ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាលង់ស្នេហ៍មហាអំណាចសេដ្ឋកិច្ចអាស៊ី ចិន ជប៉ុន កូរ៉េ និង សិង្ហបូរី

3 អាទិត្យ មុន

ប៉ូ​ល​នយោបាយ​ការទូត​ចម្បង​របស់​កម្ពុជា គឺ​អាស៊ាន ប៉ុន្តែ​ប្រសិនបើ​និយាយ​អំពី​ប៉ូ​ល​នៃ​គោលនយោបាយ​ទាក់​ម៉ូយ​ជំរុញ​វិនិយោគទុន​ក្រៅប្រទេស​អាច​ជា​ប្រទេស​៤​សំខាន់​ដោយនៅ​ក្នុង​នោះ គឺ​មាន​មហា​សេដ្ឋកិច្ច ចិន ជប៉ុន កូរ៉េ​ខាងត្បូង និង​សិង្ហ​បុរី ។ ជា​សេចក្តី​ពិត​មក​ដល់​ពេល​នេះ…

ប៉ូ​ល​នយោបាយ​ការទូត​ចម្បង​របស់​កម្ពុជា គឺ​អាស៊ាន ប៉ុន្តែ​ប្រសិនបើ​និយាយ​អំពី​ប៉ូ​ល​នៃ​គោលនយោបាយ​ទាក់​ម៉ូយ​ជំរុញ​វិនិយោគទុន​ក្រៅប្រទេស​អាច​ជា​ប្រទេស​៤​សំខាន់​ដោយនៅ​ក្នុង​នោះ គឺ​មាន​មហា​សេដ្ឋកិច្ច ចិន ជប៉ុន កូរ៉េ​ខាងត្បូង និង​សិង្ហ​បុរី ។

ជា​សេចក្តី​ពិត​មក​ដល់​ពេល​នេះ កម្ពុជា​ពិតជា​មិន​អាច​បំភ្លេច​ចិន​បាន​ឡើយ ហើយ​ក៏​នឹង​នៅ តែ​បន្ត​គោលនយោបាយ​ជំរុញ និង​ពង្រឹង​បន្ថែម​ការ​ទាក់​ម៉ូយ​វិនិយោគទុន​ពី​ចិន​បន្ថែម​ទៀត ដោយសារ​តែ​ពេល​នេះ​ចិន មាន​មូលដ្ឋាន​សេដ្ឋកិច្ច និង​ធនធាន​ដើម្បី​វិនិយោគ​នៅ​កម្ពុជា​ស្រាប់ ជាមួយនឹង​ទុន​សរុប​ដែល​គេ​អាច​ប៉ាន​ស្មានថា មាន​ប្រមាណ​ជា​៤៥​ភាគរយ​នៃ​ទំហំ​ទុន​វិនិយោគទុន​ពី​ប្រទេស​ដែល​មាន​តម្លៃ​ប្រមាណ​ជា​១៨៥,៧​ពាន់​ទ្រី​លាន​រៀល ឬ​ស្មើនឹង ប្រមាណ​ជា​ជិត​៤៦​ពាន់​លាន​ដុល្លារ ។ នេះ​បើ​តាម​តួរ​លេខ​គិត​ត្រឹម​ដើមឆ្នាំ​២០២៣ ។

នេះ គឺជា​តួរ​លេខ​ដែល​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​កន្លង​មក​ដោយឡែក​កូរ៉េ​ខាងត្បូង ក៏​មិនធម្មតា​ដែរ គឺ​ឈរ​នៅ​លំដាប់​លេខ​ពីរ​បន្ត​ពី​ចិន​ក្រៅពី​នោះ​មាន​សិង្ហ​បុរី ជប៉ុន​ជាដើម ។

នៅ​ពេល​ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ទៅ​បំពេញ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​កូរ៉េ​ខាងត្បូង ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​បាន​ជួប និង​ធ្វើ​នយោបាយ​ការទូត​សេដ្ឋកិច្ច​ជាមួយនឹង​ក្រុមហ៊ុន កូរ៉េ ខាងត្បូង​ជា​ច្រើន​ដោយ​រួម​ទាំង​ចូលរួម​កម្មវិធី​វេទិកា​ធុរៈកិច្ច​កម្ពុជា​-​កូរ៉េ ដោយនៅ​ក្នុង​នោះ សម្តេច​បាន​លើកទឹកចិត្ត​ខ្លាំង​ដោយ​ប្រកាស​ជា​ចំហ​រថា វិនិយោគទុន​កូរ៉េ​នឹង​លើកទឹកចិត្ត ហើយ​បើកឱកាស​ឲ្យ​សហគមន៍​វិនិយោគិន​កូរ៉េ​អាច​ទំនាក់ទំនង​ផ្ទាល់​ជាមួយនឹង​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​ដោយ​ផ្ទាល់​ដូច​គ្នា​នឹង​ជប៉ុន និង​បណ្តា​ប្រទេស​មួយ​ចំនួន​ផង​ដែរ ។ នៅ​ពេល​នោះ នៅ​លើ​បណ្តាញ​សង្គម​របស់​សម្តេច​ក៏​បាន​បញ្ជាក់​ថា កូរ៉េ គឺជា​ដៃគូរ​ពាណិជ្ជកម្ម​ធំ​ទី​១១ របស់​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០២៣ ដោយ​មាន​តម្លៃ​សរុប​៧៥១ លាន​ដុល្លារ ខណៈ​ទុន​វិនិយោគ​កូរ៉េ​នៅ​កម្ពុជា គឺ​មាន​លើស​ពី​៥​ពាន់​លាន​ដុល្លារ ។

ការ​សម្រេចចិត្ត​របស់​ជប៉ុន​មក​កម្ពុជា​ក្រោយ​គេ ប៉ុន្តែ​នៅ​ពេល​ដែល​ជប៉ុន​បាន​មក គឺ​កុំ​ភ្លេច​ថា គម្រោង​វិនិយោគ​របស់​ជប៉ុន​នីមួយ​ៗ​គឺ​មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​សុទ្ធសឹងតែ​ជា​គម្រោង​ធំ​ៗ​ដោយ​មក​ដល់​ដើមឆ្នាំ​២០២៣ ពាណិជ្ជកម្ម​កម្ពុជា និង​ជប៉ុន មាន​ទំហំ​ដល់​ទៅ ១,៨ ពាន់​លាន​ដុល្លារ ហើយ​ទុន​វិនិយោគ​របស់​ជប៉ុន​វិញ គឺ​មាន​ទំហំ​ប្រមាណ​ជា​២,៧៧៦ ពាន់​លាន​ដុល្លារ ។

នៅ​ពេល​នេះ នៅ​លើ​វិស័យ​លក់រាយ​ផ្សារ​ទំនើប​អ៊ី​អន​របស់​ជប៉ុន គឺ​បាន​ក្លាយជា​និមិត្តរូប​មួយ នៅ​ក្នុង​ដួងចិត្ត​ពលរដ្ឋ​កម្ពុជា មិនតែប៉ុណ្ណោះ​នៅ​ពេល​ថ្មី​ៗ​នេះ​ជប៉ុន​ក៏​បាន​កំពុង​ដែល​ហក់​ចូល ជា​បន្តបន្ទាប់​មក​ក្នុង​ទីផ្សា​ធនាគារ និង​ហិរញ្ញវត្ថុ​គ្រឿង​បង្គំ​អេ​ឡិច​ត្រូ​និក ខណៈ​ដែល​មូលដ្ឋាន កសិកម្ម​ក៏​កំពុង​តែ​ទាក់ទាញ ហើយ​ក៏​មាន​ជនជាតិ​ជប៉ុន​ខ្លះ​កំពុង​តែ​ដំណើរការ​គម្រោង​ខ្លះ​ៗ​នៅ​កម្ពុជា ។
ចំណែក​មេដឹកនាំ​កម្ពុជា ទាំង​សម្តេច​តេ​ជោ និង​សម្តេច​ធិ​បតី សុទ្ធតែ​ព្យាយាម​លើកទឹកចិត្ត ដល់​ការ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា ។

សិង្ហ​បុរី​ក៏​ជា​គោលដៅ​មួយ​មិនធម្មតា​ដែរ ទោះបីជា​ប្រទេស​តូច តែ​សិង្ហ​បុរី គឺជា​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​អាស៊ី ហើយ​តែងតែ​ឈរ​នៅ​លំដាប់​កំពូល​នៃ​វិស័យ​សេវាកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​ទេសចរណ៍ ដែល​ជា​ដៃគូ​មួយ​ដែល​កម្ពុជា​កំពុង​តែ​សម្លឹង​មើល ស្រប​ពេល​ដែល​សិង្ហ​បុរី​ក៏​មាន​ទុន​វិនិយោគ និង​មាន​មូលដ្ឋាន​វិនិយោគ​នៅ​កម្ពុជា​រួច​ហើយ​ដែរ ។

នៅ​ពេល​នេះ ក្រុមហ៊ុន​សិង្ហ​បុរី​ជា​ច្រើន បាន​កំពុង​តែ​ហាក់​ចូល​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ធនាគារ និង​សេវាកម្ម​ជា​ច្រើន​ខណៈ​ដែល​ពលរដ្ឋ​សិង្ហ​បុរី​ជា​ច្រើន​នាក់ បាន​កំពុង​តែ​បម្រើ​ការ​ជា​អ្នកជំនាញ​ខាង​គ្រប់គ្រង​លំដាប់​កំពូល​ៗ​ជា​ច្រើន​នាក់​នៅ​កម្ពុជា ។ ប្រទេស​នេះ​តូច​ប្រជាជន​តិច តែ​តួរ​លេខ​ពាណិជ្ជកម្ម​នៅ​ដើមឆ្នាំ​២០២៣ គឺ​មាន​ប្រមាណ​ជា​៩២០ លាន​ដុល្លារ រីឯ​ទុន​វិនិយោគ​វិញ​ក៏​មិនធម្មតា​ដែរ គឺ​ប្រមាណ​ជា​លើស​ពី​២,០៦៥ ពាន់​លាន​ដុល្លារ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ធ្លាប់​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សម្តេច​នឹង​អញ្ជើញ​ទៅ បំពេញ​ទស្សនៈកិច្ច​នៅ​សិង្ហ​បុរី​នៅ​ខែ​ក្រោយ​នេះ​ស្រប​ពេល​ដែល​សិង្ហ​បុរី​មាន​មេដឹកនាំ​ថ្មី​ថែម ទៀត​ដូច្នេះ​នេះ គឺជា​ឱកាស​មួយ ដែល​កម្ពុជា​នឹង​ពង្រឹង​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច និង​ពង្រឹង​យន្តការ​ទាក់​ម៉ូយ​ឲ្យ​វិនិយោគិន​សិង្ហ​បុរី​មក​កម្ពុជា​បន្ថែម​ទៀត ។

សរុប​មក​វិញ ចិន​ក្តី កូរ៉េ​ខាងត្បូង​ក្តី ជប៉ុន​ក្តី សិង្ហ​បុរី ក្តី​គឺជា​គោលដៅ​ចម្បង​ដែល​កម្ពុជា​កំពុង​តែ​សំឡឹង ហើយ​ក្រៅពី​នោះ កម្ពុជា​ក៏​ទំនងជា​មិន​ចោល​ដែរ​នូវ​ដៃគូ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ដែល​មាន​វៀតណាម ថៃ និង​ម៉ា​ឡេ​ស៊ី ប្រទេស​ទាំងនេះ​ក៏​មាន​សក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទេសចរណ៍ សេវាកម្ម និង​សុទ្ធសឹងតែ​មាន​អំណាច និង​ឱកាស​ជំរុញ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ