ដំណាំ​ពោត និង​ស្រូវ ក្នុងភូមិ​ចំនួន​៣​នៃ​ឃុំ​ធៀន​ហ្វា ដែល​ផ្ទៃដី​ខូចខាត​ប្រមាណ​១០​ហិ​កតា​ហើយ ។ ហ្វូង​កណ្តូប​មាន​ដង់ស៊ីតេ​ខ្ពស់​ដោយ​ចាប់ពី​៦០០ ទៅ​១០០០​ក្បាល ក្នុង​មួយ​ដើមឈើ​មួយ​មែក​ៗ​ដោយ​បន្សល់​អោយ​ដើមឈើ​នៅ​សល់​តែ​មែក​ទទេ គ្មាន​ស្លឹក ។ ហ្វូង​កណ្តូប​ទាំងនេះ​ត្រូវ​គេ​ដឹង​ថា ចាប់ផ្តើម​ផ្លាស់​ទី​ពី​តំបន់​ភ្នំ​ខ្ពស់​ៗ ហោះ​ទៅ​កាន់​ទឹកអូរ​ដែល​សម្បូរ​ទៅ​ដោយ​ផលដំណាំ ។ ដោយសារ​វត្តមាន​ជីវិត​របស់​កណ្តូប​ប្រភេទ​នេះ​វែង ពេលវេលា​រស់នៅ និង​ខូចខាត​មាន​ច្រើន​ណាស់ អាច​រហូត​ពី​៥​ទៅ​៦​ខែ​ក្នុង​មួយ​ឆ្នាំ ហើយ​កណ្តូប​ពេញវ័យ​អាច​ហើរ​បាន​ចម្ងាយ​ពី​៤០-៦០km ផ្លាស់​ទី​ជា​ហ្វូង និង​មាន​កម្លាំង​បំផ្លិចបំផ្លាញ​ខ្លាំង ពិបាក​ក្នុង​ការ​ទប់ស្កាត់ និង​គ្រប់គ្រង ។

ហ្វូង​កណ្តូប​ទាំងនេះ ជំរុញ​ឱ្យ​មានការ​ព្យាករណ៍​ថា ផលដំណាំ​ក្នុង​រដូវ​បង្កបង្កើន​ផល​នា​ឆ្នាំ​២០២៤ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​បំផ្លិចបំផ្លាញ​ពី​សត្វ​កណ្តូប​ដែល​កើតឡើង ហើយ​រីក​រាលដាល​បណ្តាល​ឱ្យ​មានការ​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម​វៀតណាម ៕ អត្ថបទ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ